អ្វីទៅជាមុខជំនាញស្ថាបត្យកម្ម?

អ្វីទៅជាមុខជំនាញស្ថាបត្យកម្ម?


Posted at: 08 Sep 2020
19917 Views
តេីអ្នកទាំងអស់គ្នាស្គាល់ជំនាញ Architecture គឺជាអ្វីអត់? ហេីយអ្នកធ្លាប់គិតថាចង់រៀនជំនាញនេះពីមុនមកទេ? អ្នកមួយចំនួនប្រហែលពំុទាន់បានស្គាល់ថា ជំនាញនេះគេសិក្សាពីអ្វីផង។ តាមពិតទៅជំនាញ

១. តើមុខជំនាញស្ថាបត្យកម្មជាអ្វី?
ស្ថាបត្យកម្ម និងនគរូបនីយកម្ម គឺជាជំនាញមួយ ដែលសិក្សាអំពីការគូរប្លង់នៃគំរោងផ្សេងៗដូចជា អាគារ ផ្ទះ ស្ពាន ផ្លូវ ថ្នល់ គ្រឿងសង្ហារឹម និង គ្រឿងរចនាសម្ព័ន្ធជាដេីម។ និសិ្សតអាចចូលរួមក្នុងការពង្រឹងចំណេះដឹងអំពីមជ្ឈដ្ឋានសាងសង់ និងរៀនពីរបៀបពីការយល់ឃើញថា ផ្នែកស្ថាបត្យកម្ម គឺជាផ្នែកមួយ ក្នុងចំណោមផ្នែកផ្សេងៗជាច្រើនទៀត ដែលជាផលិតកម្មដែលបានមកពីប្រាជ្ញា។ ស្ថាបត្យករដែលបញ្ចប់ការសិក្សា យល់ដឹងលើមូលដ្ឋាននៃទម្រង់ និងវិទ្យាសាស្រ្តរចនាប្លង់ ហើយក៏ការផ្តោតសំខាន់ៗទៅលើដំណើរការ ឯកទេសផ្នែកបទដ្ឋាន ជាមួយការអនុវត្តទម្រង់រចនាប្លង់ ព្រមទាំងបច្ចេកវិទ្យា។

២. តើមុខជំនាញនេះ សិក្សាពីអ្វីខ្លះ?
មុខជំនាញនេះនឹងផ្តោតលើមុខវិជ្ជាមួយចំនួនដូចជា ការសិក្សាអំពីការគូររូបនិងការច្នៃប្រឌិត រូបវិទ្យា ប្រវត្តិនៃស្ថាបត្យកម្ម ម៉ាស៊ីនវិស្វករ សណ្ឋានដីនិងភូមិសាស្រ្ត ការវាស់វែងដីធ្លី បច្ចេកវិទ្យាក្នុងការសាងសង់ ប្រព័ន្ធក្នុងសំណង់ រចនាសម្ព័ន្ធបេតុង គោលការណ៍នៃការរៀបចំផែនការទីក្រុងនិងទីក្រុង និងរួមជាមួយមុខជំនាញជាច្រើនទៀត ដែលអ្នកនឹងសិក្សា នៅពេលចូលរៀន ហើយវាទាក់ទងនឹងមុខជំនាញមួយនេះ។

៣. តើការសិក្សាជំនាញស្ថាបត្យកម្មទាមទារអ្វីខ្លះ?
១. គំនិតច្នៃប្រឌិតគឺត្រូវទាមទារខ្ពស់សម្រាប់ការរៀនមុខជំនាញនេះ ព្រោះអ្នកត្រូវការគំនិតថ្មីៗដេីម្បីបង្កេីតអ្វីដែលប្លែក។
២. បេីសិនជាអ្នកមានចំណង់ចំណូលចិត្តគូររូប និង ហត្ថកម្មតាំងពីក្មេង វាអាចជាទុនមួយដែលអាចអោយអ្នកងាយស្រួលក្នុងការរៀនមុខជំនាញនេះ ដោយទ្បែកអ្នកក៏អាចរៀនវាក្រៅម៉ោងបានដែរបេីសិនជាអ្នកមិនសូវចេះ។
៣. អ្នកត្រូវចេះមុខវិជ្ជារូបវិទ្យា និង គណិតវិទ្យា ព្រោះមុខវិជ្ចាទាំងពីរនេះចូលរួមយ៉ាងសំខាន់ក្នុងជំនាញArchitecture ដូចជាការវាស់ប្រវែង ទំហំ មាឌ តាមរូបមន្តផ្សេងៗ។
៤. ការចេះគូរប្លង់លេីក្រដាសតែមួយមុខក៏ពំុទាន់គ្រប់គ្រាន់ដែរ ជំនាញកំព្យូទ័រគឺត្រូវការចាំបាច់សម្រាប់អោយអ្នកចេះគូរជាលក្ខណៈ 3D លេីកំព្យូទ័ររបស់អ្នក។
៥. អ្នកត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះអ្វីដែលអ្នកបានគ្រោងទុក និង បានបង្កេីត ដូចជាគំរោងអាគាររបស់អ្នកជាដេីម ត្រូវមានភាពជឿជាក់ និង ហ៊ានធានាថាអាគារនោះមានភាពរឹងមាំ។
៦. ក្រៅពីនេះអ្នកត្រូវមានភាពឧស្សាហ៍ព្យាយាម និង ការអត់ធ្មត់ ព្រោះការរៀនត្រូវការពេល និង មានភាពលំបាក។

៤. តើជំនាញនេះអាចផ្តល់ឱកាសការងារអ្វីខ្លះ?
ក្រោយពីបញ្ចប់ការសិក្សា និសិ្សតនឹងទទួលបានចំណេះដឹងដូចជា៖
- យល់ដឹងពីការថែទាំ និងអភិរក្សស្ថាបត្យកម្មបុរាណ
- យល់ពីការសិក្សាគម្រោងស្ថាបត្យកម្ម ការសាងសង់ និងការបង្កើតផែនការមេសម្រាប់ការរៀបចំក្រុង និងរៀបចំដែនដី។

និស្សិតអាចបម្រើការងារនៅតាម៖
- ក្រុមហ៊ុនឯកជន
- នៅក្រសួង ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល ឬសហគមន៍ជាតិ និងអន្តរជាតិនានា
- ជាអ្នកទទួលសិក្សាគម្រោងឯករាជ្យ ឬជាម្ចាស់អាជីវកម្មកិច្ចការស្ថាបត្យកម្ម និងសំណង់។


៥. តើតើអាចរៀនមុខជំនាញមួយនេះ នៅសាលាណា?
សាកលវិទ្យាល័យនៅក្នុងស្រុកដែលអាចសិក្សាមុខជំនាញនេះបានមានដូចជា:
- សាកលវិទ្យាល័យភូមិន្ទវិចិ្រតសិល្បៈ (RUFA)
- សាកលវិទ្យាល័យបញ្ញាសាស្រ្ត (PUC)
- សាកលវិទ្យាល័យលីមកុកវីង (LKU)
- សាកលវិទ្យាល័យន័រតុន (NU)
- សាកលវិទ្យាល័យហ្សាម៉ាន់ (ZU)
- សាកលវិទ្យាល័យអាមេរិចកាំងភ្នំពេញ (AUPP)
- វិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា (ITC)

ជារួមមក ប្រសិនបើអ្នកមានចំណូលចិត្ត និងចង់រៀនផ្នែកស្ថាបត្យកម្មនេះ អ្នកត្រូវដឹងថា ជំនាញមួយនេះទាមទារសមត្ថភាព និងការតាំងចិត្តខ្ពស់ក្នុងការងារ និងការរៀន ថែមទាំងអ្នកត្រូវចំណាយពេលជាច្រើនក្នុងការធ្វើការ។ ដូចនេះ អ្នកគួរគិតឲ្យបានច្បាស់លាស់ និងត្រឹមត្រូវមុននឹងសម្រេចចិត្តជ្រើសរើសមុខជំនាញ។


Edited by: Than Thary

(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd. 
***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission. Powered by Froala Editor