អ្វីទៅជាមុខជំនាញ គ្រប់គ្រង?

អ្វីទៅជាមុខជំនាញ គ្រប់គ្រង?


Posted at: 07 Sep 2020
15112 Views

ចូលចិត្តរៀបចំគម្រោង ឫក៏ចាត់ចែងក្នុងកិច្ចការអ្វីមួយដែររឺទេ? គេថាក្មេងកើតមកគ្នាមានដុងអីដាក់ឲ្យគ្នា ទៅនឹងទៅ។ ចឹងនេះដូចគ្នា បើអ្នកពិតជាមនុស្សដែលចូលចិត្តក្នុងការរៀបចំនិងចាត់ចែងដូច្នេះមែន មានមុខជំនាញមួយដែលសាកសមសម្រាប់អ្នកក្នុងការសិក្សាថ្នាក់សាកលវិទ្យាល័យ។

១. តើមុខវិជ្ជា សិក្សាពីអ្វីខ្លះ? 

មុខជំនាញ្ញគ្រប់គ្រង គឺជាមុខជំនាញដែលរៀនពីការគ្រប់គ្រង ដែលជាការចាត់ចែងដ៏ធំមួយក្នុងក្រុមហ៊ុននិមួយៗ។ សេដ្ឋកិច្ចរបស់កន្លែងមួយ ឫក្រុមហ៊ុនមួយអាចទៅដោយរលូនក៏អាចកើតមកពីផ្នែកមួយនៃការគ្រប់គ្រងដ៏ល្អផងដែរ។ ចឹងអ្នកគ្រប់គ្រងប្រៀបហាក់បីដូចជាក្បាលម៉ាស៊ីនមួយដូច្នេះដែរ បើគ្រប់គ្រងល្អ នោះក្រុមហ៊ុនឫទីតាំងនោះនឹងមានការរីកចំរើនជាមិនខាន។ 

២. បើចង់រៀនមុខវិជ្ជានេះ ត្រូវចេះអ្វីខ្លះ? 


បើសួរថា ខ្ញុំរៀនគ្រប់គ្រងនឹងសមនឹងខ្ញុំដែរ? អូខេ!!! ចំពោះអ្នកដែលនៅមិនទាន់ដឹងថាខ្លួនឯងរៀនអីទេអាចគិតបានណាថា គួររៀនមុខជំនាញនេះឫអត់។ បើអ្នកជាមនុស្សម្នាក់ដែលចូលចិត្ត ប្រើការគិត និងវិភាគក្នុងការដំណើរអ្វីមួយ នោះពិតជាសាកសមណាស់។ មិនត្រឹមតែប៉ុណ្ណោះ បើអ្នកពូកែខាងទំនាក់ទំនងទៀតគឺសមតែម្តង ព្រោះការគ្រប់គ្រងត្រូវការទំនាក់ទំនង ហើយអ្នកនឹងរឹតតែគ្រប់គ្រងបានល្អថែមទៀតប្រសិនបើអ្នកមានជំនាញអីមួយទៀតដែលហៅថាជំនាញរឹងនោះគឺត្រូវម៉ាច់តែម្តង ក្រុមហ៊ុនណាក៏ចង់បានអ្នកដែរពេលបញ្ចប់ការសិក្សានោះ។ 

៣. បន្ទាប់ពីរៀនចប់ អាចប្រកបការងារអ្វីបាន? ធ្វើនៅកន្លែងណា?

មុខជំនាញមួយនេះ មិនមែនទាល់តែម៉ាក់ប៉ា មានទីកន្លែងនិងមុខរបរឲ្យគ្រប់គ្រងទើបយើងអាចរៀនបាននោះទេ តាមពិតមានការងារជាច្រើនដែលអ្នកអាចធ្វើបានក្រោយពីបញ្ចប់ថ្នាក់សិក្សានូវមុខជំនាញមួយនេះ។ ការងារនិងមុខតំណែងទាំងនោះមានដូចជា អ្នកគ្រប់គ្រងទូទៅ អ្នកវិភាគគម្រោងគ្រប់គ្រង អ្នកពិគ្រោះយោបល់ផ្នែកគ្រប់គ្រង អ្នកគ្រប់គ្រងគំរោង និងមុខតំណែងមួួយចំនួួនផ្សេងទៀត។ 

ហើយបើនិយាយពីទីតាំង ឫកន្លែងធ្វើការមិនខ្វះទេ ទីណាមានក្រុមហ៊ុនទីនោះគេត្រូវការអ្នកគ្រប់គ្រងហើយ ចឹងប្រឹងតែពង្រឹងសមត្ថភាពទៅមិនខ្វះទេកន្លែងធ្វើការ។ មួួយវិញបើអ្នកចង់ធ្វើជាអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនមួួយមែន អ្នកគួរតែមានបទពិសោធន៏នូវមុខតំណែងតូចៗសិនទើបល្អ។ ដូចពាក្យគេនិយាយថា ចង់ធ្វើធំ ត្រូវចេះអាតូចសិន។ 

៤. សាកលវិទ្យាល័យក្នុងស្រុក/ ក្រៅស្រុក 

អ្នកទាំងអស់គ្នាអាចសាកសួរព័ត៌មានចូលរៀននៅសាកលវិទ្យាល័យមួយចំនួនដូចជា៖ 
សាកលវិទ្យាល័យជាតិគ្រប់គ្រង (National University of Management) 
សាកលវិទ្យាល័យកម្ពុជា (University of Cambodia) 
សាកលវិទ្យាល័បញ្ញាសាស្ត្រ (Panhasastra University of Cambodia) 
សាកលវិទ្យាល័យវេស្ទើន (Western University) 
និងសាកលវិទ្យាល័យមួយចំនួនផ្សេងទៀត៕ 

(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.
***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

Powered by Froala Editor