អ្វីទៅជាមុខជំនាញធនាគារ?

អ្វីទៅជាមុខជំនាញធនាគារ?


Posted at: 07 Sep 2020
8570 Views
មុខជំនាញធនាគារ ជាជំនាញមួយ ដែលមានទីផ្សារការងារទូលាយ ហើយក៏មាននិសិ្សតជាច្រើន ចូលរៀនផ្នែកនេះផងដែរ ដូចនេះ អត្ថបទនេះនឹងលើកយកមុខជំនាញមួយនេះមកបកស្រាយលំអិត ខ្លះៗ ចង់ដឹងយ៉ាងណានោះ តោះទៅអានអត្ថបទខាងក្រោមទាំងអស់គ្នា។ 

១. អ្វីទៅជាជំនាញធនាគារ? 
ផ្នែកថ្នាក់បរិញ្ញាប័ត្រ ជំនាញធនាគារ និងធុរកិច្ចត្រូវចំណាយពេល 4ឆ្នាំដូចមុខជំនាញដទៃដែរ។ ជំនាញនេះសិក្សាពី គោលការណ៍ធនាគារ បទបញ្ញត្តិ ការវិនិយោគ ស្ថិតិ ការគ្រប់គ្រង និងផែនការហិរញ្ញវត្ថុ។ និសិ្សតនឹងមានចំនេះដឹងទូទៅ ការយល់ដឹងពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ និងអាចធ្វើការក្នុងវិស័យធនាគារផងដែរ ដូចជានៅក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជនក្នុងស្រុក និងបរទេស។ 

២. តើមុខជំនាញនេះ គេសិក្សាពីអី្វខ្លះ? 
ដោយសារ វគ្គសិក្សានេះគ្របដណ្តប់លើ ប្រធានបទយ៉ាងទូលំទូលាយ និស្សិតគួរសិក្សាលើផ្នែក គណៈនេយ្យហិរញ្ញវត្ថុ ស្ថិតិ ការទំនាក់ទំនង ការគ្រប់គ្រងធនាគារ វិភាគឥណទាន និង បទប្បញ្ញត្តិធនាគារ រួមជាមួយមុខវិជ្ជាមួយចំនួនដូចជា ទ្រឹស្តីសេដ្ឋកិច្ច គណិតវិទ្យាក្នុងការអនុវត្ត ជំនាញវិទ្យាសាស្ត្រកុំព្យូរទ័រ ការគ្រប់គ្រងទិន្នន័យ ហិរញ្ញវត្ថុ ទីផ្សារហិរញ្ញវត្ថុនិងស្ថាប័ន និងមុខវិជ្ជាជាច្រើនផ្សេងទៀត ដែលអ្នកនឹងសិក្សាទៅតាមការកំណត់របស់សាលានីមួយៗ។

៣. តើគេត្រូវមានមូលដ្ឋានគ្រឹះអី្វខ្លះ? 
ដើម្បីអាចសិក្សាមុខជំនាញនេះដំបូងឡើយយើងក៏ត្រូវមានចំណង់ចំណូលចិត្តនឹងមុខវិជ្ជានេះដែរព្រោះវាច្រើនទាក់ទងទៅលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុហើយក៏ត្រូវមានមូលដ្ឋានគ្រឹះមួយចំនួន ដូចជាមុខវិជ្ជា គណិតវិទ្យា ពូកែខាងគណនាលេខ និងស្ថិតិជាដើម។

៤. តើជំនាញនេះផ្តល់ឱកាសការងារអ្វីខ្លះ?
ក្រោយបញ្ចប់ការសិក្សា សិស្សនឹងទទួលបាន ជំនាញទំនាក់ទំនង ទាំងការនិយាយនិងសរសេរដែលត្រូវការ ធ្វើអន្តរកម្មជាមួយអតិថិជន។ និស្សិតបញ្ចប់ការសិក្សាគួរតែដឹងពី របៀបធ្វើការសម្រេចចិត្តត្រឹមត្រូវ នៅពេលនិយាយអំពីទីផ្សារហិរញ្ញវត្ថុ និងការគ្រប់គ្រងនៅក្នុងការកំណត់ធនាគារ។

កម្មវិធីសិក្សាខាងលើអាចរៀបចំនិស្សិតឱ្យមានតួនាទីជាច្រើនក្នុងវិស័យធនាគាររួមមានមន្រ្តីឥណទាន អ្នកវិភាគឥណទាន អ្នករៀបចំផែនការហិរញ្ញវត្ថុ អ្នកគ្រប់គ្រងធនាគារ អ្នកគ្រប់គ្រងសាខា គណនេយ្យករ សវនករ និងបេឡាករជាដើម។

៥. តើអាចរៀនមុខជំនាញមួយនេះ នៅសាលាណា?
មុខជំនាញនេះ ជាជំនាញធំទូលាយ និងមានទីផ្សាខ្ពស់ ដូចនេះទើបមានជម្រើសគ្រឹះស្ថានអប់រំជាច្រើននៅភ្នំពេញដូចខាងក្រោម៖
-សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)
-សាកលវិទ្យល័យមេគង្គកម្ពុជា (MUC)
-សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (PIU)
-សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)
-សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE)
-សាកលវិទ្យាល័យន័រតុន (NU)
-សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ
-សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC)
-សាកលវិទ្យាល័យបៀលប្រាយ (BBU)
-សាកលវិទ្យាល័យអាស៊ី អ៉ឺរ៉ុប
-សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ
-សាកលវិទ្យាល័យចេនឡា
-សាកលវិទ្យាល័យបញ្ញាជាតិ
-សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)
-សាកលវិទ្យាល័យកម្ពុជា (UC)
-សាកលវិទ្យាល័យពុទ្ធិសាស្រ្ត (UP)
-សាកលវិទ្យាល័យវេស្ទើន (WU)
-មណ្ឌលសិក្សាបច្ចេកទេសធនាគារ
-វិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុកម្ពុជា (CIB)
នៅមានសាកលវិទ្យាល័យ និងវិទ្យាស្ថាននៅតាមបណ្តាខេត្តផ្សេងៗជាច្រើនទៀតផងដែរ ដែលបានរួមបញ្ចូលមុខជំនាញធនាគារនេះក្នុងគ្រឹះស្ថានអប់រំរបស់គេ មិនមែនមានតែនៅភ្នំពេញទេ។

    ជារួមមក មុខជំនាញមួយនេះមានទីផ្សារការងារទូលំទូលាយ ហើយក៏មាននិិស្សិតជាច្រើនរៀនផ្នែកនេះផងដែរ។ ជំនាញនេះមិនមែនងាយស្រួលក្នុងការរៀន ដូចអ្នកមួយចំនួនយល់នោះឃើញពីមុននោះទេ ព្រោះវាទាមទារភាពឆ្លាតវៃ និងរេផ្លិចខ្ពស់ក្នុងការវិភាគ និងបកស្រាយទិន្នន័យ ឬបញ្ហាប្រឈមភ្លាមៗ។ 


Edited by: Than Thary


(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.
***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

Powered by Froala Editor