ឪកាសអាហារូបករណ៍បរិញ្ញាបត្រនៅ វសនប (IISPP)
 • Fully Funded Scholarship
 • Bachelor
 • Cambodia
 • Institute for International Studies and Public Policy
 • 20 Dec 2023

ឪកាសអាហារូបករណ៍បរិញ្ញាបត្រនៅ វសនប (IISPP)


496 Views

អំពីអាហារូបករណ៍

ក្នុងឆ្នាំសិក្សាថ្មីនេះ  ដើម្បីអបអរការអភិវឌ្ឍខ្លួនទៅជាវិទ្យាស្ថានប្រកបដោយឧត្តមភាពមួយរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងដើម្បីអបអរការបញ្ចប់ការសិក្សាដោយជោគជ័យរបស់សិស្សានុសិស្សកម្ពុជាដែលទើបប្រទ្បងជាប់សញ្ញាបត្រមធ្យមសិក្សាទុតីយភូមិនាពេលថ្មីៗនេះ វសនប IISPP បានបង្កើតអាហារូបករណ៍និស្សិតឆ្នើមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP’s Rector Outstanding Scholarship ចំនួន ៥ កន្លែង។

 

លក្ខខណ្ឌនៃការជ្រើសរើស

 • មានសញ្ជាតិខ្មែរ
 • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣ដែលមាននិទ្ទេសរួម A ឬ B
 • ប្រទ្បងជាប់ជានិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់ វសនប
 • ជាសិស្សដែលខ្វះខាតផ្នែកហិរញ្ញវត្ថុពិតប្រាកដក្នុងការបន្តការសិក្សាកម្រិតឧត្តមសិក្សា(មានប័ណ្ណក្រីក្របញ្ជាក់ពីអាជ្ញាធរនៅពេលបានប្រទ្បងជាប់ជាស្ថាពរ)
 • មិនទទួលបានអាហារូបករណ៍ណាផ្សេង
 • ទទួលបន្ទុកបង់សេវារដ្ឋបាល សម្ភារៈសិក្សាផ្សេងៗដោយខ្លួនឯង

 

អត្ថប្រយោជន៍

 • អាហារូបរណ៍ថ្លៃសិក្សា ១០០% សម្រាប់រយៈពេល៤ឆ្នាំ
 • ឪកាសក្នុងការបញ្ជូនទៅចូលរួមកម្មវិធីនិងព្រឹត្តិការណ៍នានានៅក្នុងនិងក្រៅប្រទេស
 • ឪកាសហ្វឹកហាត់ការងារជាមួយក្រុមការងាររបស់ដេប៉ាតឺម៉ង់និងមជ្ឈមណ្ឌលស្រាវជ្រាវនានារបស់ វសនប
 • ឪកាសអភិវឌ្ឍបំណិនជាអ្នកដឹកនាំឪកាសធ្វើជាតំណាងនិស្សិតរបស់ វសនប

 

មុខជំនាញសិក្សាដែលនិស្សិតអាចជ្រើសរើស

 1. ទំនាក់ទំនងអន្តរជាតិ
 2. សេដ្ឋកិច្ច
 3. វិទ្យាសាស្រ្តនយោបាយ និងរដ្ឋបាលសាធារណៈ

 

លក្ខខណ្ឌអប្បបរមាសម្រាប់ការបន្តអាហារូបករណ៍

 • ទទួលបានពិន្ទុសរុនមធ្យមមិនក្រោម ៨០% ក្នុងឆ្នាំសិក្សានីមួយៗ

 

ការដាក់ពាក្យ

សូមមកដាក់ពាក្យឪ្យបានមុនថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣។

 

Official Website

***Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.


Powered by Froala Editor