new
15 November

រយៈពេល៥ឆ្នាំជាក្មេងហ្គេម៖ អ្វីដែលខ្ញុំបានរៀន

សួរមួយមើល ស្គាល់ Dota, CS, JX, ចាក់សេះ អីទេ? បើសិនជាស្គាល់ ប្រហែលនិយាយទៅត្រូវគ្នាច្រើន ហេហេ។
កាលពីនៅវិទ្យាល័យ ខ្ញុំអត់់ចេះអីទេ មិនសូវចូលរៀន អត់ដែលខ្វល់ពីរៀន ពីសូត្រអីទេ គឺគិតតែលេងហ្គេមម្ងៃៗ (និយាយអោយចំគេហៅក្មេងហ្គេម)។ មានម្តងនោះប៉ូលីសចូលចាប់ហ្គេមទៀត តែសំណាងគេចាប់អត់បាន ហាហា រត់លឿនដែរ។ ដំបូងលេងតែហ្គេមក្មេងៗ ដូចជា ចាក់សេស វាយគ្នា ចាក់ប៉មអីទេ តែយូរទៅក៏ចាប់ផ្តើមលេងហ្គេមកុំព្យូរទ័រ ដូចជាDota, CS, JX អីហ្នឹង។ បើគិតទៅលេងតាំងពីទី៨ រហូតដល់ឆ្នាំទី១ វាប្រហែលជា៥ ៦ឆ្នាំ។ កាលនោះមានចិត្តចង់ចូលរៀនវិញខ្លះៗដែរ តែពេលដែលចូលក្នុងថ្នាក់ម្តងៗ គ្មានអ្នកណាគេចង់និយាយរកទេ អ្នករៀនជាមួយមានតែឌឺថែម

img_9175
10 October

ជំនួបសហគមន៏ Start-Up និងក្តីស្រមៃ

ដោយ៖ Ouch Kem Sokiry
ខណៈដែលគ្រាប់តំណក់ទឹកភ្លៀងបានកំពុង ធ្លាក់ឥតឈប់លើដងវិថីដ៏មមាញឹក កណ្តាលក្រុងភ្នំពេញ នាពេលល្ងាចថ្ងៃសុក្រ មានការជួបជុំសហគមន៏តូចមួយដ៏សាមញ្ញ របស់ក្រុមយុវជនវ័យក្មេង មកពី ក្រុមការងារ ផ្សេងៗ ដែលផ្តោតសំខាន់លើការបង្កើតបណ្តាញទំនាក់ទំនង ការចែករំលែកបទពិសោធន៏ និងក្តីស្រមៃ នៅComm.ON (Global Impact Community)។ នេះជាអ្វីដែលខ្ញុំចង់បានទទួលនិងចង់ចែករំលែក៖
 
ក្នុងការជួបជុំនេះ យើងបាននិយាយជជែកកម្សាន្ត និងបន្ទាប់មកម្នាក់បានធ្វើការណែនាំខ្លួន ជាពិសេសគឺបានស្តាប់នូវរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៏របស់ម្នាក់ៗ ក៏ដូចជាបញ្ហាដែលពួកគាត់ ជួបប្រទះ ពីមុន ដែលកត្តាទាំងនោះបានជម្រុញឱ្យ ពួកគាត់ម្នាក់ៗឈានជើងចាប់ផ្តើមធ្វើ អ្វីដែលខ្លួនចង់ធ្វើ អ្វីដែលខ្លួនស្រលាញ់ និងអ្វីដែលជាប្រយោជន៏ដល់សង្គម។ ពេលខ្លះ ក្រោយពេលស្តាប់នូវ បទពិសោធន៏ទាំងនោះធ្វើជួយបំផុសគំនិតក្នងការអ្វីថ្មីបានដែរ។
 
រាល់ពេល