អ្វីទៅជាមុខជំនាញសហគ្រិនភាព?

អ្វីទៅជាមុខជំនាញសហគ្រិនភាព?


Posted at: 08 Sep 2020
12815 Views

តើអ្នកតែងតែគិតពីផលវិបាក ការចំណាយនិងការចំណេញឲ្យតែពេលធ្វើអ្វីមួយមែនទេ? អ្នក មួយចំនួនអាចថា អ្នកជាមនុស្សកំណាញ់ ចាយរីស អូខេ! វាអាចជាមួយផ្នែក ប៉ុន្តែវាក៏សញ្ញាមួយ អាចបញ្ជាក់ប្រាប់ថា អ្នកជាមនុស្សម្នាក់ដែលចេះគិតគូរក្នុងការចាយវាយអ្វីមួយ ឫក្នុងការធ្វើអ្វី មួយ ។ ហើយបើនិយាយពីមុខជំនាញដែលសាកសមសម្រាប់រៀននៅថ្នាក់សាកលវិទ្យាល័យវិញ គឺមានមុខ ជំនាញសហគ្រិនភាព។

១. អ្វីទៅជាជំនាញសហគ្រិនភាព?

សហគ្រិនភាព ឫភាពជាសហគ្រិន ស្តាប់ទៅដូចជាមិនសូវយល់តិច ព្រោះវាជាពាក្យបច្ចេកទេស តែបើសិនជាយើងនិយាយឲ្យងាយស្រួលយល់ទៅគឺ ការធ្វើមុខជំនួញឫការរកស៊ីបែបថ្មីដែល មិនមែនជាការរកស៊ីបែបប្រពៃណី នេះតែម្តង ដែលផ្ដោតទៅលើការគ្រប់គ្រងសហគ្រាស ។ ភាគច្រើន សហគ្រិន តែងបង្កើតអ្វីដែលថ្មីឡើងដើម្បីដោះស្រាយបញ្ហាក្នុងសង្គម ។

មានអ្នកមួយចំនួនគិតថា ការធ្វើមុខជំនួញចាំបាច់ត្រូវមានដើមទុនធំ និងមានអ្នក ត្រួសត្រាយផ្លូវឲ្យ ទើបមានការរីកចំរើននិងអាចដំណើរការទៅមុខរួច ។ ពេលខ្លះមតិនេះគឺ ពិតជាត្រឹមត្រូវតែមិនគ្រប់ពេលនោះទេ ។ មានអ្នកខ្លះក៏គេចាប់ផ្តើមមុខជំនួញរបស់គេជាមួយ ដើមទុនតិចហើយជោគជ័យនិងរីកចំរើនដែរ មិនមែនទាល់តែដើមទុនធំនោះទេ ។ ដោយសារ មូលហេតុនេះហើយដែលមានសិស្សដែលទើបតែបញ្ចប់វិទ្យាល័យមួយចំនួនស្ទាក់ស្ទើរក្នុងការជ្រើសរើសមុខជំនាញមួយនេះ ។

២. តើជំនាញនេះត្រូវសិក្សាពីអ្វី?

ការសិក្សាជំនាញ សហគ្រិនភាព មានលក្ខណៈស្រដៀងគ្នានឹងការជំនាញបរិញ្ញាប័ត្រ ការគ្រប់គ្រង អាជីវកម្ម (Business Administration) ដែរ ដោយក្នុងជំនាញខាងលើ អ្នកត្រូវសិក្សាផ្តោត សំខាន់អំពីការគ្រប់គ្រង (Management) ការសិក្សាអំពីទីផ្សារ រួមបញ្ជូលទាំងការសិក្សាពីហិរញ្ញវត្ថុ និងគណនេយ្យក្នុងភាពជាម្ចាស់អាជីវកម្ម ។ អ្នកអាចនឹងត្រូវសិក្សាពីមុខវិជ្ជាជាច្រើនទៀត អាស្រ័យទៅតាមសាកលវិទ្យាល័យដែលអ្នកជ្រើសរើស ។  

មុខជំនាញនេះសាកសមជាមួយអ្នកដែលចូលចិត្តផ្សងនឹងឧបសគ្គនានា ដើម្បីភាពចំណេញទៅ ថ្ងៃមុខហើយមួយវិញទៀតវា ពិតជាស័ក្តិសមជាមួយអ្នកដែលយកគំនិតរបស់ខ្លួនបណ្តាក់ទុន ដើម្បី ការអភិវឌ្ឍន៍ក្នុងសង្គម ក៏ដូចជាដើម្បីខ្លួនឯង និងគ្រួសារផងដែរ។ អ្នកពូកែគណិត ពូកែការគិតគឺរឹតតែស័ក្តិសមបើមានចំណង់ចំណូលចិត្តចង់រៀនមុខជំនាញមួយនេះ ។

៣. តើក្រោយពេលបញ្ជប់ការសិក្សា ខ្ញុំនឹងទទួលបានឱកាសការងារអ្វីខ្លះ?

ក្រោយពីបញ្ចប់ការសិក្សានូវមុខជំនាញនេះហើយ មិនមែនមានន័យថា អ្នកចាំបាច់ ត្រូវតែមាន គំនិតក្នុងការបង្កើតមុខជំនួញខ្លួនឯងភ្លាមនោះទេ អ្នកក៏មានការងារជាច្រើនដែលរងចាំ អ្នកក្រោយពីបញ្ជប់ការសិក្សានោះ ។ ការងារទាំងនោះមានដូចជា៖

  • អ្នកវិភាគតាមច្បាប់

  • ទីប្រឹក្សាអាជីវកម្ម

  • អ្នកវិភាគអាជីវកម្ម

  • គ្រប់គ្រងគណនេយ្យ

  • ធនាគារវិនិយោគទុន

  • អ្នកវិភាគទិន្នន័យ

  • និងមុខតំណែងជាច្រើនទៀត។

 ៤. សាកលវិទ្យាល័យក្នុងស្រុក ដែលអ្នកអាចសិក្សាជំនាញនេះបាន

អូខេ!!! ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់រៀនមុខវិជ្ជាមួយនេះ អ្នកទាំងអស់គ្នាអាច ស្វែងរកបាននូវសាកលវិទ្យាល័យជាច្រើនដែលមានដូចជា៖

  • សាលា CamEd Business School

  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh)

  • សាកលវិទ្យាល័យវេស្ទើន (Western University)

  • សាកលវិទ្យាល័យបញ្ញាសាស្ត្រ (Pannasastra University of Cambodia)

  • សាកលវិទ្យាល័យជាតិគ្រប់គ្រង (National University of Management)

  • និង សាកលវិទ្យាល័យមួយចំនួនផ្សេងទៀត ៕

(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.


***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

Powered by Froala Editor