នេះគឺជាសម្រាយត្រួសៗ អំពីចក្រភពអង់គ្លេស ដែលរួមបញ្ចូលដោយព័ត៌មានទូទៅទាក់ទងទៅនឹង ប្រវត្តិខ្លះៗរបស់ចក្រភពអង់គ្លេស ម្ហូបប្រពៃណី វិស័យប្រព័ន្ធអប់រំ កន្លែងទេសចរណ៌ដែលពេញនិយម វិស័យកីឡា និងអក្សរសិល៌្បផងដែរ។
ចក្រភពអង់គ្លេសត្រូវបានបង្កើតទ្បើងនៅដើមសតវត្សត៍ទី១៩ ដែលមាន ៤ ប្រទេសចូលរួម មានដូចជា ប្រទេសអង់គ្លេស ប្រទេសវេលស៍ ប្រទេសស្កតលែន និងប្រទេសអៀរទ្បង់ខាងជើង។ ឥទ្បូវនេះ ចក្រភពអង់គ្លេសមិនស្ថិតនៅក្នុងសភាពអឺរ៉ុបទៀតទេ។ ដោយបានចំណាយពេល ៤៧ ឆ្នាំជាសមាជិកសហភាពអឺរ៉ុប ចក្រភពអង់គ្លេសក៍បានសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១។ បច្ចុប្បន្ននេះ ចក្រភពអង់គ្លេសមានព្រះមហាក្សត្រ ឈ្មោះថា King Charles III ដែលជាព្រះមហាក្សត្រទី ៤២ នៃចក្រភពអង់គ្លេស និង មាននាយករដ្ឋមន្ត្រី ឈ្មោះថា Rushi Sinak ដែលជានាយករដ្ឋមន្ត្រីទី ៥៧ នៃចក្រភពអង់គ្លេស ។
ចក្រភពអង់គ្លេសមានម្ហូបអាហារដ៏សម្បូរបែបដែលរួមបញ្ចូលទាំងមុខម្ហូប និងភេសជ្ជៈបែបប្រពៃណីជាច្រើនប្រភេទ។ ម្ហូបនៅចក្រភពអង់គ្លេសមានភាពចម្រុះ ដោយបានទទួលឥទ្ធិពលពីប្រទេសអង់គ្លេស ស្កតទ្បែន វេលស៍ និង អៀរទ្បង់ខាងជើង។
ចក្រភពអង់គ្លេសមិនមានម្ហូបអាហារតំណាងឲ្យប្រទេសខ្លួននោះទេ។ ប៉ុន្តែចក្រភពអង់គ្លេសមានម្ហូបប្រពៃណីល្បីៗជាច្រើនដូចជា Fish and Chip, អាហារពេលព្រឹកតាមបែបជនជាតិអង់គ្លេស និង apple pie ជាដើម។
ចក្រភពអង់គ្លេសជាប្រទេសដែលទទួលទានតែច្រើនជាងគេនៅលើពិភពលោកដែលចំនួននៃការទទួលទានស្ថិតនៅចន្លោះ ៦០ ពាន់លានកែវក្នុង ១ ឆ្នាំ។
ចក្រភពអង់គ្លេសមានប្រព័ន្ធអប់រំខ្ពស់ទៅតាមស្តង់ដារអន្តរជាតិដែលពោរពេញទៅដោយកិត្តនាមសុះសាយទូទាំងពិភពលោកដែលក្នុងនោះ សាកលវិទ្យាល័យកំពូលៗមួយចំនួនរបស់ពិភពលោក រួមមានទាំងសាកលវិទ្យាល័យ Oxford, Imperial College London, University College London (UCL), King's College London និងសាកលវិទ្យាល័យ Cambridge ផងដែរ។ ចក្រភពអង់គ្លេសផ្តល់អាហារូបករណ៍ជាច្រើន ដែលមានទាំងសម្រាប់និស្សិតក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមុខជំនាញ ដែលទាក់ទងនឹង Business គឺជាមុខវិជ្ជាពេញនិយមបំផុតនៅចក្រភពអង់គ្លេស ជាក់ស្តែងដូចនឹង មុខជំនាញការគ្រប់គ្រងអាជីវកម្ម (Business Management) គឺជាមុខវិជ្ជាដ៏ពេញនិយមបំផុតមួយសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សា។ ចក្រភពអង់គ្លេសត្រូវបានគេស្គាល់ថាមានសាលាពាណិជ្ជកម្មល្អបំផុតមួយនៅក្នុងពិភពលោក ស្របទៅនឹងបរិស្ថាននៅទីនោះដែលញ៉ាំងឲ្យសិស្សបានសិក្សាកាន់តែស៊ីជម្រៅទៅលើមុខជំនាញនេះ។ ម៉្យាងវិញទៀតក៏មានភាពល្បីល្បាញ ទៅលើមុខជំនាញដូចជា ច្បាប់ ចិត្តវិទ្យាវិស្វកម្ម វេជ្ជសាស្រ្ត និងបច្ចេកវិទ្យា វិទ្យាសាស្ត្រកីឡា វិទ្យាសាស្ត្រកុំព្យូទ័រ ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ការរចនា និងការអប់រំផងដែរ។
ផ្នែកទេសចរណ៍ដើរតួយ៉ាងសំខាន់ក្នុងជីវិតសេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេស។ ក្នុងឆ្នាំ 2018 ចក្រភពអង់គ្លេសទាំងមូលគឺជាប្រទេសទី 10 របស់ពិភពលោកដែលមានភ្ញៀវទេសចរមកទស្សនាច្រើនបំផុត។ ខាងក្រោមនេះគឺជាកន្លែងទេសចរណ៍ដែលទាក់ទាញសម្រាប់ដំណើរកម្សាន្តនៅចក្រភពអង់គ្លេស ៖
កីឡានៅអង់គ្លេសត្រូវបានគេលេងដោយចែកទៅតាមរដូវកាលផងដែរ ដូចជាកីឡា Cricket ដែលជាកីឡាតំណាងជាតិរបស់អង់គ្លេស ត្រូវលេងនៅក្នុងរដូវក្តៅដែលចាប់ផ្តើមពីខែ មេសា រហូតដល់ខែ កញ្ញា។ ចំណែកឯកីឡាបាល់ទាត់គេលេងចាប់ពីខែ សីហា ដល់ខែ ឧសភា។
***www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.
***Disclaimer: WEduShare does not own the content. Our purpose is purely to help spread the information. Although every effort is made to keep the information true, accurate, complete and appropriate, we make no representations nor warranties.