អ្វីទៅជាជំនាញគ្រប់គ្រងធុរកិច្ច?

អ្វីទៅជាជំនាញគ្រប់គ្រងធុរកិច្ច?


Posted at: 07 Sep 2020
2581 Views

តើអ្នកណាខ្លះចាប់អារម្មណ៍នឹងជំនាញគ្រប់គ្រង? ជំនាញគ្រប់គ្រងមានបែងចែកចេញជាច្រើនផ្នែកទៀត តែនៅអត្ថបទនេះ នឹងប្រាប់អ្នកពីជំនាញគ្រប់គ្រងធុរកិច្ច ដែលកំពុងតែពេញនិយមសំរាប់សិស្សនិសិត្សសព្វថ្ងៃនេះ។

១. តើអ្វីទៅជាជំនាញ គ្រប់គ្រងធុរៈកិច្ច? 
ការសិក្សាជំនាញ គ្រប់គ្រងធុរកិច្ច (Business Administration) ជាការសិក្សាអំពី ភាពជាអ្នកដឹកនាំ និង ភាពចាំបាច់នៃ ដំណើរការ អាជីវកម្មសំខាន់ៗ ដូចជាយុទ្ធសាស្រ្តការគ្រប់គ្រង ការធ្វើទីផ្សារ ច្បាប់ពាណិជ្ជកម្មអន្ដរជាតិ ក៏ដូចជាភាពចំរុះ នៃវប្បធម៌ក្នុងការទំនាក់ទំនង ក៏ដូចជាវិធីប្រើវា ដើម្បីអភិវឌ្ឍក្រុមហ៊ុនមួយ អោយទទួលបានជោគជ័យ។ នៅពេលធ្វើការនៅក្នុងវិស័យនេះ អ្នកមានទំនួលខុសត្រូវក្នុងការជួយគ្រប់គ្រងប្រតិបត្តិការ អាជីវកម្មប្រចាំថ្ងៃ របស់ក្រុមហ៊ុន ដើម្បីធានាឱ្យបានជោគជ័យ ក្នុងការសម្រេចគោលដៅរបស់ក្រុមហ៊ុន។


២. តើជំនាញគ្រប់គ្រងធុរកិច្ច សិក្សាពីអ្វីខ្លះ?
ការសិក្សាជំនាញ គ្រប់គ្រងធុរកិច្ច និស្សិតនឹងសិក្សាផ្ដោតលើមុខវិជ្ជាសំខាន់ៗ ក្នុងមុខជំនួញដែលមាន គណនេយ្យ ច្បាប់ ច្បាប់សីលធម៌ សេដ្ឋកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងប្រតិបត្ដិការទីផ្សារ ការគ្រប់គ្រងយុទ្ធសាស្រ្តបច្ចេកទេសបរិមាណ និង ប្រព័ន្ធគ្រប់គ្រងព័ត៌មាន។ និស្សិតអាចជ្រើសរើសផ្តោតលើ ជំនាញនៅផ្នែកខ្លះដូចជា គណនេយ្យ សហគ្រិនភាព សេដ្ឋកិច្ច ការគ្រប់គ្រងធនធានមនុស្ស បច្ចេកវិទ្យាព័ត៌មានទីផ្សារ និងអ្វីផ្សេងៗទៀត។


៣. តើជំនាញគ្រប់គ្រងធុរកិច្ច អាចផ្ដល់ឱកាសការងារអ្វីខ្លះ ក្រោយបញ្ចប់ការសិក្សា?
ចំពោះជំនាញ គ្រប់គ្រងធុរកិច្ច អ្នកដែលបញ្ចប់ការសិក្សាអាចក្លាយជា៖
  • គណនេយ្យករ
  • មន្រ្តីឥណទានពាណិជ្ជកម្ម
  • អ្នកគ្រប់គ្រងផ្នែកលក់
  • អ្នកគ្រប់គ្រងធនធានមនុស្ស
  • អ្នកជំនាញទំនាក់ទំនងសាធារណៈ
  • នាយកប្រតិបត្តិ
  • មន្ត្រីហិរញ្ញវត្ថុ
  • អ្នកវិភាគទីផ្សារ។ ល។

៤. តើអ្នកអាចសិក្សាជំនាញគ្រប់គ្រងធុរកិច្ច នៅសាកលវិទ្យាល័យ ឬមហាវិទ្យាល័យណាខ្លះ?    

  • សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច
  • សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
  • សាកលវិទ្យាល័យហ្សាម៉ាន់
  • សាកលវិទ្យាល័យបញ្ញាសាស្ត្រ
  • សាកលវិទ្យាល័យជាតិគ្រប់គ្រង
  • សាកលវិទ្យាល័យអាសុីអ៊ឺរ៉ុប
  • សាកលវិទ្យាល័យកម្ពុជា។ ល។

(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.


***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission

Powered by Froala Editor