តើអ្វីទៅជា Stipendium Hungaricum Scholarship Programme?

តើអ្វីទៅជា Stipendium Hungaricum Scholarship Programme?


Posted at: 26 Nov 2020
2644 Views

១. អ្វីទៅជាកម្មវិធី Stipendium Hungaricum Scholarship Programme?  

កម្មវិធី Stipendium Hungaricum Scholarship Programme ជាកម្មវិធីរៀបចំឡើងតាមរយៈ កិច្ចព្រមព្រៀងសហប្រតិបត្តិការទេ្វភាគីដែលផ្តោតសំខាន់លើការអប់រំ រវាងប្រទេសហុងគ្រី និង ក្រសួងដែលទទួលបន្ទុកលើការអប់រំដែលជាដៃគូ។ បច្ចុប្បន្ននេះប្រទេសដែលជាដៃគូនឹង ប្រទេសហុងគ្រី ក្នុងការបញ្ជូននិស្សិតឲ្យចូលរួមកម្មវិធីនេះមាន ៦០ប្រទេស មកពីទ្វីបចំនួន ៥ ហើយ ចំនួននេះបានកើនឡើងជារៀងរាល់ឆ្នាំ ។ Stipendium Hungaricum Scholarship Programme ផ្តល់នូវឱកាសសិក្សាសម្រាប់និស្សិតពីកម្រិតបរិញ្ញាបត្រ អនុបណ្ឌិត ក៏ដូចជាថ្នាក់បណ្ឌិតផងដែរ ។ 

២. តើកម្មវិធី Stipendium Hungaricum Scholarship Programme រៀបចំដោយនរណា?  

Stipendium Hungaricum Scholarship Programme ត្រូវបានរៀបចំឡើងដោយមូលនិធិ Temple Public ដែលស្ថិតនៅក្រោមការត្រួតពិនិត្យដោយ Ministry of Human Capacities នៃប្រទេសហុងគ្រី ។ គោលបំណងសំខាន់នៃកម្មវិធីនេះគឺ ដើម្បីបង្កើន ចំនួននិស្សិតអន្តរជាតិនៅប្រទេសហុងគ្រី និងលើកទឹកចិត្តឲ្យវិទ្យាស្ថានអប់រំថ្នាក់ឧត្តមសិក្សា នានានៃប្រទេសហុងគ្រីធ្វើការបើកទូលាយសម្រាប់និស្សិតអន្តរជាតិ ។ 

៣. តើអ្នកចូលរួមកម្មវិធីនេះ នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

ចំណុចពិសេសនៃកម្មវិធី នេះគឺ និស្សិតដែលជាប់ក្នុងកម្មវិធីនេះត្រូវទទួលបានការសិក្សាដោយ ឥតគិតថ្លៃនៅមុខជំនាញជាច្រើនដែលអាចជ្រើសរើសបាន រួមបញ្ជូលទាំង ប្រាក់ឧបត្ថម្ភប្រចាំខែ ប្រាក់ធានារ៉ាប់រងសុខភាព និង ប្រាក់ឧបសម្រាប់ការស្នាក់នៅ ដែលឧបត្ថម្ភ ទាំងស្រុងពីរដ្ឋាភិបាលនៃប្រទេសហុងគ្រី ។

៤. តើនរណាខ្លះអាចទទួលបានឱកាសចូលរួមកម្មវិធីនេះបាន?

បេក្ខជនដែលអាចចូលរួមក្នុងកម្មវិធីអាហារូបករណ៍ Stipendium Hungaricum បានលុះត្រាតែ គោរពតាមលក្ខខណ្ឌដូចខាងក្រោម៖ 

បុគ្គលនោះត្រូវតែជា ៖

  • ពលរដ្ឋនៃប្រទេសដែលជាភាគីនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការទេ្វភាគីដែលផ្តោតសំខាន់លើការអប់រំជាមួយនឹងប្រទេសហុងគ្រី  មានអាយុពេញវ័យ (១៨ឆ្នាំ) គិតដល់ថ្ងៃដែលចូលរៀន ប៉ុន្តែការកំណត់អាយុនេះ ត្រូវបានលើកលែងចំពោះជំនាញសិល្បៈរបាំ ។
  • មានលទ្ធភាពអាចផ្ញើសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (High School Certificate) ឲ្យទៅ គណៈកម្មការរៀបចំអាហារូបករណ៍នៅប្រទេសហុងគ្រី ឲ្យបានមុនថ្ងៃកំណត់ ។
  • ដែលជាបេក្ខជនអាចជ្រើសរើសជំនាញ និងកម្រិតនៃការសិក្សា បានតែតាមការកំនត់នៅ ក្នុងកិច្ចព្រមព្រៀងរវាងប្រទេសហុងគ្រី និងប្រទេសកំណើតខ្លួនប៉ុណ្ណោះ ហើយដើម្បីអាច រៀនជំនាញនោះបានបេក្ខជន ក៏ទាមទារឲ្យត្រូវគោរពតាមលក្ខខណ្ឌដែលកំណត់ដោយ វិទ្យាស្ថានដែលខ្លួនមានបំណងចូលសិក្សាផងដែរ ។
  • ចំពោះបេក្ខជនដែលធ្លាប់ទទួលបានអាហារូបករណ៍នេះហើយ ពួកគេអាចស្នើសុំ អាហារូបករណ៍នេះម្តងទៀតបានលុះត្រាតែពួកគេស្នើសុំយកជំនាញសិក្សាផ្សេង ឬ ស្ថិត នៅក្នុងកម្រិតសិក្សាផ្សេងពីអាហារូបករណ៍ចាស់ដែលគេបានទទួល ។ 

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាញយកឯកសារដែលរៀបចំឡើងដោយ Tempus Public Foundation ខាងក្រោមនេះបាន៖ 

Stipendium Hungaricm Programme Operational Regulations

Written By : Chansi Seoun 

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

Powered by Froala Editor