14729260_1228694717153562_2850837496615783096_n
25 October

សិក្ខាសាលាស្តីពីការប្រើប្រាស់បណ្តាញសង្គម

First public seminar on social media literacy: empowering uses for social harmony and development.  
សិក្ខាសាលាធំស្តីពីការប្រើប្រាស់បណ្តាញសង្គម ដែលមិនធ្លាប់មាន។ ប្រញាប់ឡើងព្រោះកន្លែងមានកំណត់។
កាលបរិច្ឆេទ៖ November 11, 2016
ទីកន្លែង៖ CKCC
ម៉ោង៖ ២:០០ – ៥:០០ ល្ងាច
ចូលរួមដោយសេរី
Contact for more details: 011977544
More Info: Official Link/Website

21 October

ហេតុអីត្រូវចូលរួមការងារសហគមន៍?

ហេតុអីត្រូវចូលរួមការងារសហគមន៍?
ពេលខ្ញុំចូលរៀនដំបូង ខ្ញុំលឺគេថាតោះទៅធ្វើការងារសហគមន៍ ខ្ញុំមិនសូវដឹងពីវាក៏ធ្លាប់គិតថា ទៅចឹងៗអស់លុយក៏អស់ ខាតពេលក៏ខាតពេល ហើយជួនកាលគេទៅឆ្ងាយៗទៀត។ ទម្រាំ ដល់ពេលដែលខ្ញុំទៅចូលរួមម្តង បានខ្ញុំដឹងថា អូ! វាមិនមែនដូចអីដែលខ្ញុំគិតពីមុនទេ។ ការងារសហគមន៍គឺជាការងារមួយដែលមិបានកំរៃ ប៉ុន្តែយើងធ្វើដើម្បី សង្គមនិងសហគមន៍មួយ ហើយវាកើតពីការស្មគ្រ័ចិត្ត។ ថា្នក់ខ្ញុំឧស្សាហ៍ទៅធ្វើការងារសហគមន៍ណាស់ ដោយទៅ តាមសាលារៀននៅខេត្តឆ្ងាយៗ។ សាកម្តងទៅ អ្នកនឹងទទួលបានលើសពីអ្វីដែលអ្នកគិត៖
ផលប្រយោជន៍សហគមន៍៖
រាល់ពេលដែលថ្នាក់ខ្ញុំទៅធ្វើការងារសហគមន៍ម្តងៗ ពួកខ្ញុំតែងតែទៅតាមសាលារៀននៅតាមខេត្ត។ ពួកយើងតែងតែនាំយករបស់របរ បន្តិចបន្តួចសំរាប់ក្មេងៗដើម្បីអោយពួកគេមានកំលាំងចិត្តក្នុងការសិក្សា។ ហើយពួកខ្ញុំ ក៏បានបង្ហាត់បង្រៀនពួកគេអំពីអនាម័យ និងសុជីវធម៌ជាដើម។ ស្រមៃកាលពេលខ្ញុំនៅ តូច បើសិនមានពួកអ្នកភ្នំពេញទៅលេង និងនាំយកសម្ភារៈសិក្សាទៅយ៉ាងនេះវិញ មិនដឹងសប្បាយម៉េចទេ?

វប្បធម៌នៃការចែករំលែក៖
ការចែករំលែកមិនមែនមានន័យថាយើងត្រូវយករបស់ដែលយើងមាន  ទាំងអស់ទៅអោយគេនោះទេ។ យើងគិតថារបស់ណាដែលយើងឈប់ប្រើ

minion-swim
18 October

ណាគេថា ការហែលទឹកអត់សំខាន់?

ណាគេថា ការហែលទឹកអត់សំខាន់?
នៅពេលគេហៅទៅកំពង់សោម និងកំពតម្តងៗ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ស្មុគម៉ងថាទៅធ្វើអី បើទៅអត់បានលេងទឹកផង។ គេហែលទឹកលេងពេញនឹង ចំណែកឯងវិញអង្គុយមើលគេ។ ពេលខ្លះក៏មានអារម្មណ៍ថាខ្មាស់គេ ហើយក៏សួរខ្លួនឯង ហេតុអីបានជាមិនចេះហែលទឹក និងគេ? កត្តាគ្រួសារដែលមិនសូវអោយទៅលេងទឹកកាលនៅពីតូចផង និងមកពីខ្លួនឯង ផ្ទាល់ដែលមានអារម្មណ៍ថាខ្លាចលង់ទឹកផង អុីចឹងបានជាមិនចេះហែលទឹកដល់ឥឡូវ។ ដល់ពេលខ្ញុំធំបានចាប់ផ្តើមចង់រៀនហែលទឹក ព្រោះ
សុវត្ថិភាពផ្ទាល់ខ្លួន៖
កាលខ្ញុំនៅពីតូចប៉ាម៉ាក់អត់ដែលអោយខ្ញុំទៅលេងទឹកទេ។ ដល់ឥឡូវខ្ញុំធំឡើង គាត់សួរខ្ញុំថាម្តេចមិនទៅរៀនហែលទឹក? ចុះបើមានរឿងអីទៅ ប្រយត្ន័អត់មានអ្នកជួយ ហើយខ្លាចតែពោងជួយមិនទាន់ទេ? មែនតាស៎ ស្រមៃមើលថា បើខ្ញុំចេះហែលទឹក ខ្ញុំប្រហែលជាអាចជួយខ្លួនឯងបាន ដោយចាំបាច់ត្រូវការអ្នក ដទៃទោះក្នុងកាលៈទេសៈក៏ដោយ។

សេរីភាព៖

អត់ចេះហែលទឹកចឹង ទៅណាក៏ពិបាក។ ចង់ទៅលេងសមុទ្រ តែម៉ាក់អត់អោយមុជទឹកសមុទ្រ

Websites ដែលអាចចូលរៀននូវជំនាញផ្សេងដោយខ្លួនឯង
18 October

Websites ដែលអាចចូលរៀននូវជំនាញផ្សេងដោយខ្លួនឯង

Websites ដែលអាចចូលរៀននូវជំនាញផ្សេងដោយខ្លួនឯង
The ultimate list of educational website
Courses & E-Learning
www.Springest.co.uk
www.Coursera.org
www.ureddit.com
www.udacity.com
www.edx.org
www.udemy.com
www.khanacademy.com
www.futurelearn.com
www.sophia.org
www.open.edu
www.uopeople.org
www.openuped.eu
www.als.csuprojects.org
www.longlivelearning.com
Videos
www.khanacademy.org
www.TED.com
www.academicearth.org
www.unplugthetv.com
www.thenewboston.org/tutorials.php
www.youtube.com/user/crashcourse
www.youtube.com/user/minutephysics
www.youtube.com/user/CGPGrey
Career
www.abetterinterview.com
www.blogging4jobs.com
www.whatchado.com/en
www.mycareertopia.com

14 October

ខ្ញុំចង់ចូលរួមដែរ តែដោយសារ

ខ្ញុំចង់ចូលរួមដែរ តែដោយសារ
នៅថ្នាក់ឧត្តមសិក្សាឬសាកលវិទ្យាល័យ មានឱកាសជាច្រើនដែលនិស្សិតអាចចាប់យកនិងចូលរួម ជាពិសេស ការស្វែងរកនូវអ្វីដែលថ្មី ដែលអាចផ្លាសប្តូរនិងកែប្រែខ្លួនអោយកាន់តែប្រសើរ។ មាននិស្សិតមិនតិចទេ ដែលបានប្រែក្លាយខ្លួន ពីនិសិ្សតគេចសាលា ទៅជានិស្សិតពូកែប្រចាំថ្នាក់ ប្រចាំឆ្នាំ ផ្លាស់ប្តូរពីអ្នកដែលមិនចេះនិយាយស្តី ទៅជាអ្នកតស៊ូមតិដ៏អស្ចារ្យ ជាដើម។ ដោយឡែក ក៏មាននិស្សិតជាច្រើនដែលបានរបូតឱកាសនោះពីក្នុងដៃផងដែរ។ ខាងក្រោមនេះគឺជាបញ្ហានិស្សិតច្រើនជួបប្រទះ ដែលធ្វើឱ្យខ្លួនគាត់អាក់ខាន ក្នុងការចាប់យកឱកាសមាសទាំងនោះ៖
គិតថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់
នៅពេលដែលអ្នកគិតថា “ខ្ញុំមិនអាចធ្វើវាបាន សមត្ថភាពខ្ញុំមិនដល់” គំនិតទាំងនេះជាដើមហេតុចម្បង ដែលធ្វើឱ្យអ្នកខ្វះទំនុកចិត្ត និងពុំអាចឈានជើងប្រលូកចូលសកម្មភាពអ្វីមួយបាន។ ត្រូវគិតថា អ្នកមិនទាន់សាក មិនទាន់ចូលរួម នោះមិនអាចដឹងបានឡើយថាមកពី ខ្លួនយើង រឺមកពីការងារនោះលំបាក។  នៅពេលដែលអ្នកបានឆ្លងកាត់នោះ អ្នកអាចនឹងស្គាល់ ពីអ្វីដែលខ្លួនមាន និងអ្វីដែលខ្លួនខ្វះខាត ហើយអ្នកនឹងអាចអភិវឌ្ឍសមត្ថភាពខ្លួន ឱ្យកាន់តែប្រសើរថែមទៀត។

yohoo%e2%80%8b11
13 October

ចង់រៀនថតរូបដោយខ្លួនឯងមែនទេ?

ចង់រៀនថតរូបដោយខ្លួនឯងមែនទេ?
អត្ថបទដោយ រិទ្ធី គីមហេង
អ្នកគ្រប់គ្នាពិសេសអ្នកដែលទើបប្រឡូកក្នុងវិស័យថតរូបដំបូង ប្រហែលជាគិតថាការរៀន ថតរូបមិនអាចរៀនបានដោយខ្លួនឯងបាននោះទេ បើសិនជាអ្នកមិនបានចូលរៀនវគ្គបំប៉ន ខ្លីៗ ឬទាល់តែមានប្រភេទកាម៉ារ៉ាស៊េរីទំនើបខ្ពស់ៗ ។ ប៉ុន្ដែតាមការពិត ការចង់រៀនថតរូបដោយខ្លួនឯង ពុំមែនជារឿងលំបាកនោះទេ បើសិនជាយើងដឹងអំពីរបៀបនៃការរៀនដោយខ្លួន។ តែអ្វីដែល សំខាន់ជាងនេះទៀត គឺការស្វះស្វែងដោយខ្លួនឯង និងការតាំងចិត្តខ្ពស់ផ្ទាល់ របស់អ្នកនោះទេ។ ខាងក្រោមនេះជាវិធីសាស្រ្ដខ្លីៗ ដែលអ្នកអាចអនុវត្តបានដោយខ្លូនឯង៖

១. ការអានសៀវភៅអំពីទ្រឹស្ដីដំបូងនៃការថតរូប (Download Book Here)

អ្នកអាចចាប់ផ្ដើមស្វែងរកសៀវភៅផ្សេងៗដែលទាក់ទងនឹងទ្រឹស្ដីនានានៃការថតរូប នៅក្នុងបណ្ណាល័យសាលារៀនរបស់អ្នក ព្រោះវាអាចជួយអ្នក ក្នុងការអនុវត្ត និងអភិវឌ្ឍការងារថតរូបរបស់អ្នក។

២. គួរចាប់ផ្ដើមពីការថតរូបតាមទូរស័ព្ទស្មាតហ្វូន
កាម៉េរ៉ាទូរស័ព្ទនាពេលបច្ចុប្បន្នពិតជាមានតួនាទីខ្ពស់មិនចាញ់កាម៉ារ៉ាឌីជីថលប៉ុន្មាននោះទេ។ អ្នករៀនដំបូងគួរចាប់ផ្ដើមពីការថតរូបតាមរយះស្មាតហ្វូនព្រោះវាមានភាពងាយស្រួល និងចំណាយតិចជាងការប្រើប្រាស់កាម៉េរ៉ាទំនើបៗ។

12 October

កាងាររដ្ឋបាលនៅសាកលវិទ្យាល័យ​ដែលនិស្សិតមួយចំនួនមើលរំលង

អត្ថបទដោយ៖ ម៉េង និរតី
អ្វីទៅជាការងាររដ្ឋបាល? និស្សិតមួយចំនួនធំប្រហែលជាគិតថាការងារទាំងនោះគឺជាការងារ សំរាប់លោកគ្រូ ឬអ្នកគ្រូតែប៉ុណ្ណោះ។ ប៉ុន្តែអោយតែយើងមានចិត្តចង់ជួយ យើងក៏អាចមាន ចំណែកក្នុងការធ្វើការងារទាំងអស់នោះបានដែរ។ ការងារទាំងនោះមើលមិនពិបាកណាស់ ណាទេ អោយតែយើងចេះឆ្លៀតពេលតែបន្តិច យើងនឹងអាចរៀនពីបទពិសោធន៍ និង ការងារទាំងនោះបាន។ ការងាររដ្ឋបាលនៅសាកលមានដូចជា៖

     បណ្ណារក្ស៖ គឺជាមនុស្សម្នាក់ដែលធ្វើការនៅក្នុងបណ្ណាល័យដើម្បីកត់ត្រាចំនួនសៀវភៅដែល សិស្សខ្ចី និងសងវិញ។ លើសពីនេះទៅទៀត បណ្ណារក្សគឺជាមនុស្សម្នាក់ដែលអាចស្គាល់ សៀវភៅច្រើនជាងគេ ស្ទើរតែពេញមួយបណ្ណាល័យ។ ពេលនេះហើយដែលយើង អាចឆ្លៀតយកចំណេះតាមរយះការអានសៀវភៅទាំងនោះ។ ហើយកុំភ័យថា យើងមិន មានពេលក្នុងការធ្វើការងារនោះពេញម៉ោង យើងក៏អាចសុំគេធ្វើការក្រៅម៉ោងក៏បាន។

high-school-field-trip-e1376506731808
12 October

អ្វីដែលអ្នក​មើលរំលង ពេលធ្វើដំនើរកម្សាន្តឬចុះទស្សនៈកិច្ចតាមសាលា

អ្វីដែលអ្នកមើលរំលង ពេលធ្វើដំនើរកម្សាន្តឬចុះទស្សនៈកិច្ចតាមសាលា
By: Sokiry Ouchkem
ការចុះទស្សនៈកិច្ច ការធ្វើដំនើរកម្សាន្ត ឬការបោះជំរុំ តាមរយៈ សាលា ជាផ្នែកមួយនៃការសិក្សា ដែលអាចជួយនិស្សិត ឱ្យយល់ដឹង និង ពង្រីកចំណេះដឹង ទាក់ទងទៅនឹងវប្បធម៌ មនុស្សនិង ទីកន្លែង ជាពិសេសគឺការផ្សារភ្ជាប់វិស័យការអប់រំ ទៅនឹងបទពិសោធន៏ជាក់ស្តែង។ ដោយសារតែវាជាការធ្វើដំណើរ ជាក្រុម សិស្ស និស្សិត សកម្មភាពមួយចំនួនត្រូវបាន កំណត់ ទៅតាមកាលវិភាគ ឬតាមការចាត់ចែង ហើយពិសេសគឺរវល់តែ ថតរូបម្នាក់ឯង ឬជាក្រុម អីថែមទៀតនោះ ធ្វើឱ្យពួកគាត់ភ្លេចនូវអ្វីដែល ជាស្នូលនៃការធ្វើដំនើរដ៏វែងឆ្ងាយរបស់ពួកគាត់។

ការកត់ត្រា
ការយកសៀវភៅទៅជាមួយនោះ អ្នកណាក៏អាចដាក់តាមទៅ