[Article in Khmer] JCI Cambodia Public Speaking & Debating Championship 2023

[Article in Khmer] JCI Cambodia Public Speaking & Debating Championship 2023


Posted at: 27 Feb 2023
668 Views

ព្រឹត្តិការណ៍ការប្រកួតនិយាយនិងជជែកដេញដោលជាសាធារណៈនៃសភាយុវពាណិជ្ជករកម្ពុជាឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យ

ព្រឹត្តិការណ៍ការប្រកួតនិយាយ និងជជែកដេញដោលជាសាធារណៈ របស់សភាយុវពាណិជ្ជករកម្ពុជា (ជេស៊ីអាយ) ឆ្នាំ២០២៣ បានចាប់ផ្ដើមតាំងពីខែវិច្ឆិកា ឆ្នាំ២០២២ និងបិទបញ្ចប់ការប្រកួតចុង ក្រោយរបស់ខ្លួនយ៉ាងជោគជ័យកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក។ កម្មវិធីត្រូវបានប្រព្រឹត្តឡើងពីម៉ោង៨:០០ ដល់ម៉ោង៥:០០ ល្ងាច ដដោយមានការចូលរួមជាកិត្តិយសពីសំណាក់ លោកស្រី អ៊ុយ អ៊ែលណា អនុប្រធានជេស៊ីអាយកម្ពុជា លោក ជា សុខហ៊ី អនុប្រធានប្រតិបត្តិជេស៊ីអាយចតុមុខ និង អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ទីប្រឹក្សាកិត្តិយសជេស៊ីអាយកម្ពុជា ព្រមទាំងសាធារណជន សិស្ស និស្សិតប្រមាណ២០០នាក់។

ត្បិតតែកម្មវិធីឆ្នាំនេះមានរយៈពេលខ្លីសម្រាប់ដំណើរការគម្រោងក៏ពិតមែន តែយើងនៅតែទទួលបានចំនួនបេក្ខជនដែលបានដាក់ពាក្យមកចូលរួមក្នុងចំនួន១២៥ រូបដោយមានបេក្ខជនឆ្លងកាត់វគ្គ ជម្រុះដំបូងមានចំនួន១០នាក់ ចំពោះវិញ្ញាសារនិយាយជាសាធារណៈ និង៤ក្រុមសម្រាប់វិញ្ញាសារជជែកដេញដោល។

ជាការកត់សម្គាល់ក្នុងឆ្នាំនេះ វត្តមានជាកិត្តិយសនៃអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ទីប្រឹក្សាកិត្តិយសជេស៊ីអាយកម្ពុជា បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកិច្ចពិភាក្សាពិសេសលើប្រធានបទពាក់ព័ន្ធនឹងការនិយាយជាសាធារណៈ ត្បិតតែកិច្ចពិភាក្សានេះមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែយើងសង្កេតឃើញថាអ្នកចូលរួមមានភាពសកម្មក្នុងការចូលរួមពិសេសពេលវគ្គសំណួរនិងចម្លើយ។ ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ យើងបានរកឃើញបេក្ខនារីមួយរូប និងបេក្ខនារីមួយក្រុមដែលនឹងតំណាងកម្ពុជាត្រូវបន្ដការប្រកួតថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅប្រទេសឥណ្ឌូនេស៊ី។