14 October

ខ្ញុំចង់ចូលរួមដែរ តែដោយសារ

ខ្ញុំចង់ចូលរួមដែរ តែដោយសារ
នៅថ្នាក់ឧត្តមសិក្សាឬសាកលវិទ្យាល័យ មានឱកាសជាច្រើនដែលនិស្សិតអាចចាប់យកនិងចូលរួម ជាពិសេស ការស្វែងរកនូវអ្វីដែលថ្មី ដែលអាចផ្លាសប្តូរនិងកែប្រែខ្លួនអោយកាន់តែប្រសើរ។ មាននិស្សិតមិនតិចទេ ដែលបានប្រែក្លាយខ្លួន ពីនិសិ្សតគេចសាលា ទៅជានិស្សិតពូកែប្រចាំថ្នាក់ ប្រចាំឆ្នាំ ផ្លាស់ប្តូរពីអ្នកដែលមិនចេះនិយាយស្តី ទៅជាអ្នកតស៊ូមតិដ៏អស្ចារ្យ ជាដើម។ ដោយឡែក ក៏មាននិស្សិតជាច្រើនដែលបានរបូតឱកាសនោះពីក្នុងដៃផងដែរ។ ខាងក្រោមនេះគឺជាបញ្ហានិស្សិតច្រើនជួបប្រទះ ដែលធ្វើឱ្យខ្លួនគាត់អាក់ខាន ក្នុងការចាប់យកឱកាសមាសទាំងនោះ៖
គិតថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់
នៅពេលដែលអ្នកគិតថា “ខ្ញុំមិនអាចធ្វើវាបាន សមត្ថភាពខ្ញុំមិនដល់” គំនិតទាំងនេះជាដើមហេតុចម្បង ដែលធ្វើឱ្យអ្នកខ្វះទំនុកចិត្ត និងពុំអាចឈានជើងប្រលូកចូលសកម្មភាពអ្វីមួយបាន។ ត្រូវគិតថា អ្នកមិនទាន់សាក មិនទាន់ចូលរួម នោះមិនអាចដឹងបានឡើយថាមកពី ខ្លួនយើង រឺមកពីការងារនោះលំបាក។  នៅពេលដែលអ្នកបានឆ្លងកាត់នោះ អ្នកអាចនឹងស្គាល់ ពីអ្វីដែលខ្លួនមាន និងអ្វីដែលខ្លួនខ្វះខាត ហើយអ្នកនឹងអាចអភិវឌ្ឍសមត្ថភាពខ្លួន ឱ្យកាន់តែប្រសើរថែមទៀត។

14670814_1199628183437316_7014554909298702182_n
13 October

Study in Japan Fair 2016

ពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុន២០១៦
តើអ្នកចាប់អារម្មណ៍ការសិក្សានៅប្រទេសជប៉ុនដែរឬទេ?

តើអ្នកចង់យល់ដឹងអំពីអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា?
តើអ្នកចង់ប្រឹក្សាផ្ទាល់ជាមួយសាកលវិទ្យាល័យជប៉ុនទាំងនោះ?

Event Date: 23rd October 2016
Time: 8AM – 3PM
Location: CJCC Angkor-Kizuna Hall
Type: Free
សាកលវិទ្យាល័យចូលរួមមាន:
-សាកលវិទ្យាល័យអន្តរជាតិប្រទេសជប៉ុន
-សាកលវិទ្យាល័យណាហ្គូយ៉ា
-សាកលវិទ្យាល័យអាសីុប់ាសីុហ្វិករីហ្សីុមេកាំង
-សាកលវិទ្យាល័យសូហ្វីយ៉ា
 
More Info: Official Link/Website
 
***Disclaimer: WEduShare does not own the

12 October

កាងាររដ្ឋបាលនៅសាកលវិទ្យាល័យ​ដែលនិស្សិតមួយចំនួនមើលរំលង

អត្ថបទដោយ៖ ម៉េង និរតី
អ្វីទៅជាការងាររដ្ឋបាល? និស្សិតមួយចំនួនធំប្រហែលជាគិតថាការងារទាំងនោះគឺជាការងារ សំរាប់លោកគ្រូ ឬអ្នកគ្រូតែប៉ុណ្ណោះ។ ប៉ុន្តែអោយតែយើងមានចិត្តចង់ជួយ យើងក៏អាចមាន ចំណែកក្នុងការធ្វើការងារទាំងអស់នោះបានដែរ។ ការងារទាំងនោះមើលមិនពិបាកណាស់ ណាទេ អោយតែយើងចេះឆ្លៀតពេលតែបន្តិច យើងនឹងអាចរៀនពីបទពិសោធន៍ និង ការងារទាំងនោះបាន។ ការងាររដ្ឋបាលនៅសាកលមានដូចជា៖

     បណ្ណារក្ស៖ គឺជាមនុស្សម្នាក់ដែលធ្វើការនៅក្នុងបណ្ណាល័យដើម្បីកត់ត្រាចំនួនសៀវភៅដែល សិស្សខ្ចី និងសងវិញ។ លើសពីនេះទៅទៀត បណ្ណារក្សគឺជាមនុស្សម្នាក់ដែលអាចស្គាល់ សៀវភៅច្រើនជាងគេ ស្ទើរតែពេញមួយបណ្ណាល័យ។ ពេលនេះហើយដែលយើង អាចឆ្លៀតយកចំណេះតាមរយះការអានសៀវភៅទាំងនោះ។ ហើយកុំភ័យថា យើងមិន មានពេលក្នុងការធ្វើការងារនោះពេញម៉ោង យើងក៏អាចសុំគេធ្វើការក្រៅម៉ោងក៏បាន។