What is Global UGRAD?

What is Global UGRAD?


Posted at: 12 Aug 2020
241 Views

1. អ្វីទៅជាកម្មវិធី Global UGRAD?

កម្មវិធី Global UGRAD គឺជាការផ្តួចផ្តើមដែលឧបត្ថម្ភដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ដែល ផ្តល់អាហារូបករណ៍ដល់និស្សិតថ្នាក់បរិញ្ញាបត្រពីជាង 55 ប្រទេស(ក្នុងនោះមានប្រទេសកម្ពុជាផង ដែរ)។ សិស្សនិស្សិតត្រូវបានផ្តល់ឱកាសឲ្យសិក្សានៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានា នៅទូទាំងសហរដ្ឋអាមេរិកដែលកំណត់ដោយក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកដល់ថ្នាក់បរិញ្ញាបត្រ (Undergraduate)។ Global UGRAD ត្រូវបានទទួលស្គាល់ និងគ្រប់គ្រងដោយ World Learning។ ចាប់តាំងពីឆ្នាំ ២០០៨ មក World Learning បានទទួលសិស្សនិស្សិតអាហារូបករណ៍ UGRAD ចំនួន ១៨០០ នាក់មកពីបណ្តាលប្រទេសជុំវិញពិភពលោក។ និស្សិតដែលបានបញ្ចប់វគ្គសិក្សាជាមួយនឹងកម្មវិធី Global UGRAD បានត្រលប់មកវិញពីសហរដ្ឋអាមេរិកវិញ ជាមួយនឹងសមត្ថភាព និងភាពជាអ្នកដឹកនាំយ៉ាងពិតប្រាកដ សម្រាប់ប្រើប្រាស់នៅក្នុងអាជីបរបស់ពួកគេ នៅក្នុងប្រទេសកំណើតរបស់ពួកគេ។

2. តើកម្មវិធី Global UGRAD ទទួលខុសត្រូវលើអ្វីខ្លះ?
អាហារូបករណ៍នេះទទួលខុសត្រូវលើការធ្វើដំណើរ ថ្លៃការសិក្សា បន្ទប់ស្នាក់នៅ ការធានា រ៉ាប់រង ការឧបត្ថម្ភប្រចាំខែតិចតួច និងការផ្តល់ថវិកាសម្រាប់សៀវភៅសិក្សា។ និស្សិតមួយ ចំនួន ក៏នឹងទទួលបានការបណ្តុះបណ្តាលភាសាអង់គ្លេសបន្ថែមនៅសហរដ្ឋអាមេរិក មុនពេល ចាប់ផ្តើមកម្មវិធីសិក្សារបស់ពួកគេផងដែរ។ អាហារូបករណ៍នេះនឹងផ្តល់ជូនពេញមួយឆមាសសិក្សា។

3. តើអ្នកណាខ្លះអាចទទួលបានឱកាសសិក្សាជាមួយកម្មវិធី UGRAD?
កម្មវិធី The Global Undergraduate Exchange នឹងផ្តល់ឱកាសឲ្យបេក្ខជនដែលតម្រូវឲ្យមាន ខណ្ឌដូចខាងក្រោម៖
 • មានអាយុលើសពី ១៨ ឆ្នាំ
 • ជាពលរដ្ឋនៃប្រទេសដែលចូលរួមដោយ UGRAD បច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសនោះ
 • ចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាប័ត្រ នៅសកលវិទ្យាល័យដែលមានការទទួលស្គាល់ជាសាធារណៈ ឬឯកជន ហើយយ៉ាងហោចណាស់នៅសល់ពេលមួយឆមាសនៅសាកលវិទ្យាល័យរបស់ខ្លួន សម្រាប់បញ្ចប់កម្មវិធី UGRAD
 • បានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សា នៅឯប្រទេសកំណើតរបស់ខ្លួន
 • ត្រូវមានចំណេះដឹងខ្ពស់ខាងផ្នែកភាសាអង់គ្លេសទាំង និយាយ និងសរសេរ
 • មានសិទ្ធិទទួលនិងរក្សាទិដ្ឋាការផ្លាស់ប្តូរនិស្សិតអាមេរិក (J-1) ដែលតម្រូវសម្រាប់កម្មវិធីនេះ
 • ត្រូវមានលិខិតបញ្ជាក់សុខភាពពីវេជ្ជបណ្ឌិត ដើម្បីបានចូលរួមក្នុងកម្មវិធីនេះ
 • ប្តេជ្ញាចិត្តវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញបន្ទាប់ពីបញ្ចប់កម្មវិធី
4. តើនិស្សិតដែលទទួលបានឱកាសចូលរួមកម្មវិធី UGRAD ទៅសិក្សានៅសហរដ្ឋអាមេរិក នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
 • ទទួលបានការផ្លាស់ប្តូរបទល្អៗពិសោធន៍ និងចំណេះដឹងសំខាន់ៗនៅឯសហរដ្ឋអាមេរិក
 • ទទួលបានចំណេះដឹងថ្មីៗ និងជំនាញថ្មីៗ ដោយការប្រឈមមុខទៅនឹងបរិបទថ្មីនៅឯ សហរដ្ឋអាមេរិក
 • អភិវឌ្ឍជំនាញដែលអនុញ្ញាតឱ្យអ្នកក្លាយជាពលរដ្ឋសកលដែលមានសមត្ថភាពនិងជាសមាជិករួមចំណែកដល់សហគមន៍របស់អ្នក
 • ទទួលបានឱកាសក្នុងការកសាងបណ្តាញទំនាក់ទំនងយូរអង្វែងជាមួយនឹងមនុស្សទូទាំងសកល លោក
 • ចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដែលនឹងអនុញ្ញាតឱ្យអ្នកទទួលយកអត្ថប្រយោជន៍ពេញលេញនៃបទពិសោធន៍ និងជំនាញពិតប្រាកដក្នុងជីវិតរបស់អ្នក
 • ទទួលបាននូវសកម្មភាពផ្សេងៗ និងអត្ថប្រយោជន៍ដទៃទៀតជាមួយនឹងក្រសួងការបរទេស សហរដ្ឋអាមេរិក។
ប្រែសម្រួលតាមរយៈ ៖
គេហទំព័ររបស់កម្មវិធី Global UGRAD:
គេហទំព័ររបស់កម្មវិធី World Learning:http://www.worldlearning.org/what-we-do/global-ugrad/

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.
***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

Powered by Froala Editor