កម្មវិធីអាហារូបករណ៍ជប៉ុន JDS ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន
 • Fully Funded Scholarship
 • Master/PhD
 • Japan
 • N/A
 • 04 Nov 2020

កម្មវិធីអាហារូបករណ៍ជប៉ុន JDS ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន


250 Views

Description:

កម្មវិធីអាហារូបកណ៍ជប៉ុនJDSក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជានឹងទទួលបណ្តុះបណ្តាលមន្ត្រីរាជការ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) រយៈពេល០២ឆ្នាំចំនួន២៤នាក់ និងថ្នាក់បណ្ឌិត (Ph.D. Degree) រយៈពេល០៣ឆ្នាំចំនួន០២នាក់នៅប្រទេសជប៉ុនក្នុងឆ្នាំ២០២១។ មធ្យោបាយធ្វើដំណើរទៅមក កម្ពុជា/ជប៉ុន/កម្ពុជា ថ្លៃសិក្សា ប្រាក់អាហារូបករណ៍ជាបន្ទុករបស់រដ្ឋាភិបាលជប៉ុន។

Benefit: 

មធ្យោបាយធ្វើដំណើរទៅមក កម្ពុជា/ជប៉ុន/កម្ពុជា ថ្លៃសិក្សា ប្រាក់អាហារូបករណ៍ជាបន្ទុករបស់រដ្ឋាភិបាលជប៉ុន។

Eligibility:

លក្ខខណ្ឌនៃការជ្រើសរើស (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់)៖

 • មានសញ្ជាតិខ្មែរ
 • មានសញ្ញាបត្របរិញ្ញបត្រ
 • មានអាយុចន្លោះពី ២២ឥ៣៩ឆ្នាំ (គិតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១)
 • មានចំណេះនឹងភាសាអង់គ្លេសគ្រប់គ្រាន់ ព្រោះការសិក្សាយកភាសាអង់គ្លេសជាយាន
 • មានបទពីសោធន៍ការងារយ៉ាងតិច ០២ឆ្នាំ ជាបុគ្គលិករដ្ឋដែលធ្វើការពេញម៉ោងតាមស្ថាប័នពាក់ព័ន្ធ (ចំពោះបុគ្គលិកជាប់កិច្ចសន្យាមិនត្រូវបានអនុញ្ញាតទេ)
 • មានសុខភាពល្អបរិបូណ៍ទាំងកាយសម្បទា និងសតិបញ្ញា

លក្ខខណ្ឌនៃការជ្រើសរើស (ថ្នាក់បណ្ឌិត)៖

 • មានសញ្ជាតិខ្មែរ
 • បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master Degree) ក្រោមកម្មវិធីអាហារូបករណ៍ JDS
 • មានអាយុក្រោម៤៥ឆ្នាំ (គិតដល់ថ្ងៃទិ០១ ខែមេសា ឆ្នាំ២០២១)
 • មានបទពិសោធន៍ការងារយ៉ាងតិច០២ឆ្នាំ បន្ទាប់ពិបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្រោមកម្មវិធីអាហារូបករណ៍ JDS
 • ជាបុគ្គលិករដ្ឋដែលធ្វើការពេញម៉ោងតាមស្ថាប័នពាក់ព័ន្ធដូចមានកំណត់ក្នុង Framework of JDS 2019
 • មានសុខភាពល្អបរិបូណ៍ទាំងកាយសម្បទា និងសតិបញ្ញា

មុខជំនាញទៅសិក្សា (សម្រាប់ទាំងពីរកម្រិត)

 • Infrastructure Development
 • Private Sector Development
 • Improvement of Education Quality
 • Agriculture and Rural Development
 • Improvement of Urban Living Environment 
 • Improvement of Healthcare and Social Security System
 • Improvement of Administrative Functions
 • Legal and Judicial Development
 • Building of International Relations

How to Apply 

បេក្ខជនដែលមានបំណងចូលរួមក្នុងកម្មវិធីអាហារូបករណ៍នេះ សូមទាក់ទងរកពាក្យសុំអាហារូបករណ៍ និងបំពេញសំណុំឯកសារផ្សេងៗ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ (ត្រឹមម៉ោង ៣:០០ រសៀល) នៅការិយាល័យ JICE-JDS ដែលមានអាសយដ្ឋាន៖ ជាន់ទី៣ អគារ AURA Condominium លេខ៨៧ វិថី ព្រះត្រសក់ផ្អែម(៦៣) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សេចក្តីណែនាំអំពីការដាក់ពាក្យ និងពាក្យសុំអាហារូបករណ៍មានចែកជូននៅការិយាល័យ JICE-JDS ឬអាចទាញយកបានតាមគេហទំព័រដែលមានអាសយដ្ឋាន៖ http://jds-scholarship.org/(លេខសំងាត់ផ្តល់ជូនតាមរយៈគេហទំព័រJDS)

 • បេក្ខជនត្រូវមានបណ្ណ័សំគាល់មន្ត្រីរាជការស៊ីវិលឬលិខិតបញ្ជាក់ពីក្រសួងសាមី
 • បេក្ខជនត្រូវដាក់ពាក្យសុំទៅសិក្សាតាមមុខជំនាញដែលពាក់ព័ន្ធនឹងក្រសួងសាមីដូចមានបញ្ជាក់ជូនក្នុងឯកសារភ្ជាប់ជូន (Framework and List of Target Organization) 
 • បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យជ្រើសរើសលើសំណុំលិខិត និងធ្វើសម្ភាសន៍

សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងសួរនៅការិយាល័យ JICE-JDS តាមអាសយដ្ឋានខាងលើឬតាមរយៈទូរស័ព្ធលេខ៖ 012 681 611/023 217 944, email: jds.cambodia1@jice.org ឬនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៍ និងអាហារូបករណ៍ អគារលេខ ២៣ ផ្លូវ៣៦០ ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល ៥០ម៉ែត្រ។

***Disclaimer: WEduShare does not own the content. Our purpose is purely to help spread the information. Although every effort is made to keep the information true, accurate, complete and appropriate, we make no representations nor warranties.


Powered by Froala Editor