13880351_1020610748057348_2705188736678134708_n
27 September

The Next ជ្រើសរើសអ្នកស្ម័គ្រចិត្ត!

Title: THE NEXT Volunteer Application
Deadline: ១៥ តុលា ២០១៦
Event: ការធ្វើបទបង្ហាញនិងបំផុសគំនិតរបស់វាគ្មិន
Event Date: ខែធ្នូ
Location: ខេត្តបាត់ដំបង
Eligibility: សិស្សវិទ្យាល័យ និងនិស្សិត
How to Register:
http://bit.ly/2cWaihB
More Info: Official Link/Website
 
***Disclaimer: WEduShare does not own the content. Our purpose is purely to

hopelessness-woman-130910-570x384-copy
27 September

ធ្វើអីកើត បើខ្ញុំបានត្រឹម និទ្ទេស E!!!

អត្ថបទដោយ៖ អ៊ុច កែមសុគីរី
កែសម្រួលដោយ៖ វីឌូស៊ែរ WEduShare
គិតមកដល់ពេលនេះ វាមានរយះពេលជិត១ខែ ទៅហើយ ក្រោយពីការប្រកាស លទ្ធផល សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំ២០១៦នេះ ហើយក្នុងនោះមាន សិស្សដែលទទួលបាន ទាំងនិទ្ទេសល្អ និងនិទ្ទេសមិនល្អ។ ជាការពិតណាស់ វាពិតជាពិបាក ក្នុងការទទួល នៅពេលដែលខ្លួន បាននិទ្ទេស មិនខ្ពស់ និងមិនល្អដូច បំណង ជាពិសេស សម្រាប់អ្នកទទួលបាននិទ្ទេស E។
មានសំនួរជាច្រើនដែលសិស្ស ខ្លួនឯង គាត់បានចោទសួរ និងរារែក ដែលធ្វើឱ្យពួកគាត់ខ្លះ ពិបាកបន្តដំណើរទៅមុខ រឺធ្វើអី្វមិនបាន ដោយសារតែការបាក់ទឹកចិត្ត និងខកបំណង។ បញ្ហាទាំងនេះ ពិតជាលំបាកក្នុងការទទួល ជាពិសេសគឺការរងសម្ពាធពីមជ្ឈដ្ឋានជុំវិញ។

Education Journey
22 September

Education Journey: ពីស្នាក់អាស្រ័យវត្ត៤ឆ្នាំ រហូតបានទៅសិក្សានៅអាមេរិក

អត្ថបទដោយ៖ ឌុច ឡាលីន
កែសម្រួលដោយ៖ វីឌូស៊ែរ WEduShare
“ខ្ញុំតែងតែប្រាប់ខ្លួនឯងថា មានតែការអប់រំទេដែលអាចផ្លាស់ប្តូរជីវិតខ្ញុំបាន”
ស្ថានភាពលំបាកក្នុងគ្រួសារ និង ការវាយតម្លៃពីសង្គម ជាកត្តាជម្រុញអោយយុវជន មួយរូប ពុះពារបន្តការសិក្សាទោះជាស្នាក់នៅវត្តអស់ជាច្រើនឆ្នាំក្តី រហួតទទួលបាន អាហារូបករណ៍ អនុបណ្ឌិតទៅសិក្សានៅសហរដ្ឋអាមេរិក។
លោក លៀវ គឹមឡាយ ដែលកើតក្នុងគ្រួសារកសិករមួយ នៅខេត្តតាកែវ បាននឹងកំពុងសិក្សា ថ្នាក់អនុបណ្ឌិត ក្រោមកម្មវិធី ពានរង្វាន់ភាពជាអ្នកដឹកនាំសង្គមស៊ីវិល (Civil Society Leadership Awards) ដែលលោកត្រូវឆ្លងកាត់ការប្រកួតប្រជែង ក្នុងចំណោម បេក្ខជនជាច្រើនរូប។ គឹមឡាយកំពុងសិក្សាជំនាញ ផ្នែក ការអភិវឌ្ឍអន្តរជាតិដោយនិរន្តរភាព នៅសាកលវិទ្យាល័យ Brandeis សហរដ្ឋអាមេរិក

istock_000016475829medium-copy
15 September

ហេតុអ្វី សិស្សវិទ្យាល័យគួរចាប់ផ្តើមធ្វើការងារសង្គម???

អត្ថបទដោយ៖ សុខ សហស្ស
កែសម្រួលដោយ៖ វីឌូស៊ែរ WEduShare
នៅក្នុងសង្គមយើងបច្ចុប្បន្នការងារស្ម័គ្រចិត្តកំពុងរីកដុះដាលជាលំដាប់ ប៉ុន្តែយើងសង្កេតឃើញតែនិសិ្សតតែប៉ុណ្ណោះ ដែលកំពុងធ្វើការងារស្ម័គ្រចិត្ត ឬការងារសង្គមនេះ ចំណែកសិស្សវិទ្យាល័យភាគច្រើនគិតថា វាមិនទាន់ដល់ពេល ហើយវាក៏មិនចាំបាច់ដែរ។ វាអាចជាទស្សនៈមួយដែលភ័ណ្ឌច្រឡំ ហើយជារឿងមួយគួរឲ្យសោកស្តាយ ដែលអ្នកមិនបានគិតឲ្យបានល្អិតល្អន់ពីវា។ ចំណាយពេលត្រឹមតែ២នាទីអានអត្ថបទនេះ ពិចារណានូវអី្វដែលបានលើកឡើង រួចសាកល្បងធ្វើការស្ម័គ្រចិត្តម្តងមើល អ្នកនឹងឃើញនូវភាពផ្លាស់ប្តូរ!!!
ការងារស្ម័គ្រចិត្ត ជាការងារសង្គមដែលពុំមានប្រាក់ឧបត្ថម្ភ គឺធ្វើឡើងដោយការស្ម័គ្រចិត្ត និងការប្តេជា្ញចិត្ត។ ខាងក្រោមនេះគឺជា ហេតុផលដែលអ្នកគួរចាប់ផ្តើមធ្វើការងារសង្គម៖

ការអភិវឌ្ឍន៍ខ្លួនឯង (Self-development)
នៅពេលដែលអ្នកធ្វើការស្ម័គ្រចិត្ត មានន័យថាអ្នកកំពុងតែដើរចេញពីតំបន់ភាពស៊ាំរបស់អ្នក (Comfort zone) ចូលទៅកាន់សង្គមមួយដ៏ពិតប្រាកដ ប្រៀបដូចជាគេច្រើននិយាយថា កង្កែបចេញពីអណ្តូង អញ្ជឹង។ នៅពេលនោះហើយដែលអ្នកចាប់ផ្តើមស្គាល់ពីសង្គមអ្នកច្បាស់។ ការងារស្ម័គ្រចិត្តនេះ