csm_gap-year-karlshochschule-header_e0d94fbb53
12 September

អត្ថប្រយោជន៍ទាំង ៥ របស់ Gap Year មុនពេលចូលសាកលវិទ្យាល័យ

Article by: LIM Buntheng
Edited by: WEduShare
 
If you do not know what to study after high school, this is because you have so much to discover yet so little time. Being raised on cradle-to-university value, you may

123-copy
09 September

បើប្រលងធ្លាក់​ តើខ្ញុំគួរធ្វើអ្វីបន្ត?

ស្អែកនេះ លទ្ធផលប្រលងបាក់ឌុប ឆ្នាំ២០១៦ ដែលប្អូនៗសិស្សានុសិស្ស ទើបប្រលងនេះ កំពុងចាំយ៉ាងអន្ទះសារ នឹងត្រូវបានប្រកាសហើយ! បើសិនជាលទ្ធផល ចេញមក “ជាប់” នោះ មិនសូវ ចោទជាបញ្ហាប៉ុន្មានឡើយ ប៉ុន្តែអ្វីដែលជាបញ្ហាសំខាន់ គឺលទ្ធផលចេញមក “ធ្លាក់” ដែលជាបញ្ហាកង្វល់ និង បញ្ហាធំសម្រាប់ប្អូនៗមួយចំនួន។ បញ្ហាដែលអាចចោទសួរ របស់ប្អូនៗខ្លួនឯង នោះគឺ ថាតើ ពួកគាត់គួរ រៀនបន្ត រឺយ៉ាងណា រឺត្រូវធ្វើអ្វីឱ្យប្រាកដ។
 
បើសិនជា ប្អូនៗធ្លាក់ ជាដំបូងគឺ ប្អូនៗមិនត្រូវ បាក់ទឹកចិត្ត រឺអស់សង្ឃឹមនៅក្នុងជីវិតឡើយ។ ត្រូវចាំថា អ្នកបរាជ័យពិតប្រាកដ គឺជាអ្នកដែលដួលហើយមិនក្រោក ឡើងវិញ។ ដូចនេះ

bad-data-habits-naive
09 September

ទម្លាប់អាក្រក់ៗទាំង ៤ ដែលយុវជនគួរជៀសវាង

នេះជាការដកស្រង់មួយចំនួនអំពីទម្លាប់ដែលធ្វើអោយយុវជនយើងគួរកុំធ្វើ បើជៀសបានជៀសទៅ។
ទម្លាប់ទី១: មានបញ្ហា បន្តោសលើអ្នកដទៃ

 
ពេលមានបញ្ហា យើងចេះតែដោះសារយករួចខ្លួន បន្តោសលើអ្នកនេះអ្នកនោះ។ ខ្លួនឯងរៀនមិនចេះ បន្តោសគ្រូ អត់មានលុយចាយ បន្តោសម៉ាក់ប៉ាថាអត់ប្រឹងរកសុី ចញ្ជឹម ចេះតែបន្តោសគេ គិតថាខ្លួនឯងត្រូវជានិច្ច អត់ខ្វល់ សំខាន់ពេលមានបញ្ហាគឺខ្ញុំអត់បាន ធ្វើអ្វីខុសផង។
ចេះតែចង់អោយអ្នកនេះ អ្នកនោះកែប្រែខ្លួនគេទៅនោះអ្វីៗនឹងប្រសើរឡើងដូចជា បើគ្រូខ្ញុំចេះដូរស្ទីលបង្រៀនតិច ខ្ញុំដឹងតែរៀនចេះម៉ង បើម៉ាក់ប៉ាខំរកសុីជាងមុនតិច ដឹងតែថាខ្ញុំអត់ខ្វះលុយចាយទេ បើសង្សារខ្ញុំចេះកែចរិកតិច ខ្ញុំដឹងតែស្រលាញ់ងាប់ចោល ម៉ង។ គិតតែពីចង់អោយគេកែនេះកែនោះ តែខ្លួនឯងវិញបើគេប្រាប់អោយកែវិញ ខឹងគេខឹង ឯង ថាគេអត់យល់ពីយើង។ គួរគិតថាបើយើងកែខ្លួនឯងមិនទាំងបានផង ចុះទំរាំកែអ្នក ផ្សេង។

ទម្លាប់ទី២:

untitled-1
08 September

គួររៀន​​ តែ១សាកលវិទ្យាល័យ ឬក៏២???

បរិបថសង្គមរាល់ថ្ងៃ ឃើញថានិស្សិតភាគច្រើនចូលចិត្តរៀនពីរសាកលវិទ្យាល័យ រឺ និយាយអោយចំទៅ ចូលចិត្តរៀនពីរជំនាញក្នុងពេលតែមួយ។ ចុះបើទើបរៀនចប់ទី១២ តើគួរតែធ្វើតាមគេ រៀនពីរដូចគេ រឺរៀនតែមួយបានហើយ រឺក៏ធ្វើអោយសាហាវ រៀនបីជំនាញ ទៅ? ដើម្បីជាជំនួយ យើងអាចមើលទៅលើយោបល់ ពីរដាច់គ្នារបស់និស្សិតដែល ម្នាក់គាត់រៀនមួយជំនាញ និង ម្នាក់ទៀតគាត់រៀនពីរជំនាញ។

 

ការរៀនតែ មួយសាកលវិទ្យាល័យ

ខ្ញុំគិតថា ពេលរើសមុខវិជ្ជា រើសតែមួយបានហើយ។ គេថារៀនពីរល្អ រៀនអង់គ្លេសមួយ រៀនអីមួយទៀតជាគោល។

travel-022
06 September

ហេតុផលដែលអ្នកគួរតែចាប់យក Exchange Program

ខ្ញុំជឿថាអ្នកប្រាកដជាធ្លាប់លឺ អំពីការផ្លាស់ប្តូរការសិក្សារយៈពេលខ្លី (Exchange Program) ប្រសិនបើអ្នកជានិសិ្សតសាកលវិទ្យាល័យ។ ការស្នាក់នៅប្រទេសដទៃរយៈពេល ៣ខែ ៦ខែ ឬក៏មួយឆ្នាំក៏មាន និងមានឪកាសធ្វើដំណើរជាច្រើននៅក្នុងប្រទេសទាំងនោះ និងប្រទេសនៅក្បែរផងដែរ។ មានធ្លាប់គិតចង់ដាក់ពាក្យដែរអត់? ធ្លាប់គិតថាវាជាក្តីស្រមៃដែលក្លាយជាការពិតដែរឬទេ? វាមានអត្ថប្រយោជន៍ច្រើនជាងគ្រាន់តែដំណើរកំសាន្ត៖
ត្រូវរៀនរស់ដោយខ្លួនឯង

ស្តាប់ទៅវាប្រហែលជាមិនសូវជាពិបាកសម្រាប់មនុស្សមួយចំនួន ប៉ុន្តែស្រមៃមើលថាអ្នកត្រូវទៅរស់នៅប្រទេសមួយ ដោយគ្មានសមាជិកគ្រួសារឬមិត្តទៅជាមួយ។ វាគឺជាឳកាសដ៏ល្អមួយដែលអ្នកត្រូវរៀនចេះរស់នៅដោយខ្លួនឯង ឯករាជ្យភាពនិងស្វែងយល់អំពីខ្លួនអ្នក។ អ្នកនឹងគ្មាននរណាមកដាស់អ្នកអោយក្រោកទៅរៀនពេលព្រឹកព្រលឹម និងក្រោកឡើងគ្មានម្ហូបអាហារនៅលើតុស្រាប់ៗដូចនៅផ្ទះអ្នកឡើយ។ គ្មានអ្នកណាយកខោអាវកខ្វក់របស់អ្នកទៅគក់ ក្រៅពីខ្លួនអ្នក។ ឪពុកម្តាយរបស់អ្នកមិនអាចមកមើលថែអ្នកពេលដែលអ្នកឈឹថ្កាត់។ ម្ហូបអាហារប្រហែលជាពិបាកញុាំខ្លាំង។ ហើយត្រូវរៀបចំការចាយវាយខ្លួនអ្នកដើម្បីកុំអោយអស់មុនខែ។ ប៉ុន្តែពេលវេលាទាំងនោះនឹងបង្រៀនអ្នកអំពីជីវិត អំពីការអត់ធ្មត់របស់អ្នក និងឯករាជ្យភាពរបស់អ្នក ព្រោះថាអ្នកនឹងមិនរស់នៅអោយឪពុកម្តាយរបស់អ្នកមើលថែ និងផ្គត់ផ្គង់អ្នកជារៀងរហូតនោះទេ។
បទពិសោធន៍នៃវប្បធម៌ថ្មី

ការភ្ញាក់ផ្អើលនឹងវប្បធម៌ថ្មី ដែលភាសាអង់គ្លេសហៅថា Culture Shock

chooseProgram
04 September

ការជ្រើសរើសមុខជំនាញសិក្សារបស់ សិស្សទើបតែចប់ថ្នាក់ទី១២

ពេលប្រលងចប់ទី១២ សប្បាយចិត្តក៏ សប្បាយចិត្ត តែមានអារម្មណ៍មិនសូវស្រួលក្នុងខ្លួន ពេលគិតដល់ រឿងបរិញ្ញាបត្រ ថាខ្ញុំគួរតែរៀនអ្វី រៀននៅសាកលវិទ្យាល័យមួយណា។ ប៉ាម៉ាក់ ចង់ឲ្យរៀនពេទ្យ… គាត់ថាធ្វើជាពេទ្យ ស្រួលរកការងារធ្វើ រកលុយបានច្រើន… បងប្អូនមីងមាក៏ថាអញ្ចឹង។ ពួកម៉ាកថា រៀនអង់គ្លេសទៅ សង្គមបច្ចុប្បន្នត្រូវការអ្នកចេះអង់គ្លេស អញ្ចឹងទៅរៀនសាលាហ្នឹងទៅ ចេះអង់គ្លេសឆ្អិន។ តែអ្នកខ្លះថា ចេះគណិត គីមី រូប វិទ្យាសាស្ត្រអីចឹង ប្រលងចូលសាលា តិចណូទៅ រៀនវិស្វករ។ តែពេលខ្លះគិតថាខ្លួនឯងចូលចិត្ត កុំព្យូទ័រ ចឹង គួរតែរៀន IT ទៅ តែថាដូចចង់រៀនឌីស្សាញ និង ស្ថាបត្យកម្មតិចៗដែរ ព្រោះថា គូរវាសៗ ហ្នឹងដូចជាសប្បាយ

GOldmanprof
04 September

ពាក្យ«គ្រូ»មានន័យថា«ធ្ងន់»

ពាក្យខ្មែរថា”គ្រូ” មកពី”គរុ” មានន័យថា”ធ្ងន់”
អ្នកគ្រូលោកគ្រូ សុទ្ធតែមានគុណ ឯពាក្យថាធ្ងន់
ឆ្ពោះបីប្រការ។

ធ្ងន់មួយធ្ងន់កាយ កិច្ចការទាំងឡាួួយ ទោះច្រើនយ៉ាងណា
គ្រូខំបំពេញ ពុំមានរួញរា បញ្ជូនវិជ្ជា
ដល់សិស្សមិនធ្វេស។

ធ្ងន់ពីរវាចា គ្រូជេរស្ដីថា ចង់ឱ្យសិស្សចេះ
ពាក្យប្រៀនប្រដៅ តម្លៃស្មើមាស ឃើញសិស្សផ្ដេសផ្ដាស
គ្រូផ្ដាំឱ្យប្រឹង។

ធ្ងន់បីធ្ងន់ចិត្ត ទោះសិស្សខុសពិត គ្រូគ្មានគិតខឹង
កាន់ព្រហ្មវិហារ ស្មារតីរឹងប៉ឹង នៅតែខំប្រឹង
ពត់សិស្សឱ្យល្អ។

គ្រូដូចម៉ែឪ ចង្អុលប្រាប់ផ្លូវ ដោយចិត្តស្មោះសរ
ឱ្យសិស្សទៅមុខ គ្រូនៅបន្ត

Portrait Of Female Woman Sitting At Interview
04 September

ការរៀបចំខ្លួន និងអ្វីដែលគួរធ្វើដើម្បីជោគជ័យក្នុងការសម្ភាសន៍ Interview អាហារូបករណ៍

មិនដឹងថាមានមនុស្សប៉ុន្មានអ្នក ដូចខ្ញុំ។ ការសរសេរមិនសូវជាបញ្ហា ប៉ុន្តែពេលដែលជួបមុខគេផ្ទាល់ដើម្បីប្រាប់គេអំពីខ្លួនយើងគឺពិតជារឿងលំបាកខ្លាំង។ ការដាក់អាហារូបករណ៍ជាទូទៅ គឺមានតែ ២ ដំណាក់កាលប៉ុណ្ណោះ គឺសំណេរ និងការសម្ភាសន៍ផ្ទាល់មាត់ ហើយការសម្ភាសន៍នេះហើយដែលជាដំណាក់កាលស្លាប់រស់។
ដូច្នេះអ្នកគួរតែរៀបចំខ្លួន និងត្រៀមខ្លួនអោយបានសប់គ្រប់ដើម្បីអោយច្បាស់ថា អ្នកនឹងទទួលជោគជ័យក្នុងការសម្ភាសន៍។ ដើម្បីអោយងាយស្រួលយល់ចំពោះការត្រៀមខ្លួននេះ ខ្ញុំនឹងបែងចែកវាជាផ្នែកធំៗ ដែលមានដូចជា៖ ការរៀបចំផ្លូវចិត្ត ការត្រៀមខ្លួនសម្រាប់សំណួរ ការរៀបចំសំបកក្រៅ និងអ្វីដែលគួរធ្វើថ្ងៃសម្ភាសន៍។

ការរៀបចំផ្លូវចិត្ត

ការជាប់ដល់វគ្គសម្ភាសន៍ គឺជាងរឿងមួយដ៏ល្អ ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាតក់ស្លុតទៅវិញ។ ឃ្លាដែលកាលពីមុនខ្ញុំតែងនិយាយមកខ្លួនឯង និងទៅមិត្តភក្តិជិតស្និទ្ធពេលដែលជាប់បញ្ជីសម្រាំង (Shortlist) ដល់វគ្គសម្ភាសន៍ម្តងៗ គឺ បើសិនជាមិនជាប់ Shortlist ប្រហែលជាមិនពិបាកចិត្តទេមើលទៅ។ ខ្ញុំគិតថាប្រហែលមានមនុស្សច្រើនដូចជាខ្ញុំដែរ។
ចំណុចខាងក្រោមនេះដែលអ្នកអាចយកមកដើម្បីសម្រួលផ្លូវចិត្តពេលជាប់ដល់វគ្គសម្ភាសន៍ដើម្បី បន្ធូរអារម្មណ៍តានតឹង៖

writing-help_700x393_0
04 September

ដំណើរការសរសេរ Personal Statement ឬសំណេរអាហារូបករណ៍មួយអោយបានល្អ! (Full Version)

អាហារូបករណ៍ ទាំងរយៈពេលខ្លី ទាំងរយៈពេលវែងសុទ្ធតែត្រូវការ សំណេរដែលនិស្សិតជាទូទៅស្គាល់ថា Personal Statement។ ការសរសេរសំណេររបៀបនេះ គឺជាធម្មតាមិនសូវមាន ទ្រង់ទ្រាយ (Format) ច្បាស់លាស់នោះទេ ដូច្នេះអ្នកសរសេរគឺជាចាំបាច់តម្រូវអោយ បដិរូបកម្ម (Personalize) សំណេររបស់ពួកគេអោយត្រូវនឹងអ្វីដែលពួកគេមាន និងអ្វីដែលកម្មវិធីត្រូវការ។

ដើម្បីអោយងាយស្រួលយល់ ខ្ញុំនឹងបែងចែកវាជាបីវគ្គ គឺមុនពេលចាប់ផ្តើមសរសេរ ចាប់ផ្តើមសរសេរ និងពេលដែលសរសេរចប់។

មុនពេលចាប់ផ្តើមសរសេរ

អ្វីដែលសំខាន់បំផុតមុនពេលដែលចាប់ផ្តើមសរសេរ គឹអ្នកត្រូវអានទម្រង់ពាក្យសុំ (Application form) និងពត៌មានរបស់កម្មវិធីដែលអ្នកនឹងដាក់អោយបានម៉ត់ចត់ ព្រោះថានៅពេលអានចប់ និងយល់ច្បាស់អំពីវា