15123274_1162605040497555_7109474424868138475_o
18 November

App Challenge ដើម្បីទទួលបានប្រាក់រង្វាន់ និងការធ្វើដំណើរទៅប្រទេសអេស្ប៉ាញ

This two month accelerator programme is to innovate and develop mobile apps using Mobile Connect technology, with the opportunity to be coached by industry experts and mobile network operators, win the chance to travel to Mobile World Congress 2017

13782039_1821916558037275_523129371933177524_n
13 October

ការផលិតវីដេអូខ្លី: ហេតុអ្វីត្រូវបញ្ឈប់ការបៀតបៀនផ្លូវភេទ

នៅសល់៤ថ្ងៃទៀតប៉ុណ្ណោះ!
អ្នកមានឨកាស៤ ក្នុងការឈ្នះរង្វាន់កាមេរ៉ាសូនីដ៏អស្ចារ្យពី #ហេតុអ្វីត្រូវបញ្ឈប់ ហើយអ្នកមាន៤ថ្ងៃទៀត ក្នុងការផលិតវីដេអូខ្លី ដោយប្រាប់ពួកយើងថា ហេតុអ្វីត្រូវបញ្ឈប់ការបៀតបៀនផ្លូវភេទ។
សូមផ្ញើវីដេអូរបស់អ្នកតាមរយះវេបសាយ៖ http://www.care-cambodia.org/whystop
Are you a budding filmmaker or do you like making videos on your phone?  Do you care about gender equality? Do you want to be the voice of change

home_img1_1
11 October

Sustainable Development Goals Photo Contest

ដើម្បីអបអរទិវាអង្គការសហប្រជាជាតិ UN Day ដែលខិតជិតចូលមកដល់នេះ ពួកយើងបានរៀបចំឲ្យមានកម្មវិធីប្រកួតប្រជែងមួយផ្នែករូបថត ក្រោមប្រធានបទ “តើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពមានអត្ថន័យយ៉ាងដូចម្តេចចំពោះអ្នក?”
អ្វីដែលអ្នកចូលរួមការប្រកួតប្រជែងត្រូវធ្វើនោះ គឺជ្រើសយកគោលដៅមួយក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៧ (ដែលមានតួយ៉ាងដូចជា បញ្ចប់ភាពក្រីក្រគ្រប់ទម្រង់នៅគ្រប់ទីកន្លែង បញ្ចប់ភាពអត់ឃ្លាន ធានាឲ្យបានការអប់រំប្រកបដោយគុណភាព ធានាឲ្យមានការរស់នៅប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់មនុស្សគ្រប់រូបនៅគ្រប់វ័យ) បន្ទាប់មកអ្នកថតរូបមួយសន្លឹកដើម្បីបង្ហាញថាតើវាមានអត្ថន័យអ្វីសម្រាប់អ្នក។
ចូលរួមប្រកួតប្រជែងជាមួយយើងហើយផ្ញើរូបដែលអ្នកបានថត និងដោយភ្ជាប់ជាមួយនូវសារខ្លីមួយដែលពន្យល់អំពីរូបរបស់អ្នកនោះ។
អ្នកដែលចូលរួមប្រកួតប្រជែងនឹងទទួលបាននូវចំណេះដឹងដ៏មានសារៈសំខាន់ស្តីអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយថែមទាំងមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យទៀតផង។
សូមប្រាប់អំពីឱកាសដ៏អស្ចារ្យនេះទៅមិត្តរបស់អ្នក ដើម្បីជាការចូលរួមចំណែកផ្សព្វផ្សាយអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។ ថ្ងៃផុតកំណត់ក្នុងការចូលរួមប្រកួតប្រជែងនេះ គឺនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៨ យប់។ ការបោះឆ្នោតគាំទ្ររួបថតដែលអ្នកពេញចិត្តនឹងចាប់ផ្តើមនៅក្រោយពេលបិទបញ្ចប់ការប្រកួតប្រជែង។ ដូច្នេះសូមអ្នកចូលរួមឲ្យបានកុះករក្នុងការបោះឆ្នោតគាំទ្ររូបថតដែលល្អបំផុត ដែលមិត្តអ្នក ឫអ្នកដ៏ទៃទៀតបានដាក់ចូលរួមប្រកួត។

14449782_1310029349021766_4297740914440728162_n
04 October

Grand Final Round: The Model Prime Ministerial Debate

ការប្រកួតកិច្ចពិភាក្សាគម្រូបេក្ខភាពនាយករដ្ឋមន្ត្រី (វគ្គផ្តាច់ព្រ័ត្រ) គឺជាការប្រកួតប្រជែង ដែលត្រូវបានផ្ដួចផ្ដើម និង អនុវត្តគម្រោងដោយ ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក។ ការប្រកួតនេះ ប្រព្រឹត្តទៅដោយយកគម្រូតាម ការជជែកតទល់ជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក និង ដើម្បីបណ្ដុះវប្បធម៌ជជែកពិភាក្សា ក្នុងចំណោមយុវជនកម្ពុជា។ បេក្ខជន បេក្ខនារី ចំនួន៤នាក់ដែលបានឆ្លងកាត់វគ្គជម្រុះជុំទីមួយ នឹងធ្វើការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បី ជជែក តទល់ និងដេញដោល ទៅលើប្រធានបទដែលពាក់ព័ន្ធនឹងបញ្ហាសង្គម។ បេក្ខជន បេក្ខនារី នឹងត្រូវស្វែងរកដំណោះស្រាយ តាមរយៈគោលនយោបាយច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាទាំងនោះផងដែរ។ ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សូមអញ្ជើញ សិស្ស និស្សិត និង យុវជនទាំងអស់ ចូលរួមជាទស្សនិកជន និង ធ្វើជាសាក្សី ក្នុង ការប្រកួតកិច្ចពិភាក្សាគម្រូបេក្ខភាពនាយករដ្ឋមន្ត្រី (វគ្គផ្តាច់ព្រ័ត្រ)។