14732333_1221087561247611_6212044795731452981_n
19 October

នៅក្នុងការចងចាំ​ និងក្តីស្រលាញ់ចំពោះលោកសាស្រ្តាចារ្យ សេក បរិសុទ្ធ

អត្ថបទដោយ៖ និស្សិតប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ជំនាន់ទី១៥
រូបភាពពី៖ ដេប៉ាតឹម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
បន្ទាប់ពីលោក សេក បរិសុទ្ធ សាស្រ្តាចារ្យនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍(DMC) បានទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តក្រចេះ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ក្នុងពេលបំពេញបេសកកម្មទៅខេត្តរតនៈគីរី និស្សិតរបស់លោកទាំងអស់ មានការសោកស្តាយ និងអាឡោះអាល័យជាពន់ពេក។ ដើម្បីជាការចងចាំជាលើកចុងក្រោយ និស្សិតDMCជំនាន់ទី១៥ ជាជំនាន់ចុងក្រោយដែលលោកបានបង្រៀន បានរ៉ាយរ៉ាប់ពីអនុស្សាវរីយ៍ និងលិខិតរំលែកទុក្ខ ចំពោះការបាត់បង់លោកសាស្រ្តាចារ្យដ៏គួរឱ្យគោរពមួយរូបនេះ។
នៅក្នុងការចងចាំ និងក្តីស្រលាញ់ចំពោះលោកសាស្រ្តាចារ្យ សេក បរិសុទ្ធ
សម្រាប់ពួកយើង លោក សេក បរិសុទ្ធ ជាសាស្រ្តចារ្យដ៏ល្អម្នាក់ និងពោរពេញទៅដោយបទពិសោធន៏ ទោះបីជាពួកយើងទើបតែជួបលោកគ្រូបានត្រឹមរយៈពេលខ្លីក្តី តែការបង្រៀន ទឹកមុខ ស្នាមញញឹម និងកាយវិការរបស់លោកគ្រូ