គុណសម្បត្តិ៦យ៉ាងដែលអ្នកនឺងទទួលបានពីការសរសេរកំណត់ហេតុ

គុណសម្បត្តិ៦យ៉ាងដែលអ្នកនឺងទទួលបានពីការសរសេរកំណត់ហេតុ


Posted at: 28 Sep 2020
636 Views

Written by Leakina Ros

សៀវភៅកំណត់ហេតុ ជាសៀវភៅដែលយើងសរសេររឿងរ៉ាវក្នុងចិត្ត កិច្ចការដែលត្រូវធ្វើ សកម្មភាពប្រចាំថ្ងៃ រឿងហេតុដែលបានកើតឡើង និងកំណត់ចំណាំផ្សេងៗ។ ហើយទន្ទឺមនឺងការសរសេរកំណត់ហេតុនេះក៏មានគុណសម្បិត្ត៦យ៉ាងដែលអ្នកនឹកស្មានមិនដល់ពីការសរសេរកំណត់ហេតុ៖

១. ធ្វើឲ្យអ្នកមានការចងចាំប្រសើរជាងមុន 

ចំណុចនេះមានន័យថារាល់ពេលដែលយើងសរសេរនោះយើងនឺងមានការចងចាំជាងមុនដោយហេតុថាការសរសេរញឹកញាប់គឺដូចជាការរំលឹកយើងអញ្ចឹងព្រោះខួរក្បាលយើងតែងតែមានការភ្លេចភ្លាំងគឺជារឿងធម្មតារបស់មនុស្សម្នាក់់ៗអញ្ចឹងហើយការកត់ត្រាគឺជាជំនួយមួយដល់ខួរក្បាលរបស់យើងផងដែរ ។ 

២. មានគោលដៅច្បាស់លាស់

វាក៏អាចជាអ្នកកំណត់គោលដៅមួយដែរដូចដែលយើងបានរៀបរាប់ពីខាងលើអញ្ចឹងថាសៀវភៅកំណត់ហេតុរបស់យើងទាំងអស់គ្នាសុទ្ធសឺងតែមានសរសេររឿងរ៉ាវជាច្រើនចូលហើយយើងក៏បានសរសេរបញ្ចូលនូវរាល់បញ្ហាប្រចាំថ្ងៃ គោលដៅនៅថ្ងៃស្អែកថានឺងធ្វើអ្វីខ្លះហើយនឹងគម្រោងផ្សេងៗផងដែរ។

៣. អាចជឿទុកចិត្តបាន

ពេលយើងមានរឿងសម្ងាត់អ្វីមួយអ្នកមិនគួរប្រាប់អ្នកដ៏ទៃទាំងអស់នោះទេ ព្រោះថាមានអ្នកខ្លះក៏រីករាយនឹងស្ដាប់ តែអ្នកខ្លះទៀតក៏ស្ដាប់ដែរតែស្ដាប់ដើម្បីយករឿងរបស់អ្នកទៅប្រាប់អ្នកផ្សេងឬក៏ស្ដាប់ដើម្បីតែដឹងចំណុចខ្សោយអ្នកតែប៉ុណ្ណោះ ។តែបើសៀវភៅកំណត់ហេតុវិញគឺអ្នកអាចសរសេររៀបរាប់ពីរឿងក្នុងចិត្តអ្នកបានដោយមិនមានអ្នកណាដឹងឡើយ លើកលែងតែអ្នកចង់ឲ្យគេដឹង។

៤. កាត់បន្ថយស្រ្តេស

តើការសរសេរកំណត់ហេតុធ្វើឲ្យអ្នកកាត់បន្ថយស្រ្តេសមែនដែរឬទេ?អ្នកប្រាកដជាមានចម្ងល់ហើយមែនទេពេលដែលឈានមកដល់ចំណុចនេះ។ រាល់ពេលស្ត្រេសពីការងារ ឬកិច្ចការផ្សេងៗអ្នកអាចសាកល្បងវិធីសរសេរកំណត់ហេតុនេះដើម្បីបន្ធូរអារម្មណ៏បាន។

៥. មានទំនាក់ទនងល្អជាមួយអ្នកដ៏ទៃ

ឧទាហរណ៏ថាមាននរណាម្នាក់ជួយយើងហើយយើងបានកត់ត្រានូវអ្វីដែលគេបានជួយយើងដូច្នេះហើយថ្ងៃណាមួយដែលយើងបានអានឡើងវិញនូវកំណត់ត្រានោះយើងនឹងនឹកឃើញរឿងទាំងនោះឡើងវិញហើយវានឹងធ្វើឲ្យយើងមានអារម្មណ៌មួយដែលកាន់តែចូលចិត្តអ្នកទាំងនោះអញ្ចឹងហើយមិត្តភាពរបស់យើងជាមួយពួកគេនឹងកាន់តែល្អប្រសើរឡើង ។

៦. បង្កើនបំណិនក្នុងការសរសេរ 

នៅពេលដែលយើងមានទម្លាប់សរសេរនោះ យូរៗទៅវានឹងក្លាយជាការកំសាន្តមួយរបស់យើងផងដែរ ។ ជាការពិតណាស់ យើងប្រាកដជាចូលចិត្តវាហើយរាល់ការសរសេររបស់យើងនឹងកើនឡើងនិងកាន់ តែល្អប្រសើរ ហើយថ្ងៃណាមួយយើងអាចនឹងចាប់អាជីពជាអ្នកនិពន្ធផងក៏ថាបាន ។

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.
***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

Powered by Froala Editor