[Consultation Session] Meet with Kaplan Singapore and PSB Academy School Representatives

[Consultation Session] Meet with Kaplan Singapore and PSB Academy School Representatives


Posted at: 27 Feb 2024
237 Views

សិង្ហបុរី គឺជាកោះតូចមួយនៅអាស៊ីអាគ្នេយ៍ដែលមានការអភិវឌ្ឍន៏ខ្លាំងព្រមទាំងទទួលបានកេរ្តិ៍ឈ្មោះសម្រាប់ប្រព័ន្ធអប់រំលំដាប់ពិភពលោកថែមទៀតផង។ ប្រព័ន្ធអប់រំរបស់ប្រទេសសឹង្ហបុរីត្រូវបានគេស្គាល់ដោយសារការសង្កត់ធ្ងន់លើគុណសម្បត្តិ និងឧត្តមភាព។ រដ្ឋាភិបាលបានវិនិយោគយ៉ាងច្រើនលើ វិស័យអប់រំដោយចំណាយលើវិស័យអប់រំមានប្រមាណ ២០%នៃថវិកាជាតិ។ សិង្ហបុរីក៏ផ្តល់នូវផ្លូវអប់រំជាច្រើនសម្រាប់សិស្សរួមទាំងការ បណ្តុះបណ្តាលវិជ្ជាជីវៈនិងការហ្វឹកហាត់ផងដែរ។នេះអនុញ្ញាតឱ្យសិស្សបន្តស្វែងរកអាជីពផ្សេងៗគ្នាដោយផ្អែកលើចំណាប់អារម្មណ៍ និងភាពខ្លាំងរបស់ពួកគេ។

ក្នុងនោះផងដែរគេឃើញមានសាកលវិទ្យាល័យ Kaplan Singapore និង PSB Academy ដែលសាលាទាំងពីនេះសុទ្ធសឹងតែជាសាលាដែលស្ថិតក្នុងចំណោមសាលាល្បីៗនៅប្រទេសសិង្ហបុរី។

ដែល Kaplan Singapore គឺជាសាលាដែល៖

  • ទទួលបានពានរង្វាន់ Edu Trust
  • ផ្តល់នូវ កម្មវិធីសិក្សា និងសញ្ញាបត្រជាង 450
  • ជាមជ្ឍមណ្ឌលអប់រំធំជាងគេ និងចម្រុះរបស់ពិភពលោក -ដែលមានសិស្សមកពី៣៥ប្រទេសកំពុងសិក្សា
  • តម្លៃសិក្សាចាប់ពី $8,000/ឆ្នាំ

មានកម្មវិធីសិក្សាដូចជា

  • Foundation Diplomas
  • Diplomas
  • Bachelor’s degree
  • Post Graduate Degree
  • Financial Certificate

សាលាផ្តល់ជូននូវជំនាញល្បីៗជាច្រើនដូចជា៖ Accounting, Banking & Finance, Education & Social Sciences, Law & Criminology, Business & Management, Hospitality & Tourism Management, Communication & Media, និង Information Technology។

ចំណែក សាលាPSB Academy វិញជាសាលាដែលត្រូវបានស្គាល់ថាជាសាកលវិទ្យាល័យល្អបំផុតនៅប្រទេសសិង្ហបុរីដោយ APAC Insider មានសិស្សដែលមកចូលរួមសិក្សាមកពីបណ្ដាលប្រទេសជាង50នៅលើពិភពលោកជំនាញជាច្រើនដែលអាចឱ្យយើងជ្រើសរើសមានដូចជា៖ Accounting & Finance, Analytics, Business Management & Marketing, Cyber Security, Engeneering, Hospitality & Tourism, និងIT & Computer។

ការសិក្សាជាមួយតម្លៃ$20,000ក្នុងមួយឆ្នាំនឹងថ្នាក់ចាប់ពីកម្រិត៖ Certificate & Deploma, Undergraduate, Postgraduate, និង Short Professional Couse ។

ហេតុនេះហើយសម្រាប់សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ចង់ទៅបន្តការសិក្សានៅKaplan Singapore និង PSB Academy ប្រទេសសិង្ហបុរីអ្នកទាំងអស់គ្នាអាចធ្វើការចូលរួម ”ការប្រឹក្សាយោបល់អំពីការសិក្សានៅ Kaplan Singapore និង PSB Academy ប្រទេសសិង្ហបុរី”
ចូលរួមជំនួបប្រឹក្សានេះដោយផ្ទាល់ដើម្បី៖

  • សាកសួរសំណួរផ្សេងៗ និងព័ត៌មានបន្ថែមទៅកាន់អ្នកតំណាងសាលាផ្ទាល់ One-On-One
  • ប្រឹក្សាទៅលើកម្មវិធីសិក្សា ការដាក់ពាក្យចូលរៀន តម្លៃសិក្សា មុខជំនាញល្បីៗ និងការធ្វើទិដ្ឋាការ
  • ដឹងអោយកាន់តែច្បាស់ក្នុងការរៀបចំ និងដាក់ពាក្យទៅសិក្សា

📌តោះចូលរួមការប្រឹក្សាយោបល់នេះដោយសេរី និងឥតគិតថ្លៃដោយគ្រាន់តែចុះឈ្មោះណាត់ជួបតាមរយៈតំណភ្ជាប់ខាងក្រោម៖ https://forms.office.com/r/JTV8jmL1tr

កម្មវិធីនេះនឹងត្រូវបានធ្វើឡើងនៅ:

🗓 កាលបរិចេ្ឆទ: ថ្ងៃ ពុធ ទី 06 ខែ មីនា ឆ្នាំ 2024

🕟 ពេលវេលា: ម៉ោង 2:00 PM – 3:30 PM (ក្រុមការងារនឹងធ្វើការទាក់ទងទៅដើម្បីផ្តល់ព័ត៌មានអំពីម៉ោងណាត់ជួប)

📍អគារ GIA TOWER ជាន់ទី 38 (កោះពេជ្រ)

✅ ចូលរួមដោយសេរី (កន្លែងមានកំណត់)

លេខទូរស័ព្ទទំនាក់ទំនង: 023 902 903 | 017 54 83 54 | 081 63 63 60

Powered by Froala Editor