14424719_1451515744863675_7514707171588549608_o
28 September

Opportunity: StartUp BoomCamp

តើអ្នកកំពុងចាប់ផ្តើមដំណើរការ អាវជីកម្មផ្ទាល់ខ្លួនមួយមែនទេ?
ហើយត្រូវការជំនួយ ប្រឹក្សាយោបល់ និង ឪកាសដើម្បីទទួលបានការវិនិយោគទុនដែរទេ?
បើសិនជា ចង់, ចូលរួម StartUp BoomCamp ថ្ងៃនេះ!
In recent years, there are increasing number of young people seeking to explore opportunities for starting and operating their own successful enterprise.
Along with growing interest, we

westartup1-2
27 September

Opportunity: កម្មវិធី​បណ្ដុះបណ្ដាលអ្នក​ចាប់ផ្ដើម​ អាជីវកម្ម​ដំបូង WeStartUp Program

កម្មវិធី WeStartUp បង្កើតឡើងដើម្បីជំរុញ និងលើកទឹកចិត្តយុវជនខ្មែរដែលចង់ និងបានចាប់ផ្ដើមអាជីវកម្មដំបូង ឲ្យមានដំណើរការស្ថេរភាព តាមរយៈការបណ្ដុះបណ្ដាល រយៈពេល ៥ថ្ងៃ ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ឲ្យអាជីវកម្មមួយមានស្ថេរភាព ការជ្រើសរើស សហស្ថាបនិកអាជីវកម្ម ស្វែងរកអ្នកប្រឹក្សាយោបល់ និងយល់ដឹងអំពីការរកអ្នកវិនិយោគទុន។
សូមចុះឈ្មោះដើម្បីចូលរួមវគ្គបណ្តុះបណ្តាលនៃកម្មវិធី WeStartUp ។ កម្មវិធីនឹងផ្ដល់អាហាររូបករណ៍ ដោយបង់ត្រឹមតែ 5 $សម្រាប់និសិ្សតកំពុងសិក្សា (ភ្ជាប់ជាមួយ កាតសិស្ស) និង បង់ពេញថ្លៃសម្រាប់ បុគ្គលិកក្រុមហ៊ុន និងអង្គការនានា ។
តម្លៃសិក្សាពេញ ៣០$ រយៈពេល 5 ថ្ងៃ ពីម៉ោង5:00- 8:00 ល្ងាច នឹងទទួលបានការពិគ្រោះយោបល់អំពីការបង្កើតអាជីវកម្មដោយឥតគិតថ្លៃ ។ នៅថ្ងៃបញ្ចប់វគ្គនឹងមានការប្រកួតប្រជែងបង្ហាញគំនិតអាជីវកម្ម

asdasdasd
27 September

Mark Cuban៖ យោបល់សំរាប់អ្នកចាប់ផ្តើមការងារ រឺ ជំនួញ(មានសៀវភៅ)

1. គ្មានស្អីយើងធ្វើមិនជោគជ័យទេ
បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យលោក Mark បានផ្លាស់ប្តូរទៅកាន់ទីក្រុង Dallas រដ្ឋតិចសាស់ជាកន្លែងដែលគាត់ រកសុីបើកបារ(ក្រោយមកគេបិទ), លក់Software(ក្រោយមកគេដេញពីការងារ), ហើយប្រឹងរៀនអោយខ្លាំងជាងគេ- អត់លុយ បរិភោគតែនំសាំងវិចជាមួយនឹងទឹកប៉េងប៉ោះ។ តែទោះលំបាកយ៉ាងណាក៏គាត់មិនចុះចាញ់។ នៅពេលដែលគាត់មានអារម្មណ៍ចុះចាញ់ហើយសយនោះសយទៀត, គាត់មានតែខំប្រឹងថែម។
លោក Mark បាននិយាយទៅកាន់កីឡាករ Maverick និងអ្នករាល់គ្នានៅក្នុងអាជីវកម្មថា «រឿងមួយនៅក្នុងជីវិតអ្នកអាចត្រួតពិនិត្យគឺការខិតខំប្រឹងប្រែងរបស់អ្នក។ បើអ្នកមានបំណងខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមអាជីវកម្ម ហើយប្រឹងដោះស្រាយរាល់បញ្ហាប្រឈមមុខ និងអាចរស់នៅក្នុងលក្ខខ័ណ្ឌលំបាកបំផុត មានឆន្ទៈតស៊ូ ខិតខំប្រឹងប្រែងអោយខ្លាំងជាងអ្នកដទៃ ជាមួយនឹងភាពឆ្លាតវៃរបស់អ្នកនោះគឺអ្នកអាចធ្វើអ្វីបានទាំងអស់។ គ្មានអីយើងធ្វើអត់បានទេ»។
2. សិល្ប៍សាស្រ្តនៃការលក់គឺជា ការតភ្ជាប់និងបម្រើអតិថិជន
តាមរយៈការខិតខំធ្វើការរបស់គាត់, លោក Mark បានរៀនមេរៀនដ៏សំខាន់មួយ។ ប្រសិនបើអ្នកអាចលក់, អ្នកអាចសម្រេចជោគជ័យគ្រប់អ្វីៗដែលអ្នកធ្វើ។ និងគន្លឹះក្នុងការលក់នេះគឺយកឈ្នះចិត្តអតិថិជនខណៈពេលយើងកំពុងបម្រើពួកគេ។
“អ្នកមិនត្រូវព្យាយាមបញ្ចុះបញ្ចូលពួកគេថារបស់អ្នកពិសេសទិញវាទៅ

crocodile-in-the-yangtze
19 September

ក្រពើទន្លេលឿង- រឿងនៅពីក្រោយក្រុមហ៊ុនយក្ស Alibaba

អត្ថបទដោយ៖ វីឌូស៊ែរ WEduShare
ភាពយន្ត៖ Youtube
តើអ្នកណាខ្លះធ្លាប់បានមើលរឿងនេះ? បើទោះជាអ្នកមិនធ្លាប់បានមើលភាពយន្តឯកសារនេះ ក៏ខ្ញុំជឿថាអ្នកទាំងអស់គ្នាធ្លាប់បានឮអំពី ក្រុមហ៊ុនអាលីបាបា (Alibaba) របស់ប្រទេសចិន ដែលបង្កើតដោយលោក ជេក ម៉ា (Jack Ma) ដែលដើមឡើយជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ និងសហស្ថាបនិក ១៧នាក់ទៀត។
វាអាចថាជាមោទនភាពមួយដែលសម្រាប់ជនជាតិអាស៊ីយើង ដែលមានក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យាមួយដែលមានចក្ខុវិស័យវែងឆ្ងាយ និងពោរពេញទៅដោយការប្តេជ្ញាចិត្តខ្ពស់។ កាលពីមុនពេលដែលគិតដល់ជនគម្រូផ្នែកសហគ្រិនភាព និងបច្ចេកវិទ្យា យើងប្រហែលជាយកសហគ្រិនវ័យក្មេងរបស់លោកខាងលិច មកធ្វើជាគម្រូ ដូចជាលោកBill Gate ឬ Mark Zuckerberg ជាដើម តែពេលនេះយើងមានជនជាតិអាស៊ីម្នាក់ហើយ!
ពេលដែលអ្នកមើលរឿងនេះ ហើយអ្នកមិនត្រឹមតែយល់អំពីភាពលំបាកលំបិន របស់ជំនួញមួយប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏បានស្វែងយល់អំពីជីវិត និងការតស៊ូរបស់លោក Jack

robots-replace-humans-840x420-copy
16 September

តើម៉ាសីុន នឹងឆក់យកការងារយើងឆាប់នេះហើយមែនទេ???

ប្រែសម្រួលដោយ៖ វីឌូស៊ែរ WEduShare
ក្នុងឆ្នាំ២០១៣ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford បានធ្វើការសិក្សាពីទីផ្សារការងារនៅថ្ងៃអនាគត។ ពួកគេសរុបសេក្តីមកវិញ ថាការងារ ៥០% នឹងអាចត្រូវបានជំនួសដោយម៉ាស៊ីន (Machine)។
 
ហេតុដែលវាដូច្នោះក៏ព្រោះថា ខួរក្បាលម៉ាស៊ីនកាន់តែខ្លាំងឡើងៗ រហូតដល់ម៉ាស៊ីនអាចមើលទម្លាប់និង យកទិន្នន័យ របស់មនុស្សក្នុងការធ្វើរបស់មួយ ហើយធ្វើបានដូចមនុស្សយើង រឺអាចល្អជាង។ ឧទាហរណ៍ ក្រុមហ៊ុន Kaggle បាន ធ្វើការសាកល្បងអោយម៉ាស៊ីន សរសេរតែងសេចក្តី ហើយនៅពេលគ្រូ ដាក់ពិន្ទុម៉ាស៊ីនអាចទទួលបានពិន្ទុ B+ ។ ក្រុមហ៊ុនដដែលបានសាក ធ្វើការសាកល្បងផ្សេងជាច្រើនទៀត ដូចជាអាចរហូតដល់ប្រើម៉ាស៊ីនទៅ វះកាត់ភ្នែកសំរាប់ជំងឺ ភ្នែកមួយចំនួន។ ដូច្នោះហើយបានជា Kaggle អាច សន្និដ្ឌានបានថាបើម៉ាស៊ីនមានទិន្នន័យគ្រប់គ្រាន់