emeraldhub-meeting-room-copy
25 November

Khmer Talk ការចែករំលែកបទពិសោធន៏ស្ដីអំពីជំនួញសម័យបច្ចេកវិទ្យា

KhmerTalk ជាព្រឹត្តិការណ៍ចែករំលែកចំណេះដឹង បទពិសោធន៍និងការប្រាស្រ័យទាក់ទងគ្នាដោយមានវាគ្មិនមកពីវិស័យពាណិជ្ជកម្ម និងអ្នកទទួលបានជោគជ័យ ដើម្បីមកធ្វើការចែករំលែកអំពីជំនាញជីវិត និងរបៀបដែលពួកគេអាចប្រើវាដើម្បីយកឈ្នះលើការលំបាកនានា។
លក្ខខណ្ឌក្នុងការចូលរួម៖

ចូលរួមដោយសេរី និងឥតគិតថ្លៃ។

កាលបរិច្ឆេទ និងទីតាំងប្រារព្ធកម្មវិធី៖

កម្មវិធីនេះនឹងប្រារព្ធធ្វើឡើងនៅវេលាម៉ោង ២ រសៀលដល់ម៉ោង ៥ល្ងាចថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងអគារសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) ជាន់ទី ១១(Emerald HUB Coworking Space) ទល់មុខវិទ្យាល័យបាក់ទូក។

របៀបចុះឈ្មោះចូលរួម

សិក្ខាកាមអាចចុះឈ្មោះចូលរួមជាមុន ចុចនៅទីនេះ

ប្រធានបទកម្មវិធី៖

ព្រឹត្តិការណ៍នេះប្រារព្ធនឹងឡើងក្រោមប្រធានបទ អ្វីដែលនាំយើងមកដល់ចំណុចនេះ?

arton966-copy
17 November

ឱកាសការងារស្ម័គ្រចិត្តក្នុងកម្មវិធីប្រកួតតែងនិពន្ធចម្រៀង

Volunteer @ពេលដែលត្រូវចងចាំ
Brief Information,
– កម្មវិធីប្រកួតតែងនិពន្ធបទចម្រៀងក្រោមប្រធានបទ “ពេលដែលត្រូវចងចាំ” គឺជាកម្មវិធីជួយលើកកម្លាំងចិត្តក្នុងការតែងនិពន្ធបទចម្រៀងថ្មីសុទ្ធសាធ ទាំងទំនុកច្រៀង ទាំងទំនុកភ្លេងក្នុងការលើកកម្ពស់ការយល់ដឹង នឹងទទួលស្គាល់នូវបទពិសោធន៍ឈឺចាប់របស់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។រាល់ទំនុកច្រៀង និងទំនុកភ្លេងត្រូវតែឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្តែងរបស់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រកបដោយអត្ថន័យ អត្ថរូប អត្ថរស សំរាប់ជាយាន្តឆ្លងទៅកាន់ការសិក្សាអំពីអតីតកាល ការអប់រំផ្សព្វផ្សាយអំពីវប្បធម៏សន្តិភាពក្នុងទិដ្ឋភាពចែករំលែកការផ្សះផ្សារតាមរយៈសិល្បៈខ្មែរ។កម្មវិធីនឹងត្រូវបានរៀបចំឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០១៦ នៅសាលាអន្តរជាតិភ្នំពេញ – International School of Phnom Penh ( ISPP)។

Deadline: November 20, 2016
Apply Link: https://goo.gl/FqAYbV
For more information,

12513741_1148439415174542_8011872646417233217_o-copy
16 November

សិល្ប:នៃការនិពន្ធបទចម្រៀង

កម្មវិធីជំនួបអ្នកនិពន្ធ
ប្រធានបទ៖ សិល្ប:នៃការនិពន្ធបទចម្រៀង
ថ្ងៃខែ៖ អាទិត្យ ថ្ងៃទី2០ ខែវិច្ជិការ ឆ្នាំ២០១៦
ម៉ោង៖ ២:០០ ដល់ ៥:០០ រសៀល
តំណចុះឈ្មោះ:https://goo.gl/IRLjX9
តំលៃសំបុត្រត្រឹមតែ៨០០០រៀល ប៉ុណ្ណោះ
ថ្ងៃផុតកំណត់ចុះឈ្មោះ៖ ម៉ោង៥រសៀល ថ្ងៃទី២០ ខែវិច្ជិកា ឆ្នាំ២០១៦
ទីតាំងបណ្ណាល័យបញ្ញវន្ត៖ ផ្ទះលេខ៣៥ប៉េអឺពីរ ជាន់ទីពីរនៃក្រុមហ៊ុនទេសចរណ៍ដំរីពេជ្រ ផ្លូវលេខ២៩៨ សង្កាត់ទួលស្វាយព្រៃទី១ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ
ព័ត៍មានបន្ថែម៖ សូមទំនាក់ទំនង 069 950 556/ 077 988 826, scholarlibrarykh.comfb.com/ScholarKH

Meet

new
15 November

រយៈពេល៥ឆ្នាំជាក្មេងហ្គេម៖ អ្វីដែលខ្ញុំបានរៀន

សួរមួយមើល ស្គាល់ Dota, CS, JX, ចាក់សេះ អីទេ? បើសិនជាស្គាល់ ប្រហែលនិយាយទៅត្រូវគ្នាច្រើន ហេហេ។
កាលពីនៅវិទ្យាល័យ ខ្ញុំអត់់ចេះអីទេ មិនសូវចូលរៀន អត់ដែលខ្វល់ពីរៀន ពីសូត្រអីទេ គឺគិតតែលេងហ្គេមម្ងៃៗ (និយាយអោយចំគេហៅក្មេងហ្គេម)។ មានម្តងនោះប៉ូលីសចូលចាប់ហ្គេមទៀត តែសំណាងគេចាប់អត់បាន ហាហា រត់លឿនដែរ។ ដំបូងលេងតែហ្គេមក្មេងៗ ដូចជា ចាក់សេស វាយគ្នា ចាក់ប៉មអីទេ តែយូរទៅក៏ចាប់ផ្តើមលេងហ្គេមកុំព្យូរទ័រ ដូចជាDota, CS, JX អីហ្នឹង។ បើគិតទៅលេងតាំងពីទី៨ រហូតដល់ឆ្នាំទី១ វាប្រហែលជា៥ ៦ឆ្នាំ។ កាលនោះមានចិត្តចង់ចូលរៀនវិញខ្លះៗដែរ តែពេលដែលចូលក្នុងថ្នាក់ម្តងៗ គ្មានអ្នកណាគេចង់និយាយរកទេ អ្នករៀនជាមួយមានតែឌឺថែម

14915659_640924629402667_8379902163823285584_n
10 November

កម្មវិធីជំនួបអក្ននិពន្ធសៀវភៅ The Business of Good មកពីសហរដ្ធអាេមរិក

Author: Jason HaberTopic : The Business of Good
Date: On Saturday, 19th November , 2016Time: 9:30am to 11:59am
Register Link: https://goo.gl/HxADcw
Deadline of register: 5pm November 18, 2016
Free Admission
Venue: Scholar Library [ #35BE2 (2nd Floor of

fd-tng-2
09 November

ម៉េចបានគេឧស្សាហ៍ចូលរួម Training ម៉េះ???

ការខ្វះខាតនូវជំនាញទន់គីជាមូលហេតុមួយដែលបណ្ដាលឲ្យនិសិ្សតមួយចំនួនបានបាត់បង់ឱកាសការងាររបស់ខ្លួនបន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ(ជំនាញរឹង)។
វាជារឿងមួយដែលល្អចំពោះនិសិ្សតគ្រប់រូប គួរណាតែឆ្លៀតពេលបន្ទាប់ពីការសិក្សាទៅស្វែងរកជំនាញទន់ដាក់ខ្លួនឲហើយ។ តើជំនាញទន់ហ្នឹង មានអីខ្លះ? ហើយសំខាន់ម៉េចខ្លះ? កាលមុនឮតែគេនិយាយ ហើយមិនដឹងថាអាហ្នឹងស្អីគេទេ។
ជំនាញទន់ឬចំណេះទន់គឺជាជំនាញប្រាស្រ័យទាក់ទង( Interpersonal skills) ហើយជំនាញនេះគឺនិសិ្សតគ្រប់គា្នត្រូវតែមានបើទោះបីជាពួកគេរៀនជំនាញអ្វីក៏ដោយនៅសកលវិទ្យាល័យ ជំនាញទន់ទាំងនោះមានដូចជា ការនិយាយជាសាធារណៈ ភាពជាអ្នកដឹកនាំ ការដោះស្រាយបញ្ហាឬការធ្វើការងារជាក្រុមជាដើម។ល។ ឧទាហរណ៏ងាយៗបើទោះបីជាយើងសិក្សាជំនាញគណនេយ្យក៏ពិតមែនតែយើងត្រូវតែចេះជំនាញការនិយាយជាសាធារណៈពីព្រោះអី យើងត្រូវដឹងពីរបៀបក្នុងការនិយាយស្ដី របៀបក្នុងការទំនាក់ទំនងនៅក្នុងសង្គមជាដើម។ ជារួមមកវិញជំនាញទន់គឺជាជំនាញដែលរៀនពីការប្រាស្រ័យទាក់ទងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
រីឯជំនាញរឹងវិញអ្នកទាំងអស់គ្នាប្រហែលជាបានដឹងរួចហើយ ជំនាញនេះគឺជាជំនាញដែលយើងរៀននៅសកលវិទ្យាល័យ ដែលមានដូចជា ជំនាញស្ថាបត្យកម្ម គណនេយ្យ ទំនាក់ទំនងអន្តរជាតិ ជាដើម។ល។ដូចដែលយើងបានដឹងស្រាប់ហើយ ការងារស្ម័គ្រចិត្តក៏ជាចំណែកមួយដែលជួយអភិវឌ្ឍទៅលើជំនាញទន់របស់យើងបានដូចគ្នា លើសពីនេះទៅទៀតយើងមិនចាំបាច់ចំណាយលុយក៏យើងអាចស្វែងយល់ពីជំនាញទាំងអស់ហ្នឹងបានខ្លះ ប៉ុន្តែវាជារឿងមួយដែលប្រសើរជាងនេះទៅទៀតនៅពេលដែលយើងបានចូលរួមវគ្គបំប៉នខ្លីៗបន្ថែមទៀត។
អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថា តើវគ្គបំប៉នខ្លីៗទាំងអស់ហ្នឹងអាចជួយអ្វីអ្នកបានខ្លះ?

ជំនាញច្បាស់លាស់
បើទោះបីជាយើងត្រូវចំណាយលុយដើម្បីចូលរៀនវគ្គបំប៉នទៅលើជំនាញទុនក៏ពិតមែន ប៉ុន្តែយើងអាចយល់ច្បាស់ពីជំនាញដែលយើងចង់រៀន។ពាក្យថា“យល់ច្បាស់”នៅកន្លែងនេះគឺចង់សំដៅទៅលើការអនុវត្តជាក់ស្ដែងរួមជាមួយការពន្យល់ពីវាគ្មិនយ៉ាងច្បាស់លាស់។ ឧទាហរណ៍ងាយៗ“ជំនាញនៃការដោះស្រាយបញ្ហានៅក្នុងក្រុមការងារ” បើនិយាយទៅបញ្ហាហ្នឹងអ្នកណាក៏ជួបដែរ