តើម៉ាសុីននឹងឆក់យកការងារយើងឆាប់នេះហើយមែនទេ???


Posted at: 01 Dec 2020
3096 Views

ប្រែសម្រួលដោយ៖ វីឌូស៊ែរ WEduShare


ក្នុងឆ្នាំ២០១៣ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford បានធ្វើការសិក្សាពីទីផ្សារការងារនៅថ្ងៃអនាគត។ ពួកគេសរុបសេក្តីមកវិញ ថាការងារ ៥០% នឹងអាចត្រូវបានជំនួសដោយម៉ាស៊ីន (Machine)។ 


ហេតុដែលវាដូច្នោះក៏ព្រោះថា ខួរក្បាលម៉ាស៊ីនកាន់តែខ្លាំងឡើងៗ រហូតដល់ម៉ាស៊ីនអាចមើលទម្លាប់និង យកទិន្នន័យ របស់មនុស្សក្នុងការធ្វើរបស់មួយ ហើយធ្វើបានដូចមនុស្សយើង រឺអាចល្អជាង។ ឧទាហរណ៍ ក្រុមហ៊ុន Kaggle បាន ធ្វើការសាកល្បងអោយម៉ាស៊ីន សរសេរតែងសេចក្តី ហើយនៅពេលគ្រូ ដាក់ពិន្ទុម៉ាស៊ីនអាចទទួលបានពិន្ទុ B+ ។ ក្រុមហ៊ុនដដែលបានសាក ធ្វើការសាកល្បងផ្សេងជាច្រើនទៀត ដូចជាអាចរហូតដល់ប្រើម៉ាស៊ីនទៅ វះកាត់ភ្នែកសំរាប់ជំងឺ ភ្នែកមួយចំនួន។ ដូច្នោះហើយបានជា Kaggle អាច សន្និដ្ឌានបានថាបើម៉ាស៊ីនមានទិន្នន័យគ្រប់គ្រាន់ វាអាចធ្វើការពូកែជាង មនុស្ស។


សួរថាតើម៉ាស៊ីនអាចជំនួសការងារ ៥០%អ្វីខ្លះពីមនុស្ស? 


មនុស្សយើងមិនអាចប្រកួតជាមួយនឹងម៉ាស៊ីនបានទេប្រសិនបើការងារនឹង វាតម្រូវអោយធ្វើក្នុងចំនួនច្រើន ការងារដដែលៗ ការងារជាទម្លាប់អត់សូវ ផ្លាស់ប្តូរ។ ដូចជា ការគណនាលេខ ការដាក់ពិន្ទុប្រលង ផ្ទៀងផ្ទាត់លិខិតច្បាប់ សូម្បីការងារជាសវនកម្ម និងគណនេយ្យមួយចំនួនធំ ក៏អាចធ្វើប៉ះពាល់ដែល។


ចំណែកការងារដែលមានការវិភាគច្រើន រៀបយុទ្ធសាស្រ្ត ប្រើប្រាស់ការស្រមើលស្រមៃ និង គំនិតច្នៃប្រឌិត ការងារទាំងនោះម៉ាស៊ីន វានឹងមិនអាចធ្វើបាននោះទេ។ ឧទាហរណ៍ កាលពីសង្រ្គាមលោកលើកទី២ លោក Percy Spencer ជាអ្នករូបវិទូធ្វើការផ្នែករលកវិទ្យុ ពេលនោះគាត់បានចាប់ អារម្មណ៍ រលកវិទ្យុបានធ្វើអោយសូកូឡារបស់គាត់រលាយ។ គាត់យកអ្វីដែល គាត់រកសង្កេតឃើញហើយក៏បង្កើតទៅជាម៉ាស៊ីន Microwave Oven។ របស់ទាំងនេះម៉ាស៊ីន វាមិនអាចធ្វើកើតទេព្រោះការងារនេះវា មិនមែនជាការងារដដែលៗ វាជាការបង្កើត ថ្មីដែលទាមទារការស្រមើលស្រមៃ និង ការឆ្លាតវៃផ្ទាល់របស់មនុស្សម្នាក់ៗ។


និយាយសរុបមកវិញការងារដែលដដែលៗយើងគួរព្យាយាមតស៊ូជំនះរកការងារល្អជាងនឹង រឺបើទើបចាប់រៀនយកជំនាញគួរយកជំនាញដែលប្រើប្រាស់ការច្នៃ ប្រឌិត រឺបង្កើតអ្វីដែលថ្មី ដើម្បីជៀសវាងម៉ាស៊ីនមកដណ្តើមយកការងារយើង។

Seek for answers we’ve been longed for. And that’s why most of us are sleep-deprived. 

   

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd. 

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.  

 

 

 

Powered by Froala Editor