អ្វីទៅជាជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ?

អ្វីទៅជាជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ?


Posted at: 08 Sep 2020
11330 Views

តើអ្នកទាំងអស់គ្នាសម្រេចចិត្តជ្រើសរើសមុខជំនាញដើម្បីរៀននៅសាកលវិទ្យាល័យហើយ ឬនៅ រឺក៏ រើសហើយតែមិនទាន់ពេញចិត្ត? ចឹងសាកមកស្គាល់មុខវិជ្ជា គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ នេះទាំងអស់គ្នា ។

១. អ្វីទៅជាជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៏?

«ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៏» ឬក៏ហៅជាភាសាអង់គ្លេសថា Mass Media and Communication  មិនមែនជាមុខជំនាញដែលរៀនចប់ហើយទៅធ្វើផ្លូវថ្នល់ គមនាមន៍ រឺ ទាក់ទងជាមួយនឹងការដឹកជញ្ជូនអ្វីឡើយ សូមកុំច្រលំ ។ 

មុខជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយក្នុងដេប៉ាតឺម៉ងប្រព័ន្ឋផ្សព្វផ្សាយ និងសារគមន៏គឺជា មុខវិជ្ជាមួយដែលបណ្តុះបណ្តាលអ្នកឲ្យក្លាយខ្លួនទៅជាអ្នកសារព័ត៌មាន អ្នករាយការណ៏ ព័ត៌មាន អ្នកដឹកនាំរឿង អ្នកផលិតខ្សែភាពយន្ត អ្នកផលិតកម្មវិធីទូរទស្សន៏ និងមន្ត្រីទំនាក់ទំនង សាធារណៈជាដើម ។

២. ហេតុអ្វីក៏គួរតែរើសយកមុខវិជ្ជានេះ?

មុខជំនាញទាំងនេះ ស័ក្តិសមបំផុតសំរាប់អ្នកដែលសិក្សាក្នុងផ្នែកសង្គមពិតនៅថ្នាក់វិទ្យាល័យ ដែលមានដូចជាភាសាខ្មែរជាដើម ។ មួយវិញទៀត វារឹតតែស័ក្តិសមបំផុតចំពោះអ្នកចូលចិត្ត និយាយ ប៉ិនខាងឆ្ងល់ មានគំនិតច្នៃប្រឌិត ព្រមទាំងមានភាពក្លាហានក្នុងការបង្ហាញ អ្វីដែលជាបញ្ហាសង្គមដល់ប្រជាពលរដ្ឋ ។

៣. តើជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៏សិក្សាពីអ្វី?

ជំនាញប្រព័ទ្ធផ្សព្វផ្សាយ និងសារគមនាគមន៍គឺសិក្សាផ្តោតសំខាន់ទៅលើមុខវិជ្ជាដែលចាំបាច់ ចំពោះការបម្រើការងារដែលទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ហេតុនេះចំពោះសិស្សដែលសិក្សា ជំនាញ ពួកគេអាចនឹងរៀនទាក់ទងនឹង គោលការណ៍បទបញ្ញត្តិសារគមនាគមន៍ (Communications Regulation) វប្បធម៌ ប្រវត្តិសាស្ត្រ សោភ័ណភាពនៃប្រព័ន្ធផ្សព្វផ្សាយ (Media Aesthetics) ការបកប្រែលក្ខណៈ Interpretation ការរិះគន់ ការសិក្សាទាក់ទងនឹងចិត្តវិទ្យា រួមទាំង ឥទ្ធិពលនៃសារព័ត៌មានលើទស្សនៈប្រជាជនជាដើម ។ ស្តាប់មើលទៅវាមានលក្ខណៈច្រើន ប៉ុន្តែមុខវិជ្ជាមួយចំនួនមិនទាមទារឲ្យនិស្សិតផ្តោតសំខាន់នោះឡើយ ពោលគឺនិស្សិតតម្រូវ ឲ្យសិក្សាតែលើមូលដ្ឋានគ្រឹះដែលចាំបាច់តែប៉ុណ្ណោះ ក្នុងការបម្រើការងារលើផ្នែកមួយនេះឲ្យបាន ជោគជ័យ ។

៤. តើមុខវិជ្ជាប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៏ផ្តល់ឱកាសការងារដូចម្តេចខ្លះ?

ដូចបានរៀបរាប់ពីខាងដើម ជំនាញនេះគឺជាជំនាញសម្រាប់អ្នកដែលចូលចិត្តចង់បម្រើការងារ ក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ។ នៅពេលបញ្ជប់ការសិក្សា អ្នកអាចបម្រើការជា៖

  • ផលិតករខ្សែភាពយន្ត ឬ ពាណិជ្ជកម្ម ។

  • អ្នកសារព័ត៌មាន ។

  • អ្នកទំនាក់ទំនងសាធារណៈ ។

  • ផលិតករកម្មវិធីទូរទស្សន៍ ។

  • អ្នកនិពន្ធ ។

  • អ្នករៀបចំប្រព័ន្ធផ្សព្វផ្សាយ ។

  • និង ការងារជាច្រើនទៀត ។

៥. តើសាកលវិទ្យាល័យណាខ្លះដែលបង្រៀននូវជំនាញនេះ?

ចំពោះអ្នកដែលចាប់អារម្មណ៏ចង់រៀនជំនាញមួយនេះ អ្នកទាំងអស់គ្នាអាចជ្រើសរើសរៀនបាន នៅសាកលវិទ្យាល័យ ៣ ក្នុងរាជធានីភ្នំពេញគឺ

  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ 

  • សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា 

  • សាកលវិទ្យាល័យកម្ពុជា ។

(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)


***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.


***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

Powered by Froala Editor