15492129_1818173088459139_1433589222254636878_n
16 December

ការសម្ពោធ និងចាក់បញ្ចាំងដំបូងបង្អស់នៃភាពយន្តឯកសារ⁣ «ក្របីបាត់» ចូលរួមដោយសេរី

«ក្របីបាត់» គឺជាខ្សែភាពយន្តឯកសារខ្លីបង្ហាញពីក្តីសង្ឃឹម និងការតស៊ូរបស់យុវជនគ្រឹងមួយរូបដែលធ្វើការប្តេជ្ញាចិត្តក្នុងការបន្តដំណើរជីវិតពីភូមិដាច់ស្រយាលមួយនៅក្នុងខេត្តរតនៈគិរី មកកាន់ទីក្រុងទំនើប ភ្នំពេញ។ ឆន្ទៈរបស់យុវជនម្នាក់កើតឡើងដោយសារការជំរុញលើកចិត្តរបស់ក្រុមគ្រួសារ⁣ និង⁣អ្នកជុំវិញខ្លួន ក៏ដូចជា ចក្ខុវិស័យចំពោះសេចក្តីសុបិន្តរបស់គាត់។⁣ តើដំណើរជីវិតរបស់យុវជនគ្រឹងរូបនេះមានលក្ខណៈយ៉ាងដូចម្តេច? តើជនជាតិភាគតិចទាំងនេះមានទស្សនៈយ៉ាងណាចំពោះការអប់រំ? តើនេះជាសតវត្សដែលផ្តល់សមភាព និងតុល្យភាពសម្រាប់ជាតិសាសន៍ទាំងអស់ក្នុងការទទួលបានការអប់រំហើយឬនៅ? 
សូមរង់ចាំទស្សនាការសម្ពោធ និងចាក់បញ្ចាំងដំបូងបង្អស់នៃភាពយន្តឯកសារ⁣ «ក្របីបាត់» នៅថ្ងៃទី២០⁣ ខែធ្នូខាងមុខនេះ ដោយសេរី នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចូលរួមជាមួយពួកយើងគាំទ្រស្នាដៃ របស់និស្សិតខ្មែរ!

***Disclaimer: WEduShare does not own the content. Our purpose is purely to help spread

crocodile-in-the-yangtze
19 September

ក្រពើទន្លេលឿង- រឿងនៅពីក្រោយក្រុមហ៊ុនយក្ស Alibaba

អត្ថបទដោយ៖ វីឌូស៊ែរ WEduShare
ភាពយន្ត៖ Youtube
តើអ្នកណាខ្លះធ្លាប់បានមើលរឿងនេះ? បើទោះជាអ្នកមិនធ្លាប់បានមើលភាពយន្តឯកសារនេះ ក៏ខ្ញុំជឿថាអ្នកទាំងអស់គ្នាធ្លាប់បានឮអំពី ក្រុមហ៊ុនអាលីបាបា (Alibaba) របស់ប្រទេសចិន ដែលបង្កើតដោយលោក ជេក ម៉ា (Jack Ma) ដែលដើមឡើយជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ និងសហស្ថាបនិក ១៧នាក់ទៀត។
វាអាចថាជាមោទនភាពមួយដែលសម្រាប់ជនជាតិអាស៊ីយើង ដែលមានក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យាមួយដែលមានចក្ខុវិស័យវែងឆ្ងាយ និងពោរពេញទៅដោយការប្តេជ្ញាចិត្តខ្ពស់។ កាលពីមុនពេលដែលគិតដល់ជនគម្រូផ្នែកសហគ្រិនភាព និងបច្ចេកវិទ្យា យើងប្រហែលជាយកសហគ្រិនវ័យក្មេងរបស់លោកខាងលិច មកធ្វើជាគម្រូ ដូចជាលោកBill Gate ឬ Mark Zuckerberg ជាដើម តែពេលនេះយើងមានជនជាតិអាស៊ីម្នាក់ហើយ!
ពេលដែលអ្នកមើលរឿងនេះ ហើយអ្នកមិនត្រឹមតែយល់អំពីភាពលំបាកលំបិន របស់ជំនួញមួយប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏បានស្វែងយល់អំពីជីវិត និងការតស៊ូរបស់លោក Jack