អ្វីទៅជាមុខជំនាញរចនាម៉ូត?

អ្វីទៅជាមុខជំនាញរចនាម៉ូត?


Posted at: 07 Sep 2020
1814 Views
១. អ្វីទៅជា ជំនាញរចនាម៉ូត?
មុខជំនាញនេះសិក្សាអំពីសិល្បៈនៃការរចនាសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ផ្សេងៗ។ អ្នករចនាម៉ូតបង្កើតសម្លៀកបំពាក់ គ្រឿងតុបតែង និងស្បែកជើងជាដើម ដែលចាប់ផ្តើមជាមួយនឹង គំនិតនៃរូបរាងរបស់សម្លៀកបំពាក់ គ្រឿងតុបតែង ឬ ស្បែកជើង ហើយបង្វែរគំនិតនោះទៅជាការរចនាមួយ (ដូចជាការគូសវាស ការជ្រើសក្រណាត់) និងបញ្ជាក់អំពីរបៀបនៃការបង្កើត ផលិតផលដែលពួកគេបានរចនាឡើងទៅកាន់អ្នកផលិត (ពីអ្នកបង្កើតគំរូរហូតដល់អ្នកបញ្ចប់) ។


២. តើជំនាញ រចនាម៉ូតសិក្សាពីអ្វីខ្លះ?
កម្មវិធីថ្នាក់បរិញ្ញាបត្រក្នុងការរចនាម៉ូតតែងតែមានវគ្គសិក្សាក្នុងបន្ទប់រៀនបែបស្ទីឌីយ៉ូ (studio-style classroom) ដែលសង្កត់ធ្ងន់ទៅលើចក្ខុវិស័យបុគ្គល និងជំនាញបច្ចេកទេសក្នុងការរចនា ដែលមានទាំង ការបង្កើតគំរូ ការបង្ហាញគំរូ និងការអភិវឌ្ឍគំរូដើម។ វាក៏ផ្តោតលើការអភិវឌ្ឍន៍គំនិតម៉ូត (fashion concepts development) ការផលិត ទីផ្សារម៉ូត (fashion market) និង ការគ្រប់គ្រងជំនួញផងដែរ។ សិស្សនិស្សិតក៏សិក្សាអំពីវិធីវិភាគការពេញនិយមរបស់អ្នកប្រើប្រាស់ ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សារម៉ូត។ ការរចនាម៉ូតចែកចេញជា៤ ប្រភេទ៖ 
 • ការរចនាម៉ូតសំលៀកបំពាក់ Fashion Design: គឺជាការរចនាម៉ូតសំលៀកបំពាក់សំរាប់ បុរស ស្រ្តី និងកុមារដែលមានដូចជាសំលៀកបំពាក់ ធម្មតា សំលៀកបំពាក់ធ្វើការ ឈុតកីឡា អាវក្រៅ ឬសំលៀកបំពាក់ស្រ្តីមានផ្ទៃពោះជាដើម។
 • ការរចនាម៉ូតស្បែកជើង Footwear Design: គឺជាការរចនាស្បែកជើងគ្រប់ប្រភេទ។
 • ការរចនាគ្រឿងតុបតែង Accessory Design: គឺជាការរចនា និងផលិតសំភារៈ ដូចជាកាបូប វ៉ាលី កន្សែង និងវ៉ែនតាជាដើម។
 • ការរចនាសំលៀកបំពាក់ Costume Design: គឺជាការរចនាសម្លៀកបំពាក់សំរាប់សិល្បៈសំដែង ដូចជាសំរាប់សិល្បករ សិល្បការីនី និងសំរាប់ផលិតកម្មទូរទស្សន៍ ជាដើម។
៣. តើជំនាញរចនាម៉ូត អាចផ្ដល់ឱកាសការងារអ្វីខ្លះ ក្រោយបញ្ចប់ការសិក្សា?
 •  អ្នករចនាម៉ូត
 • អ្នកតុបតែងម៉ូត (stylist)
 • អ្នកផាត់មុខ (make-up artist)
 • អ្នករចនាគ្រឿងអលង្ការ
 • អ្នករចនាសម្លៀកបំពាក់។ល។
៤. តើអ្នកអាចសិក្សាជំនាញរចនាម៉ូត នៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យណាខ្លះ?
 • Raffles International College Phnom Penh
 • Limkokwing University of Creative Technology (Cambodia)
 • Phnom Penh International Institute of the art ( PPIA)
(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.
***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

Source:

https://fashion-history.lovetoknow.com/fashion-clothing-industry/what-is-fashion-designer

https://study.com/fashion_design.html

Powered by Froala Editor