image-imageformat-lightbox-744848005
17 November

អាហារូបករណ៍ថ្នាក់អនុបណ្ឌិតនៅប្រទេសស្វីសសម្រាប់និស្សិតបរទេស

The ETH Zurich is offering ETH excellence scholarship programme to support excellent students (national and international) wishing to pursue a Master’s degree at ETH. Two types of scholarship programmes are available: first is Excellence Scholarship & Opportunity Programme (ESOP)

14925609_1159739850761545_404364582586116743_n
04 November

តោះមកជួបក្រាស់នៅ បារខែមអាស៊ាន២០១៦ នៅឯសាកលវិទ្យាល័យន័រតុន

Come to Meet Your Crush Now At BarCamp ASEAN 2016
Event Detail:
Date: 4-6 November 2016 / 8AM – 6PMLocation: Norton University, Phnom Penh, CambodiaPrograms:
4-Nov-2016: Exhibition Day
5-Nov-2016: Opening Day, Conference & Workshop, Exhibition
6-Nov-2016: Conference & Workshop,

wanna-apply-for-but
31 October

ខ្ញុំចង់ដាក់ដែរ តែអាដែងនែ……

ខ្ញុំចង់ដាក់ដែរ តែអាដែងនែ……
ពេលឃើញគេដាក់ជាប់ៗ ក្នុងចិត្តនឹងចង់តែដាក់ដែរ តែ……ដូចជាមិនដាច់ចិត្តសោះ ព្រោះតែខ្លាចធ្លាក់។ ចង់ដឹងដល់ហើយ អ្នកជាប់នឹងដែលធ្លាក់អត់ន៎? ហើយធ្លាក់ប៉ុន្មានដង? អីក៏មកពីគេហេង? Scholarship, Exchange Program, Competition, Internship និយាយទៅស្អីក៏ជាប់។
បើខ្លួនឯងវិញ ពេលដំបូងៗ គ្រាន់តែពេលឃើញPostភ្លាម ចាប់ផ្តើមស្វះស្វែងរកដាក់ពាក្យដែរ។ ប៉ុន្តែក្នុងខណៈពេលរៀបចំនឹង ស្រាប់តែមានអារម្មណ៍មួយថាខ្វះនេះ ខ្វះនោះ។ ប្រសិនបើកម្មវិធីខ្លះវិញតម្រូវអោយយើងមានពិន្ទុ IELTS ឬ TOEFL ជួនកាលចង់បាន Passportអោយហើយទៀត ល្មមម៉ង ចំយើងនេះ អត់មានអីទៀត ចង់បោះបង់សន្សឹមៗ ហើយចាប់ផ្តើមនិយាយថា ចាំឆ្នាំក្រោយចាំដាក់ គង់តែវាមានទៀតតា៎។
ដែលគិតអត់ថា ខ្លាចខ្លួនឯងមិនមានសមត្ថភាពគ្រប់គ្រាន់? ជួនកាលគេអោយសរសេរ

workshop-copy
31 October

គ្រាន់តែជាប្រធានថ្នាក់ម្នាក់សោះម៉េចក៏ខ្ញុំមិនហ៊ានធ្វើ?

គ្រាន់តែជាប្រធានថ្នាក់ម្នាក់សោះម៉េចក៏ខ្ញុំមិនហ៊ានធ្វើ?
ខ្ញុំគិតថាសឹងតែគ្រប់គ្នាធ្លាប់មានប្រធានថ្នាក់គ្រប់គ្រង និងបានឃើញសឹងតែរាល់តួនាទីជាប្រធានថ្នាក់មួយរូប។ ហើយខ្ញុំក៏ដឹងថានៅពេលដែលគេរើសប្រធានថា្នក់ម្តងៗក្រៅពីអ្នកដែលហ៊ានស្ម័គ្រចិត្តនិងជាប់ជាប្រធានថ្នាក់នោះ ក៏មានគ្នាយើងមួយចំនួនដែរ ដែលមានអារម្មណ៏ចង់ធ្វើដែរ តែអត់ហ៊ាន ខ្លាចអញ្ចេះខ្លាចអញ្ចោះ ខ្លាចខ្មាស់គេពេលអត់ជាប់ឆ្នោត ឬបើទោះជាពេលគេរើសតាមរយះការស្ម័គ្រចិត្ត ក៏អត់ហ៊ានលើកដៃចេញមុខ ខ្លាចដោយសារមិនមែនជាសិស្សពូកែ ខ្លាចខ្លួនឯងធ្វើមិនកើត ចាំលើកនេះចាំលើកនោះ។
តើអ្នកចាំដល់ពេលណាទៀត? បើគិតតែធ្វើមិនបាន ចាំដល់មានសមត្ថភាពគ្រប់គ្រាន់នោះ តើពេលនោះគឺពេលណា?  ចង់ធ្វើ ម៉េចក៏មិនសាកល្បងទៅ? ខ្ញុំក៏ធ្លាប់ជួននិងមានអារម្មណ៏បែបនេះដូចគ្នា ហើយក៏គិតថាមានកត្តាមួយចំនួនដូចនិយាយពីខាងដើម ដែលរារាំងធ្វើឱ្យគ្នាយើងមិនអាចឈានជើង យកឈ្នះខ្លួនឯងបាន។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអ្នកគួរសាកល្បងដើម្បី ជាជំហ៊ានមួយ ក្នុងការក្លាយជាប្រធានថ្នាក់មួយរូប៖
ត្រៀមខ្លួនឱ្យស្រេច
សម្រាប់និស្សិត ដែលទើបប្រលងជាប់ចូលរៀននៅតាមសាកលវិទ្យាល័យ វាជាឱកាសមាស មួយសម្រាប់យើង បើសិនជាគេមិនទាន់រើសប្រធានថ្នាក់នោះ ឬមិនទាន់ចូលរៀននៅឡើយ! ចឹងក្នុងកំឡុងពេលនេះ អ្នកអាចស្វែងយល់ពី ប្រធានថ្នាក់និងតួនាទីដែលអាចនិងធ្វើ ជាពិសេសសាកសួរអ្នកដែលធ្លាប់ធ្វើ វារឹតតែល្អ

online
26 October

វិធីសាស្រ្ដរៀនតាមប្រព័ន្ធអីុធឺណែតឲ្យមានប្រសិទ្ធិភាព

វិធីសាស្រ្ដរៀនតាមប្រព័ន្ធអីុធឺណែតឲ្យមានប្រសិទ្ធិភាព
តើអ្នកធ្លាប់រៀនតាមប្រព័ន្ធអីុធឺណែតទេ? រៀនរាល់ដងចេះអីខ្លះ? តស៊ូរៀនបានប៉ុន្មានថ្ងៃ?
សិស្សមួយចំនួនទទួលបរាជ័យចំពោះការសិក្សាតាមប្រព័ន្ធអីុធឺណែត។
ខ្ញំុដឹងថាការរៀនតាមប្រព័ន្ធអីុនធឺណែតត្រូវការការតាំងចិត្តខ្ពស់និងការរៀបចំកាលវិភាគឲ្យបានត្រឹមត្រូវ។ ខាងក្រោមនេះជាវិធីសាស្រ្ដមួួយចំនួនដែលអ្នកគួរអនុវត្តដើម្បីឲ្យការរៀនរបស់យើងមានប្រសិទ្ធភាពនិងទទួលបានលទ្ធផលគាប់ប្រសើរ៖
១. ការរៀបចំកាលវិភាគឲ្យបានច្បាស់លាស់
អ្នកអាចរៀបចំកាលវិភាគមុននឹងរៀនមុខវិជ្ជាអ្វីមួយ។  តួយ៉ាងអ្នកអាចកំណត់យករយះពេលជាក់លាក់ណាមួយ ដែលអ្នកអាចចាប់ផ្ដើម ឬបញ្ចប់វគ្គសិក្សារបស់អ្នក។
ឧទាហរណ៍ថា ចង់រៀនថតរូប អ្នកប្រហែលជាអាចកំណត់ថារយះពេល១០ថ្ងៃ រាល់ចុងសប្តាហ៍ ឬមេរៀនអ្វីខ្លះដែលអ្នកចង់រៀនថ្ងៃណាៗ រៀនពីមេរៀនអ្វីខ្លះ។ ការចំណាយពេលសម្រាកក្រៅពីម៉ោងសិក្សាក៏ជាការចាំបាច់ផងដែរ។

២. ការកំណត់យកមុខវិជ្ជាដែលអ្នកចង់រៀន
អ្នកក៏អាចកំណត់មុខវិជ្ជាជាក់លាក់ណាមួួយដែលអ្នកនិងមិត្តភក្ដិចង់រៀន។ ជៀសវាងការរៀនច្រើនមុខក្នុងពេលតែមួយដែលធ្វើឲ្យអ្នកមានភាពមិនច្បាស់លាស់លើមុខវិជ្ជានោះ។ ពេលខ្លះ អ្នកពុំចាំបាច់ជ្រើសរើសមុខវិជ្ជាណាដែលម៉ត់ចត់ពេកនោះទេ វាប្រហែលជាអាចជាមុខវិជ្ជាបែបកំសាន្តដូចជា លេងបាល់ លេងភ្លេង រៀនច្រៀង ឬរៀនគូរគំនូរជាដើម។ ការរៀនមុខវិជ្ជាដែលអ្នកចង់រៀនប្រហែលជាអាចផ្ដល់ការលើកទឹកចិត្តខ្ពស់សម្រាប់អ្នក។

៣. ការស្វែងរកអ្នកជំនាញ
គួរស្វែងរកអ្នកដែលពូកែខាងមុខវិជ្ជាណាមួយមុននឹងរៀន មកជួយពន្យល់អ្នក

workshop
26 October

គួរតែចូលរួមសិក្ខាសិលាអោយបានញឹកញាប់

គួរតែចូលរួមសិក្ខាសិលាអោយបានញឹកញាប់
សិក្ខាសាលាឥឡូវមានច្រើនណាស់ ហើយប្រធានបទគេលើកឡើងក៏មានច្រើនដែរ ចឹងបានអ្នក ចូលរួមខ្លះចេះតែខ្ជិល ណាមួយមិនចំជំនាញខ្លួន ណាមួយមិនសូវចាប់អារម្មណ៍លើប្រធានបទ នោះទៀត។ មិនដែលណាគេរៀនច្បាប់ ហើយទៅសិក្ខាសាលានិយាយពីបរិស្ថានទេ។
ដូចគេនិយាយ “មិនដែលណាគេរៀនច្បាប់ ហើយទៅសិក្ខាសាលានិយាយពីបរិស្ថានទេ” ចុះសួរវិញថា មានតែអ្នករៀនបរិស្ថានទេឬដែលគួរតែយល់ដឹងពីបរិស្ថាន? បរិស្ថានរបស់ យើងទាំងអស់គ្នាតាស៎ ចាំបាច់អីតែអ្នកបរិស្ថានត្រូវដឹង ទោះបីជាយើងរៀនអីក៏ដោយក៏ យើងគួរតែដឹឹងពីបរិស្ថានរបស់យើងដែរ។ យ៉ាងហោចណាស់ក៏យើងដឹងច្បាស់ជាងមុនថា អ្វីជា ដើមហេតុដែលប៉ះពាល់បរិស្ថាន និងវិធីទប់ស្កាត់វាដែរ។
សិក្ខាសាលាខ្លះជាសិក្ខាសាលាបែបផ្តល់ឱកាស ទៅតែម៉ាព្រឹកចេះពីរបៀបដាក់អាហារូបករណ៍ ទិចនិចនៃការដាក់ពាក្យ ហើយក៏អាចថាជារបៀបនៃការត្រៀមខ្លូន និងជាពិេសសយើងអាច ស្គាល់អ្នកដែលជោគជ័យ ហើយធ្លាប់ជាប់អាហារូបករណ៍ទាំងនោះទៀត។ ងាយរកណា បានសិក្ខាសាលាចឹងចឹង…
ឯសិក្ខាសាលាខ្លះវិញអាចបង្ហាញ និងបំភ្លឺផ្លូវយើងបាន ជាពិសេសសិស្សដែលទើបចប់ពី វិទ្យាល័យ។ ជួនកាលប្រលងជាប់ទី១២ហើយ នៅមិនដឹងថាខ្លួនចង់រៀនអីទៀត។