ហេតុអ្វីបានជានិសិ្សតកម្ពុជាគួរទៅសិក្សានៅ Royal Melbourne Institute of Technology
(RMIT) នៃប្រទេសអូស្រ្ដាលី?
ប្រទេសអូស្រ្ដាលីជាប្រទេសដែលពេញនិយមបំផុតសម្រាប់និស្សិតអន្តរជាតិក្នុងការដាក់ពាក្យមកសិក្សាតាមរយៈអាហារូបករណ៍ និងតាមសាកលវិទ្យាល័យជាពិសេសប្រទេសមួយនេះ
គឺពិតជាល្បីខាង គុណភាពប្រព័ន្ធអប់រំខ្ពស់ឈានមុខគេ កម្រិតសិក្សាប្រកបដោយភាពស្ដង់ដារ បរិយាកាសស្រស់ស្រាយ ឱកាសការងារចម្រុះជាតិសាសន៍បន្ទាប់ពីនិស្សិតបានបញ្ចប់ការសិក្សា។តួយ៉ាងសូមបង្វែរអារម្មណ៍អ្នកទាំងអស់គ្នាមកកាន់សាកលវិទ្យាល័យមួយនៅប្រទេសអូស្រ្ដាលីដែលមាន ភាពល្បីល្បាញដែលមិនចាញ់សាកលវិទ្យាល័យដទៃទៀតនោះគឺ សាកលវិទ្យា Royal Melbourne Institute of Technology ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់សិស្សានុសិស្សដែលមានបំណងប្រាថ្នាចង់បន្តការសិក្សានៅបរទេស។ ដូច្នេះយើងសូមនាំយកនូវព័ត៌មានលម្អិតទាក់ទងនឹងសាលាមួយនេះចែករំលែកទៅកាន់អ្នកទាំងអស់គ្នា៖
RMIT Australia ផ្ដល់ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តមសិក្សា និង vocational programs ជាច្រើនជំនាញដូចជា Art and Design, Architecture and the Built Environment, Communication and Media Studies, Library and Information Management, Engineering – Civil and Structural, Development Studies, Geography and Materials Science. សាកលវិទ្យាល័យនេះមានសាខាចំនួនបីដែលមានទីតាំងចំកណ្ដាលទីក្រុង Melbourne City Campus, Vietnam Campus និង Barcelona in Spain Campus ។ មានហេតុផលជាច្រើនដែលនិស្សិតគួរពិចារណាសិក្សានៅ RMIT ។ ទីមួយ RMIT ជាសាកលវិទ្យាល័យជាប់ចំណាប់ថ្នាក់កំពូលលើសកលលោក ផ្នែកបច្ចេកវិទ្យា Design និង សហគ្រិនភាព។ វាជាសាកលវិទ្យាល័យដែលធំជាងគេបំផុតនៅប្រទេសអូស្រ្ដាលីដែលមាន
សិស្សានុសិស្សចុះឈ្មោះប្រមាណ 95000នាក់ ជាសាកលវិទ្យាល័យជាប់ចំណាត់លេខ១ ដែលមាននិស្សិតទទួលបានការងារល្អច្រើនជាងគេបំផុត។ យោងទៅតាម QS World University Rankings 2023 RMIT ត្រូវបានជាប់ចំណាត់ថ្នាក់កំពូលលើពិភពលោក (ចំណាត់ថ្នាក់ 15) ខាងមុខជំនាញ Art និង Design និងត្រូវបានវាយតម្លៃថាជាសាកលវិទ្យាល័យលំដាប់ផ្កាយ 5។លើសពីនេះទៅទៀតនោះគឺ សាលាមានដៃគូសហការជាមួយក្រុមហ៊ុនពាណិជ្ជកម្មល្បីៗ និង ស្ថាប័ននៅជុំវិញពិភពលោកដែលសិស្សានុសិស្សអាចទទួលបានបទពិសោធន៍ ការហាត់ការ បង្កើតគម្រោង ឱកាសការងារ ជាច្រើនពីដៃគូជាង 16000 ដែលក្នុងនោះមានក្រុមហ៊ុនល្បីៗដូចជា BMW, the United Nations, Deloitte, Adidas and L’Oréal. ហើយចុងក្រោយនោះគឺ RMIT មានសហគមន៍ចម្រុះ និងរួមបញ្ចូលនូវជាតិសាសន៏ជាច្រើន ដោយសាកលវិទ្យាល័យនោះមាននិស្សិតអន្តរជាតិដែលមកពីជាង 194 ប្រទេស។ បន្ថែមពីលើហេតុផលទាំងនេះ សាកលវិទ្យាល័យមានបរិក្ខារទំនើបៗ និងបច្ចេកវិទ្យាទំនើបបំផុត រួមទាំងអគារវិស្វកម្មថ្មីដ៏ប្រណិត។ បន្ថែមពីនេះសិស្សានុសិស្សអាចចូលរួមការងារសង្គម និង ក្លឹបនៅក្នុងសហគមន៍ មិនត្រឹមតែប៉ុណ្ណោះនៅជុំវិញសាលាក៏មានក្លឹបហាត់ប្រាណ រោងកុន ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេដែលមានតម្លៃសមរម្យសម្រាប់សិស្សានុសិស្ស ដែលជួយសម្រួលដល់ការរស់នៅរបស់ពួកគេ។
ដូច្នេះឱកាសដ៏ល្អនេះសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សានៅប្រទេស Australia ជាមួយ Royal Melbourne Institute of Technology (RMIT) សិស្សានុសិស្សអាចចូលរួមសិក្ខាសាលាដែលស្តីអំពី៖ "Unlocking Opportunities: Study in Melbourne, Australia with RMIT University" ដោយមានការចូលរួមពីអ្នកតំណាងសាលាផ្ទាល់3រូប គឺ Ms.Naomi Paton ដែលជា International Recruitment Coordinator (Australia), Ms. Anna Brown ជា Global Development and Partnership Manager (RMIT Training) និង Ms. Diep Vuong ជា International Recruitment Manager (Vietnam) ដែលសិក្ខាសិលានេះនឹងត្រូវប្រពឹត្តទៅនៅថ្ងែ សុក្រ ទី 27 ខែ តុលា ឆ្នាំ 2023 វេលាម៉ោង2pm-4pmរសៀល ដែលមានទីតាំងនៅ Garden in the Air Tower (GIA), 38th Floor កោះពេជ្រ។
Powered by Froala Editor