អ្វីទៅជាមុខជំនាញភាសាបារាំង?

អ្វីទៅជាមុខជំនាញភាសាបារាំង?


Posted at: 08 Sep 2020
908 Views
អក្សរសាស្រ្តបារាំង ជាជំនាញមួយ ដែលធ្លាប់មានអ្នកចាប់អារម្មណ៍ក្នុងការរៀនជាច្រើន កាលពីដើម តែក្រោយមកកម្រិតនៃនិសិ្សតមានការធ្លាក់ចុះ ដោយសារមិនសូវមានអ្នកចាប់អារម្មណ៍ និងប្រើប្រាស់ច្រើន ក្រៅពីនិស្សិតនៅសាលាតិចណូ និងសាលាពេទ្យ ប៉ុន្តែវាក៏ជាភាសាមួយ ដែលមានសារៈសំខាន់ក្នុងការប្រើប្រាស់ផងដែរ។ ខាងក្រោមនេះ អ្នកនឹងបានយល់កាន់តែច្បាស់អំពី ជំនាញមួយនេះ។ តោះអានទៅ ក្រែងលចាប់អារម្មណ៍! 


១. តើបរិញ្ញាបត្រ «ភាសាបារាំង» ជាអ្វី? 


បរិញ្ញាបត្រអក្សរសាស្រ្តបារាំង គឺជាកម្រិតទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដែលសិស្សានុសិស្សមានចំណេះដឹងភាសា និងសមត្ថភាពជំនាញ ដែលពួកគេត្រូវការដើម្បីបំពេញការងារ ដោយប្រើប្រាស់ភាសាបារាំង។ នៅពេលឆ្លងកាត់ការប្រឡងនៅឆ្នាំទី៤ និស្សិតនឹងបញ្ចប់ការសិក្សា ដោយមានជំនាញវិជ្ជាជីវៈ និងសមត្ថភាពផ្នែកភាសាបារាំង។ 




២. តើមុខជំនាញនេះ សិក្សាពីអ្វីខ្លះ? 


ដើម្បីជាចំណេះដឹងមូលដ្ឋាន អ្នកត្រូវមានចំណេះដឹងគ្រឹះនូវ ភាសាបារាំង វេយ្យាករណ៍ និងវប្បធម៌បារាំង ហើយយ៉ាងហោចណាស់ក៏ចេះអាន និងសរសេរភាសានេះ មុននឹងសម្រេចចិត្តរៀន។ 
ក្នុងរយៈពេលសិក្សាបួនឆ្នាំ គេបានបញ្ចូលនូវមុខវិជ្ជាជាច្រើនដូចជា វប្បធម៌ទូទៅ ការវិភាគអក្សរសាស្រ្តបារាំង ជំនាញអាន ស្តាប់ និងសរសេរភាសាបារាំង ជំនាញបង្រៀន និងបកប្រែភាសាបារាំង ការប្រើប្រាស់កុំព្យូរទ័រក្នុងការបកប្រែ ភាសាវិទ្យារបស់បារាំង ជាដើម។ មុខវិជ្ជាទាំងនេះ នឹងនាំអ្នកឲ្យយល់កាន់តែស៊ីជម្រៅ និងប្រើប្រាស់ភាសាបារាំងកាន់តែល្អប្រសើរ។ 




៣. តើជំនាញនេះអាចផ្តល់ឱកាសការងារអ្វីខ្លះ? 


និស្សិតដែលបញ្ចប់ការសិក្សាមុខមួយនេះនឹងទទួលបានចំណេះដឹង៖ 
- ផ្នែកវប្បធម៌ អរិយធម៌ សង្គមសេដ្ឋកិច្ច និងប្រវត្តិសាស្ត្រ ភូមិសាស្រ្តនៃប្រទេសបារាំង 
- ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង 
- ផ្នែកបកប្រែភាសាបារាំង-ខ្មែរ 
- ផ្នែកភាសាបរទេសសម្រាប់ឯកទេសភោជនីយអាហារ សណ្ឋាគារ និងឯកទេសផ្សេងទៀត។ 

និសិ្សតបញ្ចប់ការសិក្សាអាចបម្រើការងារដូចជា៖ 
- ជាសាស្រ្តាចារ្យភាសាបារាំងតាមគ្រឹះស្ថានសិក្សាអប់រំ 
- ធ្វើការតាមក្រុមហ៊ុនបកប្រែ ក្រុមហ៊ុនឯកជន ស្ថានទូត ឬអង្គការក្រៅរដ្ឋាភិបាល 
- ជាមគ្គុទ្ទេសក៏ផ្នែកភាសាបារាំង 




៤. តើអាចរៀនមុខជំនាញមួយនេះ នៅសាលាណា? 


សម្រាប់កម្រិតថ្នាក់បរិញ្ញបត្រ័អក្សរសាស្ត្របារាំង គឺមាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខាងវិទ្យាស្ថានភាសាបរទេស (IFL) ដេប៉ាតឺម៉ង់ភាសាបារាំង។ សម្រាប់ការចូលរៀនកម្រិតនេះ គឺមានការធ្វើតេស្តប្រលងចូល ដូចនឹងជំនាញផ្សេងៗទៀតក្នុងវិទ្យាស្ថានផងដែរ។ 




    ការជ្រើសរើសភាសាជាជំនាញបន្ទាប់ គឺអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរជាងមុន ព្រោះអ្នកចេះភាសាបរទេសច្រើន មិនមែនអត់ប្រយោជន៍ឯណា! ទោះបីឥឡូវមិនទាន់មាន តែថ្ងៃមុខច្បាស់ជាមានមិនខាន។ ថ្វីត្បិតថាភាសាបារាំងមិនសូវមានអ្នកចាប់អារម្មណ៍ច្រើន ធៀបនឹងភាសាអង់គ្លេស ក៏ដេប៉ាតឺម៉ង់មួយភាសាបារាំង នៅតែឈរជើងយ៉ាងនឹងក្នុងIFLដដែល ដោយសារនៅតែមានចំនួននិសិ្សតចូលរៀនក្នុងដេប៉ាតឹម៉ង់នេះជាធម្មតា។ មួយវិញទៀត អ្នកក៏អាចសិក្សាភាសាមួយនេះក្រៅម៉ោងធម្មតាក៏បានដែរ ព្រោះនៅភ្នំពេញ មានសាលាបង្រៀនភាសានេះច្រើនគួរសមដែរ។ 


បកប្រែសម្រួលពី៖ 

(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)


***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd. 


***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.


Powered by Froala Editor