minion-swim
18 October

ណាគេថា ការហែលទឹកអត់សំខាន់?

ណាគេថា ការហែលទឹកអត់សំខាន់?
នៅពេលគេហៅទៅកំពង់សោម និងកំពតម្តងៗ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ស្មុគម៉ងថាទៅធ្វើអី បើទៅអត់បានលេងទឹកផង។ គេហែលទឹកលេងពេញនឹង ចំណែកឯងវិញអង្គុយមើលគេ។ ពេលខ្លះក៏មានអារម្មណ៍ថាខ្មាស់គេ ហើយក៏សួរខ្លួនឯង ហេតុអីបានជាមិនចេះហែលទឹក និងគេ? កត្តាគ្រួសារដែលមិនសូវអោយទៅលេងទឹកកាលនៅពីតូចផង និងមកពីខ្លួនឯង ផ្ទាល់ដែលមានអារម្មណ៍ថាខ្លាចលង់ទឹកផង អុីចឹងបានជាមិនចេះហែលទឹកដល់ឥឡូវ។ ដល់ពេលខ្ញុំធំបានចាប់ផ្តើមចង់រៀនហែលទឹក ព្រោះ
សុវត្ថិភាពផ្ទាល់ខ្លួន៖
កាលខ្ញុំនៅពីតូចប៉ាម៉ាក់អត់ដែលអោយខ្ញុំទៅលេងទឹកទេ។ ដល់ឥឡូវខ្ញុំធំឡើង គាត់សួរខ្ញុំថាម្តេចមិនទៅរៀនហែលទឹក? ចុះបើមានរឿងអីទៅ ប្រយត្ន័អត់មានអ្នកជួយ ហើយខ្លាចតែពោងជួយមិនទាន់ទេ? មែនតាស៎ ស្រមៃមើលថា បើខ្ញុំចេះហែលទឹក ខ្ញុំប្រហែលជាអាចជួយខ្លួនឯងបាន ដោយចាំបាច់ត្រូវការអ្នក ដទៃទោះក្នុងកាលៈទេសៈក៏ដោយ។

សេរីភាព៖

អត់ចេះហែលទឹកចឹង ទៅណាក៏ពិបាក។ ចង់ទៅលេងសមុទ្រ តែម៉ាក់អត់អោយមុជទឹកសមុទ្រ

yohoo%e2%80%8b11
13 October

ចង់រៀនថតរូបដោយខ្លួនឯងមែនទេ?

ចង់រៀនថតរូបដោយខ្លួនឯងមែនទេ?
អត្ថបទដោយ រិទ្ធី គីមហេង
អ្នកគ្រប់គ្នាពិសេសអ្នកដែលទើបប្រឡូកក្នុងវិស័យថតរូបដំបូង ប្រហែលជាគិតថាការរៀន ថតរូបមិនអាចរៀនបានដោយខ្លួនឯងបាននោះទេ បើសិនជាអ្នកមិនបានចូលរៀនវគ្គបំប៉ន ខ្លីៗ ឬទាល់តែមានប្រភេទកាម៉ារ៉ាស៊េរីទំនើបខ្ពស់ៗ ។ ប៉ុន្ដែតាមការពិត ការចង់រៀនថតរូបដោយខ្លួនឯង ពុំមែនជារឿងលំបាកនោះទេ បើសិនជាយើងដឹងអំពីរបៀបនៃការរៀនដោយខ្លួន។ តែអ្វីដែល សំខាន់ជាងនេះទៀត គឺការស្វះស្វែងដោយខ្លួនឯង និងការតាំងចិត្តខ្ពស់ផ្ទាល់ របស់អ្នកនោះទេ។ ខាងក្រោមនេះជាវិធីសាស្រ្ដខ្លីៗ ដែលអ្នកអាចអនុវត្តបានដោយខ្លូនឯង៖

១. ការអានសៀវភៅអំពីទ្រឹស្ដីដំបូងនៃការថតរូប (Download Book Here)

អ្នកអាចចាប់ផ្ដើមស្វែងរកសៀវភៅផ្សេងៗដែលទាក់ទងនឹងទ្រឹស្ដីនានានៃការថតរូប នៅក្នុងបណ្ណាល័យសាលារៀនរបស់អ្នក ព្រោះវាអាចជួយអ្នក ក្នុងការអនុវត្ត និងអភិវឌ្ឍការងារថតរូបរបស់អ្នក។

២. គួរចាប់ផ្ដើមពីការថតរូបតាមទូរស័ព្ទស្មាតហ្វូន
កាម៉េរ៉ាទូរស័ព្ទនាពេលបច្ចុប្បន្នពិតជាមានតួនាទីខ្ពស់មិនចាញ់កាម៉ារ៉ាឌីជីថលប៉ុន្មាននោះទេ។ អ្នករៀនដំបូងគួរចាប់ផ្ដើមពីការថតរូបតាមរយះស្មាតហ្វូនព្រោះវាមានភាពងាយស្រួល និងចំណាយតិចជាងការប្រើប្រាស់កាម៉េរ៉ាទំនើបៗ។

o-depression-facebook
22 September

បញ្ហារបស់យុវជនសព្វថ្ងៃគឺម្នាក់ៗមានសំពាធផ្លូវចិត្ត

អត្ថបទដោយ៖ វីឌូស៊ែរ WEduShare
ជីវិតរបស់ខ្ញុំហាក់ដូចគ្មានអ្វីដើរត្រូវនោះទេ រាល់ពេលខ្ញុំមានអារម្មណ៍ចង់បោះបង់អ្វីៗចោលទាំងអស់ ហើយវារចូលក្នុងរន្ធមួយអោយបាត់ពីលោកហ្នឹងម៉ង។ ខ្ញុំមានអារម្មណ៍ថាខ្លួនជាមនុស្សអត់បានការ បន្ចុកបញ្ហាដល់អ្នកដទៃ ហើយថែមទាំងអត់ដឹងថាធ្វើម៉េចអោយខ្លួនឯងសប្បាយចិត្តទៀត ។ តើខ្ញុំគួរធ្វើអ្វី?
យុវជនស្ទើរទាំងអស់សុទ្ធធ្លាប់ឆ្លង់កាត់បញ្ហាដូចនេះ។ សំខាន់ជំហានដំបូងត្រូវទទួលស្គាល់ថាខ្លួនមានបញ្ហាធុញធប់ផ្លូវចិត្ត(Depression) នោះគឺជាជំហានដំបូងក្នុងការយកឈ្នះអារម្មណ៍ដែលអ្នកកំពុងមាន។ បញ្ហាធុញធប់ផ្លូវចិត្តគឺជារោគសញ្ញាដំបូងរបស់របស់ជំងឺវិកលចរិក(Schizophrenia) រោគសញ្ញាបញ្ហាធុញធប់ផ្លូវចិត្តមានដូចជា៖
-ធុញធប់អារម្មណ៍រាល់ថ្ញៃជាពិសេសពេលងើបពីព្រលឹមមកគឺអត់សូវសប្បាយចិត្ត
-នឿយហត់ អត់សូវមានកំលាំង ល្ហិតល្ហៃ
-ឆាប់ខឹង គិតផ្តោតលើការងារអត់បាន គេងអត់សូវលក់ឬគេងច្រើនជ្រុល
-ចេះតែគិតចង់សំលាប់ខ្លួនរឺចង់ស្លាប់
បើមានអារម្មណ៍ទាំងហ្នឹង គួរទទួលស្គាល់ថាខ្លួនមានបញ្ហានិងត្រូវការអ្នកជួយ កំុទុករហូតដល់វាកាន់តែធំរហូតដល់ហួសពេលពិបាកជួយ។ ចំនុចខាងក្រោមជាយោបល់មួយចំនួនដើម្បីជួយអ្នក៖
# 1 សូមឱ្យអ្នកផ្សេងទៀតជួយអ្នក! និន្នាការរបស់មនុស្សយើងគឺចង់ដោះស្រាយបញ្ហាអ្វីៗទាំងអស់ដោយខ្លួនយើង, ប៉ុន្តែជាមួយនឹងជំងឺធុញធប់ផ្លូវចិត្ត, ភាពឯកោនិងនៅម្នាក់ឯង វាមានតែធ្វើអោយអ្នកកាន់តែពិបាកចិត្តកាន់តែខ្លាំង។
# 2 ចូលរួមក្នុងសកម្មភាពដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ប្រសើរជាងមុន។
#

bad-data-habits-naive
09 September

ទម្លាប់អាក្រក់ៗទាំង ៤ ដែលយុវជនគួរជៀសវាង

នេះជាការដកស្រង់មួយចំនួនអំពីទម្លាប់ដែលធ្វើអោយយុវជនយើងគួរកុំធ្វើ បើជៀសបានជៀសទៅ។
ទម្លាប់ទី១: មានបញ្ហា បន្តោសលើអ្នកដទៃ

 
ពេលមានបញ្ហា យើងចេះតែដោះសារយករួចខ្លួន បន្តោសលើអ្នកនេះអ្នកនោះ។ ខ្លួនឯងរៀនមិនចេះ បន្តោសគ្រូ អត់មានលុយចាយ បន្តោសម៉ាក់ប៉ាថាអត់ប្រឹងរកសុី ចញ្ជឹម ចេះតែបន្តោសគេ គិតថាខ្លួនឯងត្រូវជានិច្ច អត់ខ្វល់ សំខាន់ពេលមានបញ្ហាគឺខ្ញុំអត់បាន ធ្វើអ្វីខុសផង។
ចេះតែចង់អោយអ្នកនេះ អ្នកនោះកែប្រែខ្លួនគេទៅនោះអ្វីៗនឹងប្រសើរឡើងដូចជា បើគ្រូខ្ញុំចេះដូរស្ទីលបង្រៀនតិច ខ្ញុំដឹងតែរៀនចេះម៉ង បើម៉ាក់ប៉ាខំរកសុីជាងមុនតិច ដឹងតែថាខ្ញុំអត់ខ្វះលុយចាយទេ បើសង្សារខ្ញុំចេះកែចរិកតិច ខ្ញុំដឹងតែស្រលាញ់ងាប់ចោល ម៉ង។ គិតតែពីចង់អោយគេកែនេះកែនោះ តែខ្លួនឯងវិញបើគេប្រាប់អោយកែវិញ ខឹងគេខឹង ឯង ថាគេអត់យល់ពីយើង។ គួរគិតថាបើយើងកែខ្លួនឯងមិនទាំងបានផង ចុះទំរាំកែអ្នក ផ្សេង។

ទម្លាប់ទី២: