អ្វីទៅជាមុខជំនាញវិស្វកម្មសំណង់ស៊ីវិល?

អ្វីទៅជាមុខជំនាញវិស្វកម្មសំណង់ស៊ីវិល?


Posted at: 07 Sep 2020
5102 Views

I. អ្វីទៅជាមុខជំនាញវិស្វកម្មសំណង់ស៊ីវិល?

វិស្វកម្មសំណង់ស៊ីវិល ជាការសិក្សាអំពីការរចនា ការសាងសង់ និងការថែរក្សាគ្រឹះសម្រាប់សម័យទំនើបមានដូចជា ស្ពាន ថ្នល់ ប្រព័ន្ធថាមពល កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផេ្សងៗទៀត។ ឧទាហរណ៍ អ្វីនៅជំវិញយើងសព្វថ្ងៃដែលទាក់ទងទៅនឹងវិស្វកម្មសំណង់ស៊ីវិលនេះដូចជា ពេលយើងបើករ៉ូប៊ីនេ ពេលយើងជិះរថយន្ត ឬយន្តហោះ ពេលយើងបើកភ្លើងជាដើម ទំាងអស់នេះគឺសុទ្ធតែកើតពីស្នាដៃវិស្វករសំណង់ស៊ីវិល។ 

II. តើមុខជំនាញនេះសិក្សាពីអ្វី?

ជាដំបូង និសិ្សតគួរមានមូលដ្ឋានគ្រឹះលើ៖ មុខវិជ្ជាវិទ្យាសាស្រ្ត ជាពិសេសនោះគឺគណិតវិទ្យា និង រូបវិទ្យា ការវិភាគ ការស្ដាប់ ការប្រាស្រ័យទាក់ទង និងការផ្ដោត និងលម្អិតទៅកិច្ចការ។ 

ក្នុងរយៈពេលសិក្សា និសិ្សតនឹងផ្តោតលើមុខវិជ្ជាមួយចំនួនដូចជា គណិតវិទ្យា រូបវិទ្យា  ភូមិសាស្ត្រវិស្វកម្ម  រចនាធរណីមាត្រប្រើកុំព្យូទ័រ  ពីជគណិតលីនេអ៊ែរ កម្លាំងនៃសម្ភារៈប្រើប្រាស់ សម្ភារសំណង់  វិភាគការសាងសង់  រចនាសម្ព័ន្ធបេតុង និងមុខវិជ្ជាជាច្រើនផ្សេងទៀត អាស្រ័យទៅលើការកំណត់របស់សាលានីមួយៗ។

III. តើជំនាញនេះអាចផ្តល់ឱកាសការងារអ្វីខ្លះ?

ក្រោយបញ្ចប់ការសិក្សា និសិ្សតនឹងទទួលបានចំណេះដឹងពី ការសិក្សានិងគណនាគ្រឹះសំណង់ ការគ្រប់គ្រងការដ្ឋានសំណង់និងសំណង់សិល្បៈការណ៍ ភាពធន់នៃសម្ភារសំណង់ និង ការសិក្សាពីតម្លៃនៃគម្រោងសំណង់។

និស្សិតអាចស្វែងរកការងារនៅ ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងអភិវឌ្ឍជនបទ ក្រសួងនគរដែនដី នគរូបនីយកម្មនិងសំណង់ ក្រុមហ៊ុនសំណង់នានា និងមន្ទីរពិសោធន៍សំណង់។

និសិ្សតអាចមានឱកាសការងារដូចជា អ្នកសង្កេតមើលការសាងសង់អគារ វិស្វករសំណង់ស៊ីវិល  វិស្វករផ្នែករចនាសម្ព័ន្ធ អ្នកធ្វើផែនការដឹកជញ្ជូន និងអ្នកអង្កេតដី។


IV. តើអាចរៀនមុខជំនាញមួយនេះ នៅសាលាណា?

សាកលវិទ្យាល័យសិស្សអាចទៅឈ្មោះរៀនបានមាន: 

• វិទ្យាស្ថានបចេ្ចកវិទ្យានៃកម្ពុជា (ITC)
• សាកលវិទ្យាល័យហ្សាម៉ាន់ (ZU) 
• សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
• សាកលវិទ្យាល័យន័រតុន (NU)

V. សាកលវិទ្យាល័យកំពូលៗលើពិភពលោកដែលសិក្សាជំនាញនេះមានឈ្មោះអ្វីខ្លះ?

សាកលវិទ្យាល័យកំពូលៗមានឈ្មោះដូចជា: 

• Massachusetts Institute of Technology (United States) 
• Stanford University (United States) 
• University Of Cambridge (United Kingdom) 
• Imperial College London (United Kingdom) 
• National University of Singapore (Singapore) 


Edited by: THAN THARY

(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)


***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.
***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

Powered by Froala Editor