cwqj5pewgaekmq5-copy
08 December

វិថីឆ្ពោះទៅរកការរៀបចំប្លង់ថតវីដេអូ- ចូលរួមដោយឥតគិតថ្លៃ

ចូលរួមជាមួយនឹងពួកយើងទាំងអស់គ្នាក្នុងកិច្ចសន្ទនាដែលប្រព្រឹត្តិទៅនៅថ្ងៃពុធ ទី14 ខែធ្នូវេលាម៉ោង6:30-7:30ល្ងាច! កិច្ចសន្ទនានេះនឹងធ្វើឡើងជាភាសាខ្មែរ។ តម្លៃចូលរួម៖ ឥតគិតថ្លៃ។
អាត សុធាវី គឺជាទីប្រឹក្សាផ្នែកផលិតវីឌីអូនៅអង្គការ Development Innovations Cambodia។ គាត់មានភាពស្ទាត់ជំនាញក្នុងការផលិតវីឌីអូ កម្មវិធីវិទ្យុ បង្រៀនអំពីការរៀបចំមាតិកា ការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន បង្កើតវិធីសាស្រ្តទំនាក់ទំនង និងបង្រៀនអំពីប្រព័ន្ធផ្សព្វផ្សាយ។

DESCRIPTION

ចំណុចដែលត្រូវគិតពេលចាប់ផ្តើមធ្វើវីដេអូ
មានមនុស្សជាច្រើនតែងតែគិតថា ចង់ធ្វើវីដេអូមួយបានល្អ ទាល់តែមានកាមេរ៉ាល្អទើប

អាចធ្វើវីដេអូបាន? តាមពិតទៅ មានចំណុចផ្សេងជាច្រើនទៀតដែលអ្នកត្រូវគិត!
តើមានចំណុចអ្វីខ្លះទៅ?

អ្នកនឹងបានស្វែងយល់អំពី ៖
១ សារះសំខាន់នៃការស្វែងពីអ្នកមើល
២ ការកំណត់សារក្នុងវីដេអូ

online-communication-tips-for-distance-learning-students-copy
17 November

វគ្គបណ្ដុះបណ្ដាលការរៀបចំ IELT Test ពីសាកលវិទ្យាល័យ Cambridge ដោយឥតគិតថ្លៃ

The University of Cambridge is offering a free online course to prepare for IELTS (International English Language Testing System). IELTS is English language proficiency test for non-native English language speakers required by the universities in UK, Australia and New

workshop-copy
31 October

គ្រាន់តែជាប្រធានថ្នាក់ម្នាក់សោះម៉េចក៏ខ្ញុំមិនហ៊ានធ្វើ?

គ្រាន់តែជាប្រធានថ្នាក់ម្នាក់សោះម៉េចក៏ខ្ញុំមិនហ៊ានធ្វើ?
ខ្ញុំគិតថាសឹងតែគ្រប់គ្នាធ្លាប់មានប្រធានថ្នាក់គ្រប់គ្រង និងបានឃើញសឹងតែរាល់តួនាទីជាប្រធានថ្នាក់មួយរូប។ ហើយខ្ញុំក៏ដឹងថានៅពេលដែលគេរើសប្រធានថា្នក់ម្តងៗក្រៅពីអ្នកដែលហ៊ានស្ម័គ្រចិត្តនិងជាប់ជាប្រធានថ្នាក់នោះ ក៏មានគ្នាយើងមួយចំនួនដែរ ដែលមានអារម្មណ៏ចង់ធ្វើដែរ តែអត់ហ៊ាន ខ្លាចអញ្ចេះខ្លាចអញ្ចោះ ខ្លាចខ្មាស់គេពេលអត់ជាប់ឆ្នោត ឬបើទោះជាពេលគេរើសតាមរយះការស្ម័គ្រចិត្ត ក៏អត់ហ៊ានលើកដៃចេញមុខ ខ្លាចដោយសារមិនមែនជាសិស្សពូកែ ខ្លាចខ្លួនឯងធ្វើមិនកើត ចាំលើកនេះចាំលើកនោះ។
តើអ្នកចាំដល់ពេលណាទៀត? បើគិតតែធ្វើមិនបាន ចាំដល់មានសមត្ថភាពគ្រប់គ្រាន់នោះ តើពេលនោះគឺពេលណា?  ចង់ធ្វើ ម៉េចក៏មិនសាកល្បងទៅ? ខ្ញុំក៏ធ្លាប់ជួននិងមានអារម្មណ៏បែបនេះដូចគ្នា ហើយក៏គិតថាមានកត្តាមួយចំនួនដូចនិយាយពីខាងដើម ដែលរារាំងធ្វើឱ្យគ្នាយើងមិនអាចឈានជើង យកឈ្នះខ្លួនឯងបាន។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអ្នកគួរសាកល្បងដើម្បី ជាជំហ៊ានមួយ ក្នុងការក្លាយជាប្រធានថ្នាក់មួយរូប៖
ត្រៀមខ្លួនឱ្យស្រេច
សម្រាប់និស្សិត ដែលទើបប្រលងជាប់ចូលរៀននៅតាមសាកលវិទ្យាល័យ វាជាឱកាសមាស មួយសម្រាប់យើង បើសិនជាគេមិនទាន់រើសប្រធានថ្នាក់នោះ ឬមិនទាន់ចូលរៀននៅឡើយ! ចឹងក្នុងកំឡុងពេលនេះ អ្នកអាចស្វែងយល់ពី ប្រធានថ្នាក់និងតួនាទីដែលអាចនិងធ្វើ ជាពិសេសសាកសួរអ្នកដែលធ្លាប់ធ្វើ វារឹតតែល្អ

img_9175
10 October

ជំនួបសហគមន៏ Start-Up និងក្តីស្រមៃ

ដោយ៖ Ouch Kem Sokiry
ខណៈដែលគ្រាប់តំណក់ទឹកភ្លៀងបានកំពុង ធ្លាក់ឥតឈប់លើដងវិថីដ៏មមាញឹក កណ្តាលក្រុងភ្នំពេញ នាពេលល្ងាចថ្ងៃសុក្រ មានការជួបជុំសហគមន៏តូចមួយដ៏សាមញ្ញ របស់ក្រុមយុវជនវ័យក្មេង មកពី ក្រុមការងារ ផ្សេងៗ ដែលផ្តោតសំខាន់លើការបង្កើតបណ្តាញទំនាក់ទំនង ការចែករំលែកបទពិសោធន៏ និងក្តីស្រមៃ នៅComm.ON (Global Impact Community)។ នេះជាអ្វីដែលខ្ញុំចង់បានទទួលនិងចង់ចែករំលែក៖
 
ក្នុងការជួបជុំនេះ យើងបាននិយាយជជែកកម្សាន្ត និងបន្ទាប់មកម្នាក់បានធ្វើការណែនាំខ្លួន ជាពិសេសគឺបានស្តាប់នូវរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៏របស់ម្នាក់ៗ ក៏ដូចជាបញ្ហាដែលពួកគាត់ ជួបប្រទះ ពីមុន ដែលកត្តាទាំងនោះបានជម្រុញឱ្យ ពួកគាត់ម្នាក់ៗឈានជើងចាប់ផ្តើមធ្វើ អ្វីដែលខ្លួនចង់ធ្វើ អ្វីដែលខ្លួនស្រលាញ់ និងអ្វីដែលជាប្រយោជន៏ដល់សង្គម។ ពេលខ្លះ ក្រោយពេលស្តាប់នូវ បទពិសោធន៏ទាំងនោះធ្វើជួយបំផុសគំនិតក្នងការអ្វីថ្មីបានដែរ។
 
រាល់ពេល