អាហារូបករណ៏ជប៉ុន ASIA KAKEHASHI PROJECT 2021
  • 100%
  • High School
  • Japan
  • ASIA KAKEHASHI PROJECT
  • 31 Jan 2021

អាហារូបករណ៏ជប៉ុន ASIA KAKEHASHI PROJECT 2021


775 Views

អត្ថប្រយោជន៏

  • បទពិសោធន៍នៅវិទ្យាល័យនៅជប៉ុនជាមួយកន្លែងស្នាក់នៅ អន្តេវាសិកដ្ឋានឬការស្នាក់នៅ
  • អាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុនទាំងស្រុង 
  • អ្នកចូលរួមទាំងអស់នឹងត្រូវបានការជួយជ្រុំជ្រែង ដោយអ្នកស្ម័គ្រចិត្តដែលមានបទពិសោធន៍និងបុគ្គលិកជំនាញរបស់ជប៉ុនAFS ក្នុងអំឡុងកម្មវិធីនៅប្រទេសជប៉ុន
  • បេក្ខជននឹងទទួលបានសញ្ញាបត្រនៅពេលបញ្ចប់កម្មវិធី

លក្ខន្តិកៈ

  • ជាជនជាតិខ្មែរ កំពុងរស់នៅប្រទេសកំណើត
  • មានថ្ងៃកំណើតមុនឆ្នាំ២០០៦ ខែមេសា ថ្ងៃទី និងក្រោយឆ្នាំ ២០០៣ ខែមេសា ថ្ងៃទី០១
  • មានកម្រិតពិន្ទុឬមធ្យមភាគយ៉ាងហោចណាស់ ៧០ភាគរយក្នុងមុខវិជ្ជាសិក្សានីមួយក្នុងឆ្នាំសិក្សា ២ឆ្នាំចុងក្រោយ
  • កុំពុងរៀនថ្នាក់ទី៩, ១០, ១១ និង១២ ឫ កម្រិតស្មើនោះ
  • មកពីគ្រួសារដែរមានតម្រូវការផ្នែកហិរញ្ញវត្ថុនិងជីវភាពមធ្យម
  • អ្នកដាក់ពាក្យមិនធ្លាប់ចូលរួមការផ្លាស់ប្តូរការសិក្សារយះពេល ៦ខែពីមុនមក
  • ជាសិស្សគំរូនិងខិតខំរៀនសូត្រ
  • ជាអ្នករៀនភាសាជប៉ុនឫក៏មានចំណូលចិត្តក្នុងការរៀនភាសាជប៉ុន
  • អាចធ្វើដំណើរទៅប្រទេសក្រៅដោយគ្មានអ្នកទៅជាមួយបាន
  • សុខភាពល្អទាំងផ្លូវកាយនិងចិត្ត
  • បេក្ខជនដែលមានសមត្ថភាពក្នុងកីឡាតន្រ្តីសិល្បៈឫក៏ធ្លាប់បានរួម ចំណែកក្នុងសង្គមនឹងត្រូវបានចាប់អារម្មណ៍ជាខ្លាំង
  • មានឆន្ទៈក្នុងការដើរតួរជាអ្នកភ្ជាប់ប្រទេសជប៉ុននិងប្រទេសកំណើតរបស់ខ្លួន

 របៀបដាក់ពាក្យ

  • ទាញយកពាក្យអាហារូបករណ៍និងបំពេញ
  • ឯកសារយោង (ជាភាសាអង់គ្លេសទាំងអស់) 
  • រូបថត (បិទក្នុងពាក្យអាហារូបករណ៍), ពណ៌ឫសខ្មៅ, ពាក់ឯកសណ្ឋានសិស្ស, ថតក្នុងរយះពេល៦ខែចុងក្រោយ, គ្មានវែនតា, គ្មានអ្វីគ្របក្បាល
  • ឯកសារចម្លងរបស់អត្តសញ្ញាណបណ្ណ ឫ លិខិតឆ្លងដែនបង្ហាញឈ្មោះ និងថ្ងៃកំណើត
  • លទ្ធផលសិក្សា
    • បើរៀនថ្នាក់ទី៩ តមូ្រវការលទ្ធផលសិក្សាថ្នាក់ទី៧ និង៨
    • បើរៀនថ្នាក់ទី១០ តម្រូវការលទ្ធផលសិក្សាថ្នាក់ទី៨ និង៩
    • បើរៀនថ្នាក់ទី១១ តម្រូវការលទ្ធផលសិក្សាថ្នាក់ទី៩ និង១០
    • បើរៀនថ្នាក់ទី១២ តម្រូវការលទ្ធផលសិក្សាថ្នាក់ទី១០ និង១១
  • ឯកសារ ឫ សៀវភៅវ៉ាក់សាំង
  • រូបថតគ្រួសារមួយ និងរូបថតផ្ទះឫកន្លែងរស់នៅមួយ 
  • លិខិតបញ្ជាក់ពីប្រាក់ខែឱពុកម្តាយ
  •  លិខិតសរសើរឫឯកសារនានាដែលបង្ហាញពីភាពលេចធ្លោរបស់អ្នក 
  • ផ្ញើរពាក្យសុំអាហារូបករណ៍ដែរបំពេញរួចនិងឯកសារយោងនានាទៅកាន់អ៊ីម៉ែល Kakeshashi.tha@gmail.com

For more information, please visit the official website

***Disclaimer: WEduShare does not own the content. Our purpose is purely to help spread the information. Although every effort is made to keep the information true, accurate, complete and appropriate, we make no representations nor warranties.

 






Powered by Froala Editor