14448764_1824143077828937_8394098328661474571_n
28 September

Impact Talks: Tech For Good

Event Date: 06 October (6 PM – 8PM)
Location: Impact Hub
Type: Free
Benefits:
ជួបជាមួយវាគ្មិន៖
– Oem Dara – “Mind-Controlled Robots: មនុស្សយន្តជួយជនពិការ”
– Khim Bun – “Mobilituk: រឺុម៉កដំបូងគេបំផុតនៅកម្ពុជាដែលអាចដឹករទេះរុញជនពិការ”
– Phouy Lyheng – “Khmerism: ក្តារវាយអក្សរថ្មីសម្រាប់ភាសាខ្មែរ”
– Kagnarith Chea –

hopelessness-woman-130910-570x384-copy
27 September

ធ្វើអីកើត បើខ្ញុំបានត្រឹម និទ្ទេស E!!!

អត្ថបទដោយ៖ អ៊ុច កែមសុគីរី
កែសម្រួលដោយ៖ វីឌូស៊ែរ WEduShare
គិតមកដល់ពេលនេះ វាមានរយះពេលជិត១ខែ ទៅហើយ ក្រោយពីការប្រកាស លទ្ធផល សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំ២០១៦នេះ ហើយក្នុងនោះមាន សិស្សដែលទទួលបាន ទាំងនិទ្ទេសល្អ និងនិទ្ទេសមិនល្អ។ ជាការពិតណាស់ វាពិតជាពិបាក ក្នុងការទទួល នៅពេលដែលខ្លួន បាននិទ្ទេស មិនខ្ពស់ និងមិនល្អដូច បំណង ជាពិសេស សម្រាប់អ្នកទទួលបាននិទ្ទេស E។
មានសំនួរជាច្រើនដែលសិស្ស ខ្លួនឯង គាត់បានចោទសួរ និងរារែក ដែលធ្វើឱ្យពួកគាត់ខ្លះ ពិបាកបន្តដំណើរទៅមុខ រឺធ្វើអី្វមិនបាន ដោយសារតែការបាក់ទឹកចិត្ត និងខកបំណង។ បញ្ហាទាំងនេះ ពិតជាលំបាកក្នុងការទទួល ជាពិសេសគឺការរងសម្ពាធពីមជ្ឈដ្ឋានជុំវិញ។

Education Journey
22 September

Education Journey: ពីស្នាក់អាស្រ័យវត្ត៤ឆ្នាំ រហូតបានទៅសិក្សានៅអាមេរិក

អត្ថបទដោយ៖ ឌុច ឡាលីន
កែសម្រួលដោយ៖ វីឌូស៊ែរ WEduShare
“ខ្ញុំតែងតែប្រាប់ខ្លួនឯងថា មានតែការអប់រំទេដែលអាចផ្លាស់ប្តូរជីវិតខ្ញុំបាន”
ស្ថានភាពលំបាកក្នុងគ្រួសារ និង ការវាយតម្លៃពីសង្គម ជាកត្តាជម្រុញអោយយុវជន មួយរូប ពុះពារបន្តការសិក្សាទោះជាស្នាក់នៅវត្តអស់ជាច្រើនឆ្នាំក្តី រហួតទទួលបាន អាហារូបករណ៍ អនុបណ្ឌិតទៅសិក្សានៅសហរដ្ឋអាមេរិក។
លោក លៀវ គឹមឡាយ ដែលកើតក្នុងគ្រួសារកសិករមួយ នៅខេត្តតាកែវ បាននឹងកំពុងសិក្សា ថ្នាក់អនុបណ្ឌិត ក្រោមកម្មវិធី ពានរង្វាន់ភាពជាអ្នកដឹកនាំសង្គមស៊ីវិល (Civil Society Leadership Awards) ដែលលោកត្រូវឆ្លងកាត់ការប្រកួតប្រជែង ក្នុងចំណោម បេក្ខជនជាច្រើនរូប។ គឹមឡាយកំពុងសិក្សាជំនាញ ផ្នែក ការអភិវឌ្ឍអន្តរជាតិដោយនិរន្តរភាព នៅសាកលវិទ្យាល័យ Brandeis សហរដ្ឋអាមេរិក

robots-replace-humans-840x420-copy
16 September

តើម៉ាសីុន នឹងឆក់យកការងារយើងឆាប់នេះហើយមែនទេ???

ប្រែសម្រួលដោយ៖ វីឌូស៊ែរ WEduShare
ក្នុងឆ្នាំ២០១៣ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford បានធ្វើការសិក្សាពីទីផ្សារការងារនៅថ្ងៃអនាគត។ ពួកគេសរុបសេក្តីមកវិញ ថាការងារ ៥០% នឹងអាចត្រូវបានជំនួសដោយម៉ាស៊ីន (Machine)។
 
ហេតុដែលវាដូច្នោះក៏ព្រោះថា ខួរក្បាលម៉ាស៊ីនកាន់តែខ្លាំងឡើងៗ រហូតដល់ម៉ាស៊ីនអាចមើលទម្លាប់និង យកទិន្នន័យ របស់មនុស្សក្នុងការធ្វើរបស់មួយ ហើយធ្វើបានដូចមនុស្សយើង រឺអាចល្អជាង។ ឧទាហរណ៍ ក្រុមហ៊ុន Kaggle បាន ធ្វើការសាកល្បងអោយម៉ាស៊ីន សរសេរតែងសេចក្តី ហើយនៅពេលគ្រូ ដាក់ពិន្ទុម៉ាស៊ីនអាចទទួលបានពិន្ទុ B+ ។ ក្រុមហ៊ុនដដែលបានសាក ធ្វើការសាកល្បងផ្សេងជាច្រើនទៀត ដូចជាអាចរហូតដល់ប្រើម៉ាស៊ីនទៅ វះកាត់ភ្នែកសំរាប់ជំងឺ ភ្នែកមួយចំនួន។ ដូច្នោះហើយបានជា Kaggle អាច សន្និដ្ឌានបានថាបើម៉ាស៊ីនមានទិន្នន័យគ្រប់គ្រាន់