កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៧ ឆ្នាំ២០២០
  • Fully Funded Scholarship
  • Bachelor
  • Japan
  • Australia University

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៧ ឆ្នាំ២០២០


1501 Views
  • Description: 

ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៧:០០នាទី នៅនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា អគារលេខ១៥២ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

វិញ្ញាសាសរសេរ៖ ភាសាអង់គ្លេស និងវប្បធម៌ទូទៅជាភាសាអង់គ្លេស ។ 

កាលបរិច្ឆទ និងទីកន្លែងធ្វើតេស្ត៖
- ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក នៅវិទ្យាល័យវត្តកោះ ។
លទ្ធផលធ្វើតេស្តជាប់វិញ្ញាសាសរសេរ នឹងបិទផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ។
បេក្ខជនដែលបានធ្វើតេស្តជាប់វិញ្ញាសាសរសេរ នឹងត្រូវសម្ភាសន៍ផ្ទាល់មាត់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ។ 

Benefit: 

  • តម្លៃសំបុត្រយន្តហោះទៅមក ការហូបចុក និងការស្នាក់នៅអំឡុងពេលនៃកម្មវិធីជាបន្ទុករបស់ភាគីជប៉ុន។
    សម្គាល់៖  យុវជនចំនួន ២៨រូប និងប្រធានប្រតិភូចំនួន ១រូបនឹងទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៥ ឆ្នាំ២០១៨ដែលប្រារព្ធពិធីជួបជុំគ្នានៅប្រទេសជប៉ុន ហើយបន្តដំណើរទៅកាន់ប្រទេសប្រ៊ុយណេ ហ្វីលីពីន ថៃ និងប្រទេសវៀតណាម។ 

Eligibility: 

  • នាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជាជ្រើសរើស៖
    ប្រធានប្រតិភូ ចំនួន ១រូប ដែលចាត់តាំងដោយក្រសួងអប់រំ យុវជន និងកីឡា
    យុវជនចំនួន ២៨រូប (ស្រី១៤រូប ប្រុស១៤រូប) ត្រូវជ្រើសរើសតាមការធ្វើតេស្តដែលបេក្ខជនទាំងអស់ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
      - និស្សិតដែលកំពុងសិក្សានៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និង ឯកជន ឬបញ្ចប់ការសិក្សា
      - មានអាយុពី១៨ ទៅ៣០ ឆ្នាំ
      - ក្លាហាន រហ័សរហួន និងមានប្រាជ្ញឈ្លាសវៃ ក្នុងការបញ្ចេញមតិ
      - មានចំណង់ចំណូលចិត្តធ្វើការជាក្រុម និងរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ
      - មានទំនាក់ទំនងល្អក្នុងសង្គម ហើយប្តេជ្ញាចូលរួមសកម្មភាពកម្មវិធីទាំងអស់
      - មានសុខភាព និងសីលធម៌រស់នៅល្អ
      - មានការយល់ដឹងច្បាស់ពីគោលបំណងនៃកម្មវិធី
      - អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការនិយាយ ការស្ដាប់ ការសរសេរ ការពិភាក្សាបានល្អ និងអាចធ្វើបទបង្ហាញបានច្បាស់លាស់
      - មានលទ្ធភាព និងពេលវេលាគ្រប់គ្រាន់ដើម្បីមកចូលរួមហ្វឹកហាត់មុនពេលចេញដំណើរប្រហែល២ខែ ។ 

How to Apply:

ទទួល និងដាក់ពាក្យសុំចូលរួមធ្វើតេស្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៧:០០នាទី នៅនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា អគារលេខ១៥២ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

ពាក្យជ្រើសរើសបេក្ខជន បេក្ខនារី អាចទាញយកបានតាមរយៈគេហទំព័រក្រសួងអប់រំ យុវជន និងកីឡា (www.moeys.gov.kh) ឬ https://goo.gl/FgDnEc
ព័ត៌មានបន្ថែម សូមទាក់ទងនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា អគារលេខ១៥២ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 


***Disclaimer: WEduShare does not own the content. Our purpose is purely to help spread the information. Although every effort is made to keep the information true, accurate, complete and appropriate, we make no representations nor warranties.


Powered by Froala Editor