ចំពោះប្អូនៗដែលកំពុងសិក្សា ជាពិសេសេប្អូនៗដែលរៀនថ្នាក់ទី១២ ប្អូនៗកំពុងតែជួបផលវិបាកក្នុងការជ្រើសរើសជំនាញ ហើយអត់ដឹងថាខ្លួនឯងចង់រៀនជំនាញអ្វីមែនទេ?
ពេលនេះ WEduShare បានរៀបចំវេទិកាចែករំលែកដែលស្ដីអំពី “ការជ្រើសរើសមុខជំនាញ៖ យល់ដឹងបន្ថែមអំពីមុខជំនាញស្ថាបត្យកម្ម”។ ដោយសារតែយើងឃើញថាប្អូនៗមួយចំនួនបានជួបបញ្ហានៅកំឡុងពេលជ្រើសរើសជំនាញនៅសាកលវិទ្យាល័យ ហើយប្អូនៗមួយចំនួនទៀតទទួលបានព័ត៌មានមិនបានគ្រប់គ្រាន់ ហើយប្អូនខ្លះទៀត គិតថាពួកគេមិនសូវចេះគូររូប តើទៅរៀនជំនាញស្ថាបត្យកម្មដោយរបៀបណា? ដើម្បីស្រាយចម្ងល់ទៅកាន់ប្អូនៗទាំងអស់គ្នា ក្នុងឱកាសពិសេសនេះ WEduShare ក៏បានអញ្ជើញវាគ្មិនមកចូលរួមដោយផ្ទាល់ចំនួន២រូបគឺ លោក ម៉ៅសុខឌី និង កញ្ញា ម៉ិល សៀវអន ដែលពួកគាត់ទាំងពីរជាអតីតសិស្សបញ្ចប់ការសិក្សាជំនាញស្ថាបត្យកម្មនេះផ្ទាល់ ដើម្បីមកធ្វើការចែករំលែកនូវបទពិសោធន៍ផ្ទាល់ និងការស្វែងយល់បន្ថែមពីជំនាញស្ថាបត្យកម្មនេះ។
កម្មវិធីនេះនឹងប្រព្រឹត្តទៅផ្ទាល់នៅថ្ងៃ សៅរ៍ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៣ ពេលវេលាម៉ោង ៩:៣០-១១:០០ (ព្រឹក) ចំពោះទីតាំងផ្ទាល់ គឺធ្វើនៅអាគារ GIA TOWER ជាន់ទី 38 (កោះពេជ្រ) ពិសេសជាងនេះទៅទៀតនោះ គឺសិក្ខាសាលាមួយនេះប្អូនៗអាចចូលរួមបានដោយសេរី
តោះ!! នៅចាំអង្គាល់ទៀតអ្នកទាំងអស់គ្នាអាចចូលរួមបាន ដើម្បីឱ្យដឹងកាន់តែច្បាស់អំពីការចែករំលែកទាក់ទង់នឹងការរជ្រើសរើស និងការសិក្សាជំនាញស្ថាបត្យកម្មនេះ
📌 អ្នកទាំងអស់គ្នាអាចចូលរួមដោយសេរីដោយគ្រាន់តែធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
https://forms.office.com/r/9YyAXym5jc
📌 ចូលរួម Telegram Event Group Channel តាមរយៈតំណភ្ជាប់សម្រាប់ព័ត៌មានបន្ថែម:
https://t.me/+oP8WIVmudzQyYTU1
Powered by Froala Editor