[អាថ៌កំបាំងក្នុងការទទួលបាននិទ្ទេស A តាមមុខវិជ្ជានីមួយៗសម្រាប់សិស្សថ្នាក់ទី១២]
តើសិស្សានុសិស្សគួររៀនដូចម្តេចដើម្បីទទួលបាននិទ្ទេស A?
ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នឹងប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ!!! តើអ្នកទាំងអស់គ្នាមានអារម្មណ៍បែបណាដែរ? ហើយចង់បាននិទ្ទេសអ្វីដែរ?
ជាការពិតណាស់ បន្ទាប់ពីប្អូនៗសិស្សានុសិស្សទំាងអស់បានជ្រើសរើសមុខវិជ្ជាដែលខ្លួនស្រលាញ់ ឬមុខវិជ្ជាដែលខ្លួនពូកែសិស្សានុសិស្សបាននឹងកំពុងខិតខំស្វះស្វែងក្នុងការរៀនសូត្រដើម្បីទទួលបានលទ្ធផល ពិសេសគឺទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជាទាំងអស់។ យ៉ាងណាមិញ សិស្សានុសិស្សទាំងអស់ដែលកំពុងសិក្សាថ្នាក់ទី១២ តែងមានការបារម្ភជាខ្លាំងក្នងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយសារពួកគេមួយចំនួនមិនទាន់បានស្វែងយល់អំពីវិធីសាស្រ្តក្នុងការរៀនឱ្យពូកែ និងប្រឡងជាប់។
ជាឱកាសពិសេសដល់ប្អូនៗសិស្សានុសិស្សទាំងអស់គឺ WEduShare បានរៀបចំសិក្ខាសាលាមួយដែលជាវេទិកាចែករំលែកស្តីអំពី៖ ''អាថ៌កំបាំងក្នុងការទទួលបាននិទ្ទេស A តាមមុខវិជ្ជានីមួយៗសម្រាប់សិស្សថ្នាក់ទី១២'' ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍សំខាន់ៗ និងវិធីសាស្រ្តសិក្សាល្អៗ ជំរុញដល់ការសិក្សារបស់ប្អូនៗសិស្សានុសិស្ស ដើម្បីទទួលបាននិទេ្ទស A គ្រប់មុខវិជ្ជាដែលមានការចូលរួមជាមួយវាគ្មិនពីររូបដែលជាអតីតសិស្សនិទេ្ទស A គឺលោក PHUM Sokmanith និងកញ្ញា CHAN Solida ដែលពួកគាត់នឹងមានវត្តមានក្នុងការចែករំលែកបទពិសោធន៍ផ្ទាល់ប្អូនៗសិស្សានុសិស្ស។
ប្អូនៗសិស្សានុសិស្សដែលកំពុងត្រៀមខ្លួនក្នុងការប្រឡងបាក់ឌុបនាពេលខាងមុខនេះ ហើយកំពុងតែស្វែងរកវិធីសាស្ត្រ និងតិចនិកក្នុងការទទួលបាននិទ្ទេស A នាពេលខាងមុខនេះមែនទេ?
👉 មកធ្វើការជួប និងស្វែងយល់បន្ថែមពីវាគ្មិនកិត្តិយសយើងទាំង 2 ទាំងអស់គ្នា!!! នៅចាំអ្វីទៀត? រួសរាន់ចុះឈ្មោះ ឥឡូវនេះណា!!
តោះធ្វើការចូលរួមវេទិកាចែករំលែកដែលស្តីអំពី៖
"អាថ៌កំបាំងក្នុងការទទួលបាននិទ្ទេស A តាមមុខវិជ្ជានីមួយៗសម្រាប់សិស្សថ្នាក់ទី១២" ដោយមានការចូលរួមពីវាគ្មិនកិត្តិយស 2 រូប គឺលោក ភុំ សុខម៉ានិត និងកញ្ញា ចាន់ សូលីដា ដែលជាអតីតសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១។
📣 មកចូលរួមវេទិកាចែករំលែកនេះជាមួយ WEduShare ទាំងអស់គ្នាដោយសេរី និងឥតគិតថ្លៃដោយគ្រាន់តែធ្វើការចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោមនេះ៖
📌https://forms.office.com/r/LbsqzeTQCN
✅ ចូលរួមដោយសេរី និងឥតគិតថ្លៃ
កម្មវិធីនេះត្រូវបានរៀបចំដោយ WEduShare
នឹងត្រូវបានធ្វើឡើងនៅ:
🗓 កាលបរិច្ឆេទ: ថ្ងៃ សៅរ៍ ទី 15 ខែ កក្កដា ឆ្នាំ 2023
🕟 ពេលវេលា: 2 ដល់ 4 រសៀល
📍ទីតាំង: Garden in the Air Tower (GIA), 38th Floor កោះពេជ្រ
(ស្វែងរកទីតាំងតាមរយៈ Google Map: https://goo.gl/maps/pQUo8vEsc6q9xFaV7)
សម្រាប់ព័ត៌មានបន្ថែម៖ 017 54 83 54 | 081 63 63 60
Powered by Froala Editor