[Sharing Experience]  - Student Life in Binus University, Indonesia

[Sharing Experience] - Student Life in Binus University, Indonesia


Posted at: 28 Dec 2023
320 Views

តើសិស្សនិស្សិតកំពុងមានបំណងចង់ទៅបន្តការសិក្សានៅប្រទេសឥណ្ឌូនេសុីមែនអត់?

ក្នុងឱកាសនេះយើងបានពាំនាំនូវកម្មវិធីមួយដែលផ្ដល់អោយនិស្សិតបានស្វែងយល់អោយកាន់តែសុីជម្រៅពីការ

សិក្សានៅប្រទេសឥណ្ឌូនេសុី។ ទន្ទឹមនឹងនេះនិស្សិតកំពុងចង់ដឹងថា តើសាកលវិទ្យាល័យមួយណានៅប្រទេសឥណ្ឌូនេសុីមែនអត់? នោះគឺសាកលវិទ្យាល័យ Binus University ដែលបានចាត់ទុកថាជាសាកលវិទ្យាល័យល្អជាងគេមួយនៅ Jakarta, ប្រទេសឥណ្ឌូនេសុី។ ក្រៅពីនេះ សាកលវិទ្យាល័យ Binus University បានផ្តល់ឱកាសដល់និស្សិតទាំងអស់នូវកម្មវិធីផ្លាស់ប្តូរការសិក្សាទៅតាមសាកលវិទ្យាល័យដែលជាដៃគូសហការ និងកម្មវិធីវគ្គសិក្សាខ្លីៗ ជាច្រើន។ 

បន្ថែមពីលើនឹងទៅទៀត Binus University ក៏ជាសាកលវិទ្យាល័យដំបូងគេបង្អស់នៅប្រទេសឥណ្ឌូនេសុីដែលទទួលស្គាល់ដោយ ISO និងមានទំនាក់ទំនងជាមួយ SAP ផងដែរ។ ហើយសាកលវិទ្យាល័យ Binus University ក៏បានផ្តល់នូវអាហារូបករណ៍ដល់និស្សិតផងដែរ។ Binus University មានមុខជំនាញសិក្សាល្បីជាច្រើនៗដូចជា Business, Fashion Design, Computer Science, Communication, Digital Business… ។

កុំអោយចាំយូរ ប៉ុន្មានថ្ងៃខាងមុខនេះ WEduAbroad នឹងរៀបចំនូវកម្មវិធីវេទិកាចែករំលែកអំពី “បទពិសោធន៍របស់និស្សិតខ្មែរនៅ Binus University ប្រទេសឥណ្ឌូនេសុី”។ 

តោះ!! កុំភ្លេចចូលរួមជួបជាមួយលោក Lay Acheadeth ដែលបានបញ្ចប់ការសិក្សា Bachelor of Computer Science និងកញ្ញា Loy Chanreaksmey ដែលបានបញ្ចប់ការសិក្សា Bachelor of Fashion Design ដែលគាត់ទាំងពីរនាក់ជានិស្សិតខ្មែរសិក្សានៅ Binus University ប្រទេសឥណ្ឌូនេសុី។ គាត់នឹងចូលរួមធ្វើការចែករំលែកនូវបទពិសោធន៍នៃការរស់នៅ និងការសិក្សានៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេសុីរបស់គាត់ផ្ទាល់។

លើសពីនេះទៅទៀតនិស្សិតទាំងអស់មានឱកាសជួបផ្ទាល់ សួរផ្ទាល់ ជាមួយវាគិ្មនរបស់យើងទាំងពីររូប។ 

ទន្ទឹមនឹងនេះ វេទិកាចែករំលែកនេះនឹងប្រព្រឹត្តទៅនៅថ្ងៃ សៅរ៍ ទី ៦ ខែ មករា ឆ្នាំ ២០២៣ នៅវេលាម៉ោង 2:00 PM – 4:00 PM នៅអគារ GIA Tower ជាន់ទី 38, កោះពេជ្រ។ 

ចូលរួមដោយសេរីដោយគ្រាន់តែធ្វើការចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោមនេះ៖ https://forms.office.com/r/KXqx0Ad4z8

ចូលរួម Telegram Group Workshops Series សម្រាប់ទទួលបានព័ត៌មានសិក្ខាសាលា៖ https://t.me/+oP8WIVmudzQyYTU1?fbclid=IwAR0z8J-QOB7SKOj4IzxG70JVlFWKtkbLhnI9hWBT48-Rit22QcPAHw8AQLA%22%20%5Ct%20%22_blank

Powered by Froala Editor