អ្វីទៅជាមុខជំនាញអក្សរសាស្រ្តខ្មែរ?

អ្វីទៅជាមុខជំនាញអក្សរសាស្រ្តខ្មែរ?


Posted at: 08 Sep 2020
1117 Views

តើមាននរណាមានគំនិតស្រលាញ់ មុខជំនាញអក្សរសាស្ត្រខ្មែរដែរទេ? ហើយមានដឹងអត់ថា រៀនអក្សរសាស្ត្រខ្មែរមិនមែនធ្វើបានតែគ្រូបង្រៀនភាសាខ្មែរទេណា! ខាងក្រោមនេះ ខ្ញុំនឹងនាំអ្នកទៅស្គាល់មុខជំនាញអក្សរសាស្ត្រខ្មែរឲ្យកាន់តែច្បាស់ជាងមុន។

១. តើបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរជាអ្វី?     
    បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ បង្រៀននិស្សិតឱ្យចេះវិភាគ បកស្រាយ និងប្រៀបធៀប គ្រប់ទិដ្ឋភាពទាំងអស់នៃអក្សរខ្មែរ និងអក្សរសិល្ប៍ខ្មែរ។ នៅពេលដែលប្រទេសកម្ពុជា មានការចូលរួមកាន់តែច្រើន នៅក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាជាមួយប្រទេសផ្សេងៗ វាជាការសំខាន់ ដែលប្រជាជនកម្ពុជាគួរយល់ដឹងពីវប្បធម៌ផ្ទាល់ខ្លួន ហើយប្រើវាជាចំណុចចាប់ផ្តើមមួយ សម្រាប់កសាងទំនាក់ទំនងជាមួយអ្នកដទៃ។ ចំពោះមុខជំនាញនេះ ទាមទារឲ្យសិស្សមានជំនាញ និងចំណូលចិត្តខាងផ្នែកអក្សរសាស្រ្ត និងវប្បធម៌ទូទៅ។ 


២. តើមុខជំនាញនេះ សិក្សាពីអ្វីខ្លះ? 


    មុខជំនាញនេះនឹងផ្តោតលើមុខវិជ្ជាមួយចំនួនដូចជា អក្សរសិល្ប៍ប្រជាប្រិយ សំស្ក្រឹត ទ្រឹស្តី ភាសាសូរស័ព្ទ ទ្រឹស្តីសង្គមវិទ្យា សិលាចារឹក ទ្រឹស្តីអក្សរសាស្ត្រ វិធីសាស្រ្តស្រាវជ្រាវ អក្សរសិល្ប៏លោកខាងលិច វប្បធម៌ខ្មែរ អក្សរសិល្ប៍បែបប្រៀបធៀប ល្ខោន វេយ្យាករណ៍ខ្មែរ និង វាក្យសម្ព័ន្ធ។ រួមមានមុខវិជ្ជាបន្ថែមដូចជា ភាសាអង់គ្លេស និងកុំព្យូទ័រ។ នៅឆ្នាំទី៤ ដែលជាឆ្នាំបញ្ចប់ និសិ្សតតម្រូវឲ្យសរសេរ និក្ខេបបទ (Thesis) ដើម្បីបញ្ចប់ការសិក្សា។ 

៣. តើជំនាញនេះអាចផ្តល់ឱកាសការងារអ្វីខ្លះ? 
    ក្រោយពីរៀនចប់ និស្សិតនឹងទទួលបានចំណេះដឹងដូចជា៖
- មានពុទ្ធិផ្នែកអក្សរសិល្ប៍ខ្មែរ ភាសាខ្មែរ វប្បធម៌ និងអរិយធម៌ 
- មានចំណេះដឹងខាងតែងនិពន្ធ ប្រលោមលោក អត្ថបទសារព័ត៌មាន និងទស្សនាវដ្តីសង្គម 
- ជាអ្នកសិក្សាស្រាវជ្រាវលើឯកទេសអក្សរសិល្ប៍ខ្មែរ វប្បធម៌ និងសង្គម។
    និស្សិតក៏អាចចូលបម្រើការងារនៅតាមក្រសួងអប់រំ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៏ ក្រសួងរប្បធម៌ និងតាមអង្គការក្រៅរដ្ឋាភិបាលជាដើម។ 

៤. តើអាចរៀនមុខជំនាញមួយនេះ នៅសាលាណា? 
សម្រាប់មុខជំនាញនេះ គឺមាននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ តែមួយគត់ ស្ថិតក្នុងមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ។


    តាមពិតទៅ មុខជំនាញអក្សរសាស្រ្តខ្មែរ ជាមុខជំនាញដ៏ល្អមួយសម្រាប់អ្នកគ្រប់គ្នា ព្រោះវាអាចឆ្លុះបញ្ចាំងពីគំនិតជាតិនិយមរបស់អ្នក និងស្មារតីស្រលាញ់ការអភិរក្សអក្សរសាស្រ្ត និងអក្សរសិល្ប៏ខ្មែរ។ ដូចនេះ មុខជំនាញមួយនេះនឹងនាំអ្នកទៅសិក្សាឲ្យបានជាក់លាក់ និងស៊ីជម្រៅ អំពីភាសា និងអរិយធម៌កំណើតរបស់យើងទាំងអស់គ្នា។


បកប្រែសម្រួលពី: 

RUPP-Department of Khmer Literature


(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd. 


***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission. 

Powered by Froala Editor