o-depression-facebook
22 September

បញ្ហារបស់យុវជនសព្វថ្ងៃគឺម្នាក់ៗមានសំពាធផ្លូវចិត្ត

អត្ថបទដោយ៖ វីឌូស៊ែរ WEduShare
ជីវិតរបស់ខ្ញុំហាក់ដូចគ្មានអ្វីដើរត្រូវនោះទេ រាល់ពេលខ្ញុំមានអារម្មណ៍ចង់បោះបង់អ្វីៗចោលទាំងអស់ ហើយវារចូលក្នុងរន្ធមួយអោយបាត់ពីលោកហ្នឹងម៉ង។ ខ្ញុំមានអារម្មណ៍ថាខ្លួនជាមនុស្សអត់បានការ បន្ចុកបញ្ហាដល់អ្នកដទៃ ហើយថែមទាំងអត់ដឹងថាធ្វើម៉េចអោយខ្លួនឯងសប្បាយចិត្តទៀត ។ តើខ្ញុំគួរធ្វើអ្វី?
យុវជនស្ទើរទាំងអស់សុទ្ធធ្លាប់ឆ្លង់កាត់បញ្ហាដូចនេះ។ សំខាន់ជំហានដំបូងត្រូវទទួលស្គាល់ថាខ្លួនមានបញ្ហាធុញធប់ផ្លូវចិត្ត(Depression) នោះគឺជាជំហានដំបូងក្នុងការយកឈ្នះអារម្មណ៍ដែលអ្នកកំពុងមាន។ បញ្ហាធុញធប់ផ្លូវចិត្តគឺជារោគសញ្ញាដំបូងរបស់របស់ជំងឺវិកលចរិក(Schizophrenia) រោគសញ្ញាបញ្ហាធុញធប់ផ្លូវចិត្តមានដូចជា៖
-ធុញធប់អារម្មណ៍រាល់ថ្ញៃជាពិសេសពេលងើបពីព្រលឹមមកគឺអត់សូវសប្បាយចិត្ត
-នឿយហត់ អត់សូវមានកំលាំង ល្ហិតល្ហៃ
-ឆាប់ខឹង គិតផ្តោតលើការងារអត់បាន គេងអត់សូវលក់ឬគេងច្រើនជ្រុល
-ចេះតែគិតចង់សំលាប់ខ្លួនរឺចង់ស្លាប់
បើមានអារម្មណ៍ទាំងហ្នឹង គួរទទួលស្គាល់ថាខ្លួនមានបញ្ហានិងត្រូវការអ្នកជួយ កំុទុករហូតដល់វាកាន់តែធំរហូតដល់ហួសពេលពិបាកជួយ។ ចំនុចខាងក្រោមជាយោបល់មួយចំនួនដើម្បីជួយអ្នក៖
# 1 សូមឱ្យអ្នកផ្សេងទៀតជួយអ្នក! និន្នាការរបស់មនុស្សយើងគឺចង់ដោះស្រាយបញ្ហាអ្វីៗទាំងអស់ដោយខ្លួនយើង, ប៉ុន្តែជាមួយនឹងជំងឺធុញធប់ផ្លូវចិត្ត, ភាពឯកោនិងនៅម្នាក់ឯង វាមានតែធ្វើអោយអ្នកកាន់តែពិបាកចិត្តកាន់តែខ្លាំង។
# 2 ចូលរួមក្នុងសកម្មភាពដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ប្រសើរជាងមុន។
#

Education Journey
22 September

Education Journey: ពីស្នាក់អាស្រ័យវត្ត៤ឆ្នាំ រហូតបានទៅសិក្សានៅអាមេរិក

អត្ថបទដោយ៖ ឌុច ឡាលីន
កែសម្រួលដោយ៖ វីឌូស៊ែរ WEduShare
“ខ្ញុំតែងតែប្រាប់ខ្លួនឯងថា មានតែការអប់រំទេដែលអាចផ្លាស់ប្តូរជីវិតខ្ញុំបាន”
ស្ថានភាពលំបាកក្នុងគ្រួសារ និង ការវាយតម្លៃពីសង្គម ជាកត្តាជម្រុញអោយយុវជន មួយរូប ពុះពារបន្តការសិក្សាទោះជាស្នាក់នៅវត្តអស់ជាច្រើនឆ្នាំក្តី រហួតទទួលបាន អាហារូបករណ៍ អនុបណ្ឌិតទៅសិក្សានៅសហរដ្ឋអាមេរិក។
លោក លៀវ គឹមឡាយ ដែលកើតក្នុងគ្រួសារកសិករមួយ នៅខេត្តតាកែវ បាននឹងកំពុងសិក្សា ថ្នាក់អនុបណ្ឌិត ក្រោមកម្មវិធី ពានរង្វាន់ភាពជាអ្នកដឹកនាំសង្គមស៊ីវិល (Civil Society Leadership Awards) ដែលលោកត្រូវឆ្លងកាត់ការប្រកួតប្រជែង ក្នុងចំណោម បេក្ខជនជាច្រើនរូប។ គឹមឡាយកំពុងសិក្សាជំនាញ ផ្នែក ការអភិវឌ្ឍអន្តរជាតិដោយនិរន្តរភាព នៅសាកលវិទ្យាល័យ Brandeis សហរដ្ឋអាមេរិក

istock_000016475829medium-copy
15 September

ហេតុអ្វី សិស្សវិទ្យាល័យគួរចាប់ផ្តើមធ្វើការងារសង្គម???

អត្ថបទដោយ៖ សុខ សហស្ស
កែសម្រួលដោយ៖ វីឌូស៊ែរ WEduShare
នៅក្នុងសង្គមយើងបច្ចុប្បន្នការងារស្ម័គ្រចិត្តកំពុងរីកដុះដាលជាលំដាប់ ប៉ុន្តែយើងសង្កេតឃើញតែនិសិ្សតតែប៉ុណ្ណោះ ដែលកំពុងធ្វើការងារស្ម័គ្រចិត្ត ឬការងារសង្គមនេះ ចំណែកសិស្សវិទ្យាល័យភាគច្រើនគិតថា វាមិនទាន់ដល់ពេល ហើយវាក៏មិនចាំបាច់ដែរ។ វាអាចជាទស្សនៈមួយដែលភ័ណ្ឌច្រឡំ ហើយជារឿងមួយគួរឲ្យសោកស្តាយ ដែលអ្នកមិនបានគិតឲ្យបានល្អិតល្អន់ពីវា។ ចំណាយពេលត្រឹមតែ២នាទីអានអត្ថបទនេះ ពិចារណានូវអី្វដែលបានលើកឡើង រួចសាកល្បងធ្វើការស្ម័គ្រចិត្តម្តងមើល អ្នកនឹងឃើញនូវភាពផ្លាស់ប្តូរ!!!
ការងារស្ម័គ្រចិត្ត ជាការងារសង្គមដែលពុំមានប្រាក់ឧបត្ថម្ភ គឺធ្វើឡើងដោយការស្ម័គ្រចិត្ត និងការប្តេជា្ញចិត្ត។ ខាងក្រោមនេះគឺជា ហេតុផលដែលអ្នកគួរចាប់ផ្តើមធ្វើការងារសង្គម៖

ការអភិវឌ្ឍន៍ខ្លួនឯង (Self-development)
នៅពេលដែលអ្នកធ្វើការស្ម័គ្រចិត្ត មានន័យថាអ្នកកំពុងតែដើរចេញពីតំបន់ភាពស៊ាំរបស់អ្នក (Comfort zone) ចូលទៅកាន់សង្គមមួយដ៏ពិតប្រាកដ ប្រៀបដូចជាគេច្រើននិយាយថា កង្កែបចេញពីអណ្តូង អញ្ជឹង។ នៅពេលនោះហើយដែលអ្នកចាប់ផ្តើមស្គាល់ពីសង្គមអ្នកច្បាស់។ ការងារស្ម័គ្រចិត្តនេះ

14340081_974259692702762_1014728725_o-copy
14 September

គិតអោយច្បាស់មុនប្រលង​ ចូលសាកលវិទ្យាល័យណាមួយ

អត្ថបទដោយ៖ អ៊ុច កែមសុគីរី
កែសម្រួលដោយ៖ វីឌូស៊ែរ WEduShare
សម្រាប់ប្អូនៗដែលទើបប្រលងចប់បាក់ឌុបជាប់ កាលពីប៉ុន្មានថ្ងៃមុននោះ ប្រាកដជាពេលនេះកំពុងតែស្វែងរក សាកលវិទ្យល័យ ឬមហាវិទ្យាល័យ នានា ដើម្បីចុះឈ្មោះ ក៏ដូចជាប្រលង ចូលរៀន ជាពិសេស គឺការរៀនត្រៀម ដើម្បីប្រលងចូលសាលាពេទ្យ សាលាតិចណូ IFL អីជាដើម។ ពីមួយឆ្នាំទៅមួយឆ្នាំ មានសិស្សមិនតិចទេ ដែលប្រលងចូលសាលាល្បីៗ និងពេញនិយមទាំងនោះ ប៉ុន្តែអ្វីដែលគេកត់សម្គាល់ឃើញនោះ គឺថា សិស្សដែលមានសមត្ថភាព និងពូកែ ពួកគាត់ច្រើនតែ ប្រលងចូលលើសពីមួយ សាលា ដូចជាប្រលងទាំង តិចណូ ទាំងពេទ្យ  បើទោះជាពេលខ្លះ ពួកគាត់នឹងរៀនតែមួយមុខ ក៏ដោយ។ បើចេះតែប្រលង

ielts-vs-toefl1_
13 September

កុំបណ្តោយអោយ IELTS ឬ TOEFL និង​របស់ទាំងនេះជាឧបសគ្គរបស់អ្នក

អត្ថបទដោយ៖ វីឌូស៊ែរ WEduShare
 
ក្នុងនាមជានិស្សិត ឬជាសិស្សវិទ្យាល័យក៏ដោយ យុវជនម្នាក់ៗតែងតែប្រាថ្នាចង់បានអាហារូបករណ៍ ឬកម្មវិធីផ្លាស់ប្តូររយៈខ្លីយ៉ាងហោចណាស់ក៏ម្តងដែរក្នុងជីវិត ដើម្បីអោយស្គាល់ប្រព័ន្ធអប់រំ និងបរិបទប្រទេសគេម្តង។ ពេលខ្លះមានអារម្មណ៍ថា ហេតុអ្វីបានជាអ្នកជាប់ ឃើញមុខដដែលៗ? ចំណែក អ្នកខ្លះខំដាក់ស្កកខ្លួនយ៉ាងណាក៏មិនជាប់។
 
សម័យនេះការប្រកួតប្រជែងមានការស្វឹកស្វាញខ្លាំងគ្រប់ផ្នែក ទាំងការងារ ទាំងការសិក្សា។ ដូចនេះហើយ ធ្វើអ្វីក៏គួរតែធ្វើអោយបានមុនគេ។ បើមិនបានមុនគេ ក៏គួរតែអោយស្មើគេដែរ។ បកទៅការដាក់អាហារូបករណ៍វិញ បើសិនជាអ្នកមិនមានឯកសារគ្រប់គ្រាន់ អ្នកអាចនឹងធ្លាក់ដោយស្វ័យប្រវត្តិ ឬមិនត្រូវបានផ្តល់អាទិភាព មានន័យថាអ្នកគឺដើរក្រោយគេមួយជំហានហើយ។
 
ឯកសារដែលអាហារូបករណ៍ ឬការផ្លាស់ប្តូររយៈពេលខ្លី ត្រូវការមានដូចជា ពិន្ទុភាសាអង់គ្លេស (IELTS ឬ TOEFL) លិខិតឆ្លងដែន លិខិតឧទេ្ទសនាម (Recommendation Letter)

csm_gap-year-karlshochschule-header_e0d94fbb53
12 September

អត្ថប្រយោជន៍ទាំង ៥ របស់ Gap Year មុនពេលចូលសាកលវិទ្យាល័យ

Article by: LIM Buntheng
Edited by: WEduShare
 
If you do not know what to study after high school, this is because you have so much to discover yet so little time. Being raised on cradle-to-university value, you may

bad-data-habits-naive
09 September

ទម្លាប់អាក្រក់ៗទាំង ៤ ដែលយុវជនគួរជៀសវាង

នេះជាការដកស្រង់មួយចំនួនអំពីទម្លាប់ដែលធ្វើអោយយុវជនយើងគួរកុំធ្វើ បើជៀសបានជៀសទៅ។
ទម្លាប់ទី១: មានបញ្ហា បន្តោសលើអ្នកដទៃ

 
ពេលមានបញ្ហា យើងចេះតែដោះសារយករួចខ្លួន បន្តោសលើអ្នកនេះអ្នកនោះ។ ខ្លួនឯងរៀនមិនចេះ បន្តោសគ្រូ អត់មានលុយចាយ បន្តោសម៉ាក់ប៉ាថាអត់ប្រឹងរកសុី ចញ្ជឹម ចេះតែបន្តោសគេ គិតថាខ្លួនឯងត្រូវជានិច្ច អត់ខ្វល់ សំខាន់ពេលមានបញ្ហាគឺខ្ញុំអត់បាន ធ្វើអ្វីខុសផង។
ចេះតែចង់អោយអ្នកនេះ អ្នកនោះកែប្រែខ្លួនគេទៅនោះអ្វីៗនឹងប្រសើរឡើងដូចជា បើគ្រូខ្ញុំចេះដូរស្ទីលបង្រៀនតិច ខ្ញុំដឹងតែរៀនចេះម៉ង បើម៉ាក់ប៉ាខំរកសុីជាងមុនតិច ដឹងតែថាខ្ញុំអត់ខ្វះលុយចាយទេ បើសង្សារខ្ញុំចេះកែចរិកតិច ខ្ញុំដឹងតែស្រលាញ់ងាប់ចោល ម៉ង។ គិតតែពីចង់អោយគេកែនេះកែនោះ តែខ្លួនឯងវិញបើគេប្រាប់អោយកែវិញ ខឹងគេខឹង ឯង ថាគេអត់យល់ពីយើង។ គួរគិតថាបើយើងកែខ្លួនឯងមិនទាំងបានផង ចុះទំរាំកែអ្នក ផ្សេង។

ទម្លាប់ទី២: