អ្វីទៅជាមុខជំនាញទីផ្សារ?

អ្វីទៅជាមុខជំនាញទីផ្សារ?


Posted at: 07 Sep 2020
16344 Views

តើអ្នកនៅតែបារម្ភ និងស្រពេចស្រពិលអំពីការជ្រើសរើសមុខជំនាញមែនទេ? តើអ្នកចាប់ អារម្មណ៍នឹងមុខជំនាញទីផ្សារមែនទេ? ខ្ញុំជឿថា មែនហើយ បើមិនអញ្ចឹងទេ មិនមែនចុចចូល គេហទំព័រមកដល់នេះទេ។ មិនថាអញ្ចឹងហ្អេ?

ដូច្នេះ បើសិនជាអ្នកឆ្លើយថា មែនហើយ ពិតមែនចំពោះសំណួរទាំង២នេះ អត្ថបទមួយនេះ គឺត្រូវបានសរសេរជាពិសេសសំរាប់អ្នកហើយ។ ការរៀនមុខជំនាញមួយនេះ គឺជាជំរើសដ៏ល្អប្រសើរ បើសិនជាអ្នកចង់មានអាជីពក្នុងទីផ្សារ ការផ្សព្វផ្សាយ ការលក់ ទំនាក់ទំនងសាធារណៈ ឬការងារណាដែលទាក់ទងជាមួយនឹងទីផ្សារ។


១. អ្វីទៅជាមុខជំនាញទីផ្សារ? (Marketing)

មុខជំនាញទីផ្សារ និយាយឲ្យស្រួល គឺជាមុខជំនាញដែលសិក្សាពីវិធីសាស្ត្រក្នុងការបញ្ចុះបញ្ចូល មនុស្ស ឲ្យទិញទំនិញ ឬ សេវាកម្មរបស់អ្នក ។ មុខជំនាញនេះស័ក្តិសមបំផុត ប្រសិនជាអ្នកជា មនុស្សពូកែថ្វីមាត់ មានស្មារតីធ្វើការជាក្រុម មានភាពបត់បែនតាមកាលៈទេសៈ និង ភាពច្នៃប្រឌិតខ្ពស់។


២. តើអ្នកត្រូវសិក្សាអំពីអ្វីក្នុងមុខជំនាញនេះ?

អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយមែនទេថា ក្នុងមុខជំនាញមួយហ្នឹង អ្នកនឹងរៀនពីអ្វីខ្លះ? មុខវិជ្ជាទាំងនោះប្រែប្រួល ខុសគ្នាទៅតាមសាកលវិទ្យាល័យរបស់អ្នកនីមួយៗ។ អ្នកអាចនឹង រៀនអំពី សេដ្ឋកិច្ច ហិរញ្ញវត្ថុ ការស្រាវជ្រាវទីផ្សារ យុទ្ធសាស្រ្តទីផ្សារ ទីផ្សារអេឡិចត្រូនិច ការគ្រប់គ្រង សហគ្រិនភាព ប្រជាសាស្ត្រ ការផ្សព្វផ្សាយ ការគ្រប់គ្រងនិងការអភិវឌ្ឍយីហោ និងឥរិយាបថអ្នកប្រើប្រាស់ ជាដើម។


៣. តើមុខជំនាញទីផ្សារផ្តល់ឱកាសការងារដូចម្តេចខ្លះ?

បើនិយាយពីឱកាសការងារវិញ រឹតតែកប់ទៀត សញ្ញាប័ត្រផ្នែកទីផ្សារនេះអាចផ្តល់ឱ្យអ្នកនូវការងារនៅក្នុងវិស័យជាច្រើន ផ្សេងៗគ្នា ។ មិនថាក្រុមហ៊ុនទាំងនោះជាក្រុមហ៊ុនប្រភេទណាទេ អ្នកតែងតែត្រូវបានគេត្រូវការ ជានិច្ច។ អ្នកដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យឧស្សាហកម្ម ដូច្នេះកុំបារម្ភអំពីភាពអត់ការងារធ្វើអី ប្រសិនបើអ្នកទទួលបានសញ្ញាបត្រនេះ។ ជាងនេះទៅទៀត ខ្ញុំនឹងរាយឈ្មោះការងារដ៏ ពេញនិយមមួយចំនួនដែលអ្នកអាចមានបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រមុខជំនាញនេះ។ អ្នកអាចធ្វើជា ប្រធានផ្នែកទីផ្សារ អ្នកតំណាងផ្នែកលក់ អ្នកឯកទេសផ្នែកទីផ្សារ ប្រធានផ្នែកលក់ អ្នកឯកទេសទំនាក់ទំនងសាធារណៈ អ្នកគ្រប់គ្រងគណនី អ្នកឯកទេសធនធានមនុស្ស ជំនួយការអ្នកគ្រប់គ្រង អ្នកវិភាគវិភាគពាណិជ្ជកម្ម អ្នកគ្រប់គ្រងប្រតិបត្តិការ ។ល។ ការងារទាំងនោះគ្រាន់តែជាការងារដែលមានប្រជាប្រិយភាព មួយចំនួនតែប៉ុណ្ណោះ។ អ្នកនៅមានការងាររាប់រយ រាប់ពាន់ទៀតរងចាំអ្នក។ ចូរចងចាំថា ប្រសិនបើអ្នកមានឈ្មោះនិងប្រវត្តិល្អ ការងារនឹងរត់តាមរកអ្នក។


៤. តើសាកលវិទ្យាល័យណាខ្លះដែលបង្រៀននូវជំនាញនេះ?

សាកលវិទ្យាល័យដែលផ្តល់វគ្គសិក្សាមុខជំនាញទីផ្សារនេះដល់អ្នករួមមាន៖

  • សាកលវិទ្យាល័យកម្ពុជា (UC)

  • សាកលវិទ្យាល័យបញ្ញាសាស្រ្តនៃកម្ពុជា (PUC)

  • សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)

  • មហាវិទ្យាល័យ Raffles ជាដើម ។

 

ប្រសិនបើអ្នកស្គាល់សាកលវិទ្យាល័យឬស្ថាប័នផ្សេងទៀតដែលមានផ្តល់ជូននូវសញ្ញាបត្រមុខជំនាញនេះ សូមជួយចែករំលែកជាមួយយើងទាំងអស់គ្នាផងណា ។ ជូនពរឱ្យអ្នកទាំងអស់គ្នាមាន សំណាងល្អក្នុងជីវិតសាកលវិទ្យាល័យរបស់អ្នក!

កែសម្រួលនិងបកប្រែពីអត្ថបទ Marketing Degree

(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.) 

 ***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

Powered by Froala Editor