អ្វីទៅជាជំនាញអគ្គិសនី និងអេឡិចត្រូនិច?

អ្វីទៅជាជំនាញអគ្គិសនី និងអេឡិចត្រូនិច?


Posted at: 07 Sep 2020
9455 Views

អេឡិចត្រូនិចបានក្លាយជាមុខជំនាញមួយដែលដើរតួរយ៉ាងសំខាន់នៅក្នុង ប្រទេសដែលកំពុងតែអភិវឌ្ឍ ដូចជាប្រទេសកម្ពុជាយើងផ្ទាល់នេះឯង។ តើអ្នកទាំងអស់គ្នាមានដែលឆ្ងល់ទេថាហេតុអ្វីបានជាមុខជំនាញ អគ្គិសនី និងអេឡិចត្រូនិច ត្រូវបានការទាមទារខ្ពស់ជាអតិបរិមាណពីប្រទេស ឬតំបន់កំពុងតែអភិវឌ្ឍ? តោះ! ដើម្បីស្វែងយល់ពីជំនាញមួយនេះ យើងអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា។

១. តើអ្វីទៅជាជំនាញ អគ្គិសនី និងអេឡិចត្រូនិច ?

អគ្គីសនី និងអេឡិចត្រូនិច គឺជាផ្នែកមួយនៃវិទ្យាសាស្រ្តដែលទាក់ទងនឹងការប្រើប្រាស់អគ្គិសនីអេឡិចត្រូនិកនិងអេឡិចត្រូម៉ាញ៉េទិច។ ជំនាញនេះពិតជាសំខាន់ និងផ្តល់សារៈប្រយោជន៍ដល់សង្គម និងប្រជាជន។ ឧទាហរណ៏៖ ដូចជាទូរសព្ទជាដើម ត្រូវបានគេ upgrade រហូតដល់វាមានភាពងាយស្រួយក្នុងការទំនាក់ទំនងតាំងពីនិយាយជាសម្លេងរហូតដល់ឃើញមុខគ្នា។ ម្យ៉ាងទៀត ប្រព័ន្ធអេឡិចត្រូនិចបង្កើតនូវការការពារភាពឯកជន ឬ សុវត្ថិភាពភាពឯកជន។ លើសពីនេះទៅទៀត ជំនាញ អគ្គីសនី និងអេឡិចត្រូនិច តែងតែផ្តល់ភាពជឿនលឿនដល់សង្គម ព្រោះបច្ចេកវិទ្យាថ្មីធ្វើឲ្យមានភាពជឿនលឿនដល់ ផ្នែកឧស្សាហកម្ម សំណង់ ដឺកជញ្ជូន និង មនុស្សយន្ត។

២. តើជំនាញ អគ្គិសនី និងអេឡិចត្រូនិច សិក្សាពីអ្វីខ្លះ?

ជំនាញ អគ្គិសនី និងអេឡិចត្រូនិច នឹងផ្តោតលើ ឌីជីថលកម្រិតខ្ពស់ ប្រព័ន្ឋប្រព័ន្ធទំនាក់ទំនងសញ្ញា ការត្រួតពិនិត្យប្រព័ន្ធត្រួតពិនិត្យទ្រឹស្តីបទអេឡិចត្រូម៉ាញ៉េតិច មីក្រូអេឡិចត្រូនិច ប្រព័ន្ធថាមពល ប្រព័ន្ធសញ្ញានិងបណ្តាញ វដ្ដអគ្គិសនី ការស្រាវជ្រាវ និងការពិសោធន៏ផ្ទាល់នៅកន្លែងការងារនៅពេលបង្កើតអភិវឌ្ឍនិងដំឡើងឧបករណ៍និងប្រព័ន្ធអគ្គីសនី។

៣. តើជំនាញអគ្គិសនី និងអេឡិចត្រូនិច អាចផ្តល់ឱកាសការងារអ្វីខ្លះ ក្រោយបញ្ចប់ការសិក្សា?

ក្រោយពីបញ្ចប់ការសិក្សានិសិ្សតអាចរកការងារធ្វើបានដូចជា៖

 • បណ្តាញអគ្គិសនី ក្នុងរោងចក្រ សហគ្រាស ស្ថាប័នរដ្ឋ និងឯកជន
 • អគ្គិសនីភាវូបនីយកម្មជនបទ គ្រប់គ្រង និងសោធនកម្មថាមពលអគ្គិសនី
 • គ្រប់គ្រង និងប្រតិបត្តិលើប្រព័ន្ធទូរគមនាគមន៍ចល័ត និងអចល័ត
 • សិក្សា និងរៀបចំគម្រោងរបស់ប្រព័ន្ធទូរគមនាគមន៍
 • ការរៀបចំប្រព័ន្ធសុវត្ថិភាពដោយឧបករណ៍អេឡិចត្រូនិច
 • ការរៀបចំប្រព័ន្ធសុវត្ថិភាពដោយឧបករណ៍អេឡិចត្រូនិច

ជាលទ្ធផល អត្រានិស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពី ផ្នែកវិស្វកម្ម និងអេឡិចត្រូនិច ទទួលបានការងាររហូតដល់១០០ភាគរយ នៅតាមបណ្តា ក្រុមហ៊ុន រោងចក្រ និងក្រសួងស្ថាប័ននានា។


៤. តើនៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យណាខ្លះដែលមានបង្រៀនជំនាញ អគ្គិសនី និងអេឡិចត្រូនិច?

សាលាដែលមានបង្រៀនជំនាញនេះមានដូនជា៖

 • សាកលវិទ្យាល័យន័រតុន (Norton University) 
 • វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Institute of Technology of Cambodia) 
 • សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh) 
 • សាកលវិទ្យាល័យ សៅស៏អ៊ីសអេយសៀ (University of South-East Asia) 
 • សាកលវិទ្យាល័យ ហ្សាម៉ាន់ (Zaman University) 
 • សាកលវិទ្យាល័យ បៀលប្រាយ (Build Bright University)


Sources: 


(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)


***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd. 

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission. 

Powered by Froala Editor