អ្វីទៅជាមុខជំនាញតុបតែងលម្អ?

អ្វីទៅជាមុខជំនាញតុបតែងលម្អ?


Posted at: 07 Sep 2020
9188 Views

បើយើងសំគាល់មើលសំណង់ដូចជា ផ្ទះ អាគារពាណិជ្ជកម្ម ហាងកាហ្វេ និង សំណង់អាគារ ផ្សេងៗជាច្រើនទៀតសុទ្ធតែមានចំនុចទាក់ទាញទៅតាមបរិយាកាសនៃសំណង់នីមួយៗ ។ ប្រសិន បើអ្នកជាមនុស្សម្នាក់ដែលតែងតែចាប់អារម្មណ៍នឹងចំណុចដែលទាក់ទាញទាំងនោះ ហើយ ចូលចិត្តក្នុងការច្នៃប្រឌិត ការតុបតែង ផ្នែកខាងក្នុងនិង ក្រៅរបស់អាគារ ឬ ការរៀបចំពណ៌ អ្នកប្រហែលជាបេក្ខជនសាកសមក្នុងការសិក្សាមុខជំនាញរចនាផ្ទៃខាងក្នុង ។

១. អ្វីទៅជាមុខជំនាញរចនាផ្ទៃខាងក្នុង?

មុខជំនាញរចនាផ្ទៃខាងក្នុង ឬ ហៅជាភាសាអង់គ្លេសថា Interior Design គឺជាជំនាញដែលសិក្សាពី សិល្បៈតាមរយៈការរៀបចំផែនការ ស្រាវជ្រាវ និងគ្រប់គ្រង គម្រោងតុបតែងលម្អទាំងក្នុង និងក្រៅ ឲ្យទីតាំង ឬ អគារណាមួយ ឲ្យទទួលបានសោភ័ណ្ឌភាពកាន់តែ ប្រសើរឡើងសម្រាប់មនុស្សដែល ប្រើប្រាស់ទីតាំង ឬ អគារនោះ ។ 

២. តើជំនាញរចនាផ្ទៃខាងក្នុងសិក្សាពីអ្វី?

ការសិក្សាទាក់ទងនឹង ជំនាញរចនាផ្ទៃក្នុង មានលក្ខណៈខុសៗគ្នាតាមរយៈមហាវិទ្យាល័យដែល និស្សិតជ្រើសរើស ។ ជាទូទៅ ជំនាញនេះ តម្រូវឲ្យនិស្សិតសិក្សាលើមុខវិជ្ជាដែលមូលដ្ឋានគ្រឹះ ដូចជា គំនូរមើលឃើញ គំនូរទឹក (ពណ៌ ) ធរណីមាត្រ សំណង់ ប្លង់ ជាដើម រួមបញ្ជូលជាមួយនឹង មុខវិជ្ជាចាំបាច់សម្រាប់ជំនាញនេះដូចជា ថ្នាក់បង្ហាត់នូវការគូរ វាស់គំនូរ សំណង់អាគារ ការសិក្សាពីពន្លឺ ស្រមោល និងការផាត់គំនូរជាដើម ។ លើសពីនេះទៅទៀត ការសិក្សាជំនាញនេះ ក៏ទាមទារឲ្យមានការស្វែងយល់ និងគិតច្រើន ទាក់ទងនឹងបរិស្ថាននៃទីតាំង ឬអត្ថន័យនៃ គម្រោង ហើយត្រូវចេះបត់បែនតាមកាលៈទេសៈ និងតម្រូវចិត្តអតិថិជនផងដែរ ។ 

៣. តើជំនាញរចនាផ្ទៃខាងក្នុងផ្តល់ឱកាសការងារដូចម្តេចខ្លះ?

បន្ទាប់ពីបញ្ជប់ការសិក្សាផ្នែកនេះ អ្នកអាចប្រកបការងារនៅក្នុងក្រុមហ៊ុនតុបតែងលម្អ ស្ថាប័នរដ្ឋ រឺ បង្កើតអាជីវកម្មដោយខ្លួនឯងផ្ទាល់ ។

៤.  តើសាកលវិទ្យាល័យណាខ្លះដែលបង្រៀននូវជំនាញនេះ?

សព្វថ្ងៃ សាកលវិទ្យាល័យល្បីៗចំនួន ៤ ដែលផ្តល់ កម្មវិធីសិក្សាលើជំនាញនេះ៖

  • American University of Phnom Penh, Bachelor Degree of Fine Arts, Interior Design (Dual Degree Program with For hays State University).

  • Raffles International College, Advanced Diploma in Interior Design.

  • Limkokwing University of Phnom Penh, Associate Degree in Interior Design.

  • Paññāsāstra University of Cambodia, Faculty of Architecture & Design.


(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

Powered by Froala Editor