ielts-vs-toefl1_
13 September

កុំបណ្តោយអោយ IELTS ឬ TOEFL និង​របស់ទាំងនេះជាឧបសគ្គរបស់អ្នក

អត្ថបទដោយ៖ វីឌូស៊ែរ WEduShare
 
ក្នុងនាមជានិស្សិត ឬជាសិស្សវិទ្យាល័យក៏ដោយ យុវជនម្នាក់ៗតែងតែប្រាថ្នាចង់បានអាហារូបករណ៍ ឬកម្មវិធីផ្លាស់ប្តូររយៈខ្លីយ៉ាងហោចណាស់ក៏ម្តងដែរក្នុងជីវិត ដើម្បីអោយស្គាល់ប្រព័ន្ធអប់រំ និងបរិបទប្រទេសគេម្តង។ ពេលខ្លះមានអារម្មណ៍ថា ហេតុអ្វីបានជាអ្នកជាប់ ឃើញមុខដដែលៗ? ចំណែក អ្នកខ្លះខំដាក់ស្កកខ្លួនយ៉ាងណាក៏មិនជាប់។
 
សម័យនេះការប្រកួតប្រជែងមានការស្វឹកស្វាញខ្លាំងគ្រប់ផ្នែក ទាំងការងារ ទាំងការសិក្សា។ ដូចនេះហើយ ធ្វើអ្វីក៏គួរតែធ្វើអោយបានមុនគេ។ បើមិនបានមុនគេ ក៏គួរតែអោយស្មើគេដែរ។ បកទៅការដាក់អាហារូបករណ៍វិញ បើសិនជាអ្នកមិនមានឯកសារគ្រប់គ្រាន់ អ្នកអាចនឹងធ្លាក់ដោយស្វ័យប្រវត្តិ ឬមិនត្រូវបានផ្តល់អាទិភាព មានន័យថាអ្នកគឺដើរក្រោយគេមួយជំហានហើយ។
 
ឯកសារដែលអាហារូបករណ៍ ឬការផ្លាស់ប្តូររយៈពេលខ្លី ត្រូវការមានដូចជា ពិន្ទុភាសាអង់គ្លេស (IELTS ឬ TOEFL) លិខិតឆ្លងដែន លិខិតឧទេ្ទសនាម (Recommendation Letter)

writing-help_700x393_0
04 September

ដំណើរការសរសេរ Personal Statement ឬសំណេរអាហារូបករណ៍មួយអោយបានល្អ! (Full Version)

អាហារូបករណ៍ ទាំងរយៈពេលខ្លី ទាំងរយៈពេលវែងសុទ្ធតែត្រូវការ សំណេរដែលនិស្សិតជាទូទៅស្គាល់ថា Personal Statement។ ការសរសេរសំណេររបៀបនេះ គឺជាធម្មតាមិនសូវមាន ទ្រង់ទ្រាយ (Format) ច្បាស់លាស់នោះទេ ដូច្នេះអ្នកសរសេរគឺជាចាំបាច់តម្រូវអោយ បដិរូបកម្ម (Personalize) សំណេររបស់ពួកគេអោយត្រូវនឹងអ្វីដែលពួកគេមាន និងអ្វីដែលកម្មវិធីត្រូវការ។

ដើម្បីអោយងាយស្រួលយល់ ខ្ញុំនឹងបែងចែកវាជាបីវគ្គ គឺមុនពេលចាប់ផ្តើមសរសេរ ចាប់ផ្តើមសរសេរ និងពេលដែលសរសេរចប់។

មុនពេលចាប់ផ្តើមសរសេរ

អ្វីដែលសំខាន់បំផុតមុនពេលដែលចាប់ផ្តើមសរសេរ គឹអ្នកត្រូវអានទម្រង់ពាក្យសុំ (Application form) និងពត៌មានរបស់កម្មវិធីដែលអ្នកនឹងដាក់អោយបានម៉ត់ចត់ ព្រោះថានៅពេលអានចប់ និងយល់ច្បាស់អំពីវា