new
15 November

រយៈពេល៥ឆ្នាំជាក្មេងហ្គេម៖ អ្វីដែលខ្ញុំបានរៀន

សួរមួយមើល ស្គាល់ Dota, CS, JX, ចាក់សេះ អីទេ? បើសិនជាស្គាល់ ប្រហែលនិយាយទៅត្រូវគ្នាច្រើន ហេហេ។
កាលពីនៅវិទ្យាល័យ ខ្ញុំអត់់ចេះអីទេ មិនសូវចូលរៀន អត់ដែលខ្វល់ពីរៀន ពីសូត្រអីទេ គឺគិតតែលេងហ្គេមម្ងៃៗ (និយាយអោយចំគេហៅក្មេងហ្គេម)។ មានម្តងនោះប៉ូលីសចូលចាប់ហ្គេមទៀត តែសំណាងគេចាប់អត់បាន ហាហា រត់លឿនដែរ។ ដំបូងលេងតែហ្គេមក្មេងៗ ដូចជា ចាក់សេស វាយគ្នា ចាក់ប៉មអីទេ តែយូរទៅក៏ចាប់ផ្តើមលេងហ្គេមកុំព្យូរទ័រ ដូចជាDota, CS, JX អីហ្នឹង។ បើគិតទៅលេងតាំងពីទី៨ រហូតដល់ឆ្នាំទី១ វាប្រហែលជា៥ ៦ឆ្នាំ។ កាលនោះមានចិត្តចង់ចូលរៀនវិញខ្លះៗដែរ តែពេលដែលចូលក្នុងថ្នាក់ម្តងៗ គ្មានអ្នកណាគេចង់និយាយរកទេ អ្នករៀនជាមួយមានតែឌឺថែម

hopelessness-woman-130910-570x384-copy
27 September

ធ្វើអីកើត បើខ្ញុំបានត្រឹម និទ្ទេស E!!!

អត្ថបទដោយ៖ អ៊ុច កែមសុគីរី
កែសម្រួលដោយ៖ វីឌូស៊ែរ WEduShare
គិតមកដល់ពេលនេះ វាមានរយះពេលជិត១ខែ ទៅហើយ ក្រោយពីការប្រកាស លទ្ធផល សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំ២០១៦នេះ ហើយក្នុងនោះមាន សិស្សដែលទទួលបាន ទាំងនិទ្ទេសល្អ និងនិទ្ទេសមិនល្អ។ ជាការពិតណាស់ វាពិតជាពិបាក ក្នុងការទទួល នៅពេលដែលខ្លួន បាននិទ្ទេស មិនខ្ពស់ និងមិនល្អដូច បំណង ជាពិសេស សម្រាប់អ្នកទទួលបាននិទ្ទេស E។
មានសំនួរជាច្រើនដែលសិស្ស ខ្លួនឯង គាត់បានចោទសួរ និងរារែក ដែលធ្វើឱ្យពួកគាត់ខ្លះ ពិបាកបន្តដំណើរទៅមុខ រឺធ្វើអី្វមិនបាន ដោយសារតែការបាក់ទឹកចិត្ត និងខកបំណង។ បញ្ហាទាំងនេះ ពិតជាលំបាកក្នុងការទទួល ជាពិសេសគឺការរងសម្ពាធពីមជ្ឈដ្ឋានជុំវិញ។

o-depression-facebook
22 September

បញ្ហារបស់យុវជនសព្វថ្ងៃគឺម្នាក់ៗមានសំពាធផ្លូវចិត្ត

អត្ថបទដោយ៖ វីឌូស៊ែរ WEduShare
ជីវិតរបស់ខ្ញុំហាក់ដូចគ្មានអ្វីដើរត្រូវនោះទេ រាល់ពេលខ្ញុំមានអារម្មណ៍ចង់បោះបង់អ្វីៗចោលទាំងអស់ ហើយវារចូលក្នុងរន្ធមួយអោយបាត់ពីលោកហ្នឹងម៉ង។ ខ្ញុំមានអារម្មណ៍ថាខ្លួនជាមនុស្សអត់បានការ បន្ចុកបញ្ហាដល់អ្នកដទៃ ហើយថែមទាំងអត់ដឹងថាធ្វើម៉េចអោយខ្លួនឯងសប្បាយចិត្តទៀត ។ តើខ្ញុំគួរធ្វើអ្វី?
យុវជនស្ទើរទាំងអស់សុទ្ធធ្លាប់ឆ្លង់កាត់បញ្ហាដូចនេះ។ សំខាន់ជំហានដំបូងត្រូវទទួលស្គាល់ថាខ្លួនមានបញ្ហាធុញធប់ផ្លូវចិត្ត(Depression) នោះគឺជាជំហានដំបូងក្នុងការយកឈ្នះអារម្មណ៍ដែលអ្នកកំពុងមាន។ បញ្ហាធុញធប់ផ្លូវចិត្តគឺជារោគសញ្ញាដំបូងរបស់របស់ជំងឺវិកលចរិក(Schizophrenia) រោគសញ្ញាបញ្ហាធុញធប់ផ្លូវចិត្តមានដូចជា៖
-ធុញធប់អារម្មណ៍រាល់ថ្ញៃជាពិសេសពេលងើបពីព្រលឹមមកគឺអត់សូវសប្បាយចិត្ត
-នឿយហត់ អត់សូវមានកំលាំង ល្ហិតល្ហៃ
-ឆាប់ខឹង គិតផ្តោតលើការងារអត់បាន គេងអត់សូវលក់ឬគេងច្រើនជ្រុល
-ចេះតែគិតចង់សំលាប់ខ្លួនរឺចង់ស្លាប់
បើមានអារម្មណ៍ទាំងហ្នឹង គួរទទួលស្គាល់ថាខ្លួនមានបញ្ហានិងត្រូវការអ្នកជួយ កំុទុករហូតដល់វាកាន់តែធំរហូតដល់ហួសពេលពិបាកជួយ។ ចំនុចខាងក្រោមជាយោបល់មួយចំនួនដើម្បីជួយអ្នក៖
# 1 សូមឱ្យអ្នកផ្សេងទៀតជួយអ្នក! និន្នាការរបស់មនុស្សយើងគឺចង់ដោះស្រាយបញ្ហាអ្វីៗទាំងអស់ដោយខ្លួនយើង, ប៉ុន្តែជាមួយនឹងជំងឺធុញធប់ផ្លូវចិត្ត, ភាពឯកោនិងនៅម្នាក់ឯង វាមានតែធ្វើអោយអ្នកកាន់តែពិបាកចិត្តកាន់តែខ្លាំង។
# 2 ចូលរួមក្នុងសកម្មភាពដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ប្រសើរជាងមុន។
#

Education Journey
22 September

Education Journey: ពីស្នាក់អាស្រ័យវត្ត៤ឆ្នាំ រហូតបានទៅសិក្សានៅអាមេរិក

អត្ថបទដោយ៖ ឌុច ឡាលីន
កែសម្រួលដោយ៖ វីឌូស៊ែរ WEduShare
“ខ្ញុំតែងតែប្រាប់ខ្លួនឯងថា មានតែការអប់រំទេដែលអាចផ្លាស់ប្តូរជីវិតខ្ញុំបាន”
ស្ថានភាពលំបាកក្នុងគ្រួសារ និង ការវាយតម្លៃពីសង្គម ជាកត្តាជម្រុញអោយយុវជន មួយរូប ពុះពារបន្តការសិក្សាទោះជាស្នាក់នៅវត្តអស់ជាច្រើនឆ្នាំក្តី រហួតទទួលបាន អាហារូបករណ៍ អនុបណ្ឌិតទៅសិក្សានៅសហរដ្ឋអាមេរិក។
លោក លៀវ គឹមឡាយ ដែលកើតក្នុងគ្រួសារកសិករមួយ នៅខេត្តតាកែវ បាននឹងកំពុងសិក្សា ថ្នាក់អនុបណ្ឌិត ក្រោមកម្មវិធី ពានរង្វាន់ភាពជាអ្នកដឹកនាំសង្គមស៊ីវិល (Civil Society Leadership Awards) ដែលលោកត្រូវឆ្លងកាត់ការប្រកួតប្រជែង ក្នុងចំណោម បេក្ខជនជាច្រើនរូប។ គឹមឡាយកំពុងសិក្សាជំនាញ ផ្នែក ការអភិវឌ្ឍអន្តរជាតិដោយនិរន្តរភាព នៅសាកលវិទ្យាល័យ Brandeis សហរដ្ឋអាមេរិក

crocodile-in-the-yangtze
19 September

ក្រពើទន្លេលឿង- រឿងនៅពីក្រោយក្រុមហ៊ុនយក្ស Alibaba

អត្ថបទដោយ៖ វីឌូស៊ែរ WEduShare
ភាពយន្ត៖ Youtube
តើអ្នកណាខ្លះធ្លាប់បានមើលរឿងនេះ? បើទោះជាអ្នកមិនធ្លាប់បានមើលភាពយន្តឯកសារនេះ ក៏ខ្ញុំជឿថាអ្នកទាំងអស់គ្នាធ្លាប់បានឮអំពី ក្រុមហ៊ុនអាលីបាបា (Alibaba) របស់ប្រទេសចិន ដែលបង្កើតដោយលោក ជេក ម៉ា (Jack Ma) ដែលដើមឡើយជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ និងសហស្ថាបនិក ១៧នាក់ទៀត។
វាអាចថាជាមោទនភាពមួយដែលសម្រាប់ជនជាតិអាស៊ីយើង ដែលមានក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យាមួយដែលមានចក្ខុវិស័យវែងឆ្ងាយ និងពោរពេញទៅដោយការប្តេជ្ញាចិត្តខ្ពស់។ កាលពីមុនពេលដែលគិតដល់ជនគម្រូផ្នែកសហគ្រិនភាព និងបច្ចេកវិទ្យា យើងប្រហែលជាយកសហគ្រិនវ័យក្មេងរបស់លោកខាងលិច មកធ្វើជាគម្រូ ដូចជាលោកBill Gate ឬ Mark Zuckerberg ជាដើម តែពេលនេះយើងមានជនជាតិអាស៊ីម្នាក់ហើយ!
ពេលដែលអ្នកមើលរឿងនេះ ហើយអ្នកមិនត្រឹមតែយល់អំពីភាពលំបាកលំបិន របស់ជំនួញមួយប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏បានស្វែងយល់អំពីជីវិត និងការតស៊ូរបស់លោក Jack

ielts-vs-toefl1_
13 September

កុំបណ្តោយអោយ IELTS ឬ TOEFL និង​របស់ទាំងនេះជាឧបសគ្គរបស់អ្នក

អត្ថបទដោយ៖ វីឌូស៊ែរ WEduShare
 
ក្នុងនាមជានិស្សិត ឬជាសិស្សវិទ្យាល័យក៏ដោយ យុវជនម្នាក់ៗតែងតែប្រាថ្នាចង់បានអាហារូបករណ៍ ឬកម្មវិធីផ្លាស់ប្តូររយៈខ្លីយ៉ាងហោចណាស់ក៏ម្តងដែរក្នុងជីវិត ដើម្បីអោយស្គាល់ប្រព័ន្ធអប់រំ និងបរិបទប្រទេសគេម្តង។ ពេលខ្លះមានអារម្មណ៍ថា ហេតុអ្វីបានជាអ្នកជាប់ ឃើញមុខដដែលៗ? ចំណែក អ្នកខ្លះខំដាក់ស្កកខ្លួនយ៉ាងណាក៏មិនជាប់។
 
សម័យនេះការប្រកួតប្រជែងមានការស្វឹកស្វាញខ្លាំងគ្រប់ផ្នែក ទាំងការងារ ទាំងការសិក្សា។ ដូចនេះហើយ ធ្វើអ្វីក៏គួរតែធ្វើអោយបានមុនគេ។ បើមិនបានមុនគេ ក៏គួរតែអោយស្មើគេដែរ។ បកទៅការដាក់អាហារូបករណ៍វិញ បើសិនជាអ្នកមិនមានឯកសារគ្រប់គ្រាន់ អ្នកអាចនឹងធ្លាក់ដោយស្វ័យប្រវត្តិ ឬមិនត្រូវបានផ្តល់អាទិភាព មានន័យថាអ្នកគឺដើរក្រោយគេមួយជំហានហើយ។
 
ឯកសារដែលអាហារូបករណ៍ ឬការផ្លាស់ប្តូររយៈពេលខ្លី ត្រូវការមានដូចជា ពិន្ទុភាសាអង់គ្លេស (IELTS ឬ TOEFL) លិខិតឆ្លងដែន លិខិតឧទេ្ទសនាម (Recommendation Letter)

123-copy
09 September

បើប្រលងធ្លាក់​ តើខ្ញុំគួរធ្វើអ្វីបន្ត?

ស្អែកនេះ លទ្ធផលប្រលងបាក់ឌុប ឆ្នាំ២០១៦ ដែលប្អូនៗសិស្សានុសិស្ស ទើបប្រលងនេះ កំពុងចាំយ៉ាងអន្ទះសារ នឹងត្រូវបានប្រកាសហើយ! បើសិនជាលទ្ធផល ចេញមក “ជាប់” នោះ មិនសូវ ចោទជាបញ្ហាប៉ុន្មានឡើយ ប៉ុន្តែអ្វីដែលជាបញ្ហាសំខាន់ គឺលទ្ធផលចេញមក “ធ្លាក់” ដែលជាបញ្ហាកង្វល់ និង បញ្ហាធំសម្រាប់ប្អូនៗមួយចំនួន។ បញ្ហាដែលអាចចោទសួរ របស់ប្អូនៗខ្លួនឯង នោះគឺ ថាតើ ពួកគាត់គួរ រៀនបន្ត រឺយ៉ាងណា រឺត្រូវធ្វើអ្វីឱ្យប្រាកដ។
 
បើសិនជា ប្អូនៗធ្លាក់ ជាដំបូងគឺ ប្អូនៗមិនត្រូវ បាក់ទឹកចិត្ត រឺអស់សង្ឃឹមនៅក្នុងជីវិតឡើយ។ ត្រូវចាំថា អ្នកបរាជ័យពិតប្រាកដ គឺជាអ្នកដែលដួលហើយមិនក្រោក ឡើងវិញ។ ដូចនេះ