crocodile-in-the-yangtze
19 September

ក្រពើទន្លេលឿង- រឿងនៅពីក្រោយក្រុមហ៊ុនយក្ស Alibaba

អត្ថបទដោយ៖ វីឌូស៊ែរ WEduShare
ភាពយន្ត៖ Youtube
តើអ្នកណាខ្លះធ្លាប់បានមើលរឿងនេះ? បើទោះជាអ្នកមិនធ្លាប់បានមើលភាពយន្តឯកសារនេះ ក៏ខ្ញុំជឿថាអ្នកទាំងអស់គ្នាធ្លាប់បានឮអំពី ក្រុមហ៊ុនអាលីបាបា (Alibaba) របស់ប្រទេសចិន ដែលបង្កើតដោយលោក ជេក ម៉ា (Jack Ma) ដែលដើមឡើយជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ និងសហស្ថាបនិក ១៧នាក់ទៀត។
វាអាចថាជាមោទនភាពមួយដែលសម្រាប់ជនជាតិអាស៊ីយើង ដែលមានក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យាមួយដែលមានចក្ខុវិស័យវែងឆ្ងាយ និងពោរពេញទៅដោយការប្តេជ្ញាចិត្តខ្ពស់។ កាលពីមុនពេលដែលគិតដល់ជនគម្រូផ្នែកសហគ្រិនភាព និងបច្ចេកវិទ្យា យើងប្រហែលជាយកសហគ្រិនវ័យក្មេងរបស់លោកខាងលិច មកធ្វើជាគម្រូ ដូចជាលោកBill Gate ឬ Mark Zuckerberg ជាដើម តែពេលនេះយើងមានជនជាតិអាស៊ីម្នាក់ហើយ!
ពេលដែលអ្នកមើលរឿងនេះ ហើយអ្នកមិនត្រឹមតែយល់អំពីភាពលំបាកលំបិន របស់ជំនួញមួយប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏បានស្វែងយល់អំពីជីវិត និងការតស៊ូរបស់លោក Jack