ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅ Southern University Of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ឆ្នាំសិក្សា ២០២១-២០២២។
ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទថា៖
ក្នុងឆ្នាំ២០២១នេះ The Southern University Of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិនបានផ្ដល់អាហារូបករណ៍ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា។
នៅពេលចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យនិស្សិតអន្តរជាតិទាំងអស់ទទួលបានអាហារូបករណ៍ពេញលេញស្មើនឹង ៩០០០-១០០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំដោយរាប់បញ្ចូលថ្លៃសិក្សាថ្លៃឈ្នួលអន្តេវាសិកដ្ឋានធានារ៉ាប់រងនិងការចំណាយក្នុងការរស់នៅភាគច្រើនក្នុងរយៈពេល ៤ ឆ្នាំនៃការសិក្សានៅមហាវិទ្យាល័យស្តីពីលក្ខខណ្ឌសិក្សាល្អ។ ជំហរត្រូវបានរក្សា។
បេក្ខជនទាំងពីរភេទត្រូវ៖
-មានសញ្ជាតិខ្មែរ
-មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
-និស្សិតដែលបានចុះឈ្មោះសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានលើកទឹកចិត្ត
-មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ ព្រោះការសិក្សាជាភាសាអង់គ្លេស -មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា
-បង្កាន់ដៃទទួលពាក្យប្រឡង ០១ច្បាប់ “មានគំរូ”
-ពាក្យសុំអាហារូបករណ៍ ០១ច្បាប់ មានគំរូ”
-ជីវប្រវត្តិសង្ខេប ០១ច្បាប់ “មានគំរូ” -រូបថត ៤ គុណ ៦ ០៤សន្លឹកផ្ទៃខាងក្រោយពណ៌ស ថតថ្មីៗ
-សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ច្បាប់ថតចម្លង) ០១ច្បាប់ សូមភ្ជាប់មកជាមួយនូវ ច្បាប់ដើមដើម្បីពិនិត្យនិងផ្ទៀងផ្ទាត់ ។ -លិខិតបញ្ជាក់ពីគ្រឹះស្ថានសិក្សាចំពោះបេក្ខជនជានិស្សិត -លិខិតបញ្ជាក់ពីអង្គភាពចំពោះបេក្ខជ នជាមន្ត្រីរាជការ
ផ្អែកលើលទ្ធផលប្រឡង ក្រសួង នឹងជ្រើសរើសបេក្ខជនចំនួន ២០នាក់ បញ្ជូនឱ្យភាគីមិត្តពិនិត្យ និង សម្រេចចុងក្រោយ។
ចំពោះព័ត៌មានលម្អិត សូមចូលទៅកាន់: Official Website
***Disclaimer: WEduShare does not own the content. Our purpose is purely to help spread the information. Although every effort is made to keep the information true
Powered by Froala Editor