CAT Passing Trail Workshop

CAT Passing Trail Workshop


Posted at: 31 Oct 2022
1506 Views

សូមស្វគមន៍មកកាន់ការត្រលប់មកវិញរបស់ “CAT Passing Trail 2022” ដែលប្រពឹត្តិឡើងជាលើកទី៣ហើយស្របពេលជាមួយគ្នានឹងរដូវកាលប្រលង CAT

ក៏ជិតមកដល់ដែរ។


សិក្ខាសាលានេះពិតជាមានសារៈសំខាន់បំផុតសំរាប់អ្នកដែលត្រូវប្រលង CAT ខាងមុខនេះ។ គោលបំណងរបស់សិក្ខាសាលានេះគឺការចែករំលែកនូវបទពិសោធន៍ និងគន្លឹះសំខាន់ៗដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រលងសញ្ញាបត្រ Certified Accounting Technician (CAT)


មួយវិញទៀតវាគ្មិនកិត្តិយសមានចំនួន រូបដែលសុទ្ធសឹងជាសិស្សឆ្នើមធ្លាប់ទទួលបានលទ្ធផលល្អក្នុងការប្រលងកន្លងមកនេះ។ វាគ្មិនកិត្តិយសចំនួន ៤ រូបនះ

នឹងចែករំលែកអំពីមុខវិជ្ជាសំខាន់ៗក្នុងការប្រលង CAT ហើយមុខវិជ្ជាទាំងនោះ រួមមាន FFA, FMA, FBT, FFM និង FAU


រាល់ការទិញសំបុត្រសំរាប់ការចូលរួមផ្ទាល់មានតម្លៃ $3.39 និងសំរាប់ការចូលរួមតាមប្រព័ន្ធអនឡាញមានតម្លៃ $1.19

● ចំពោះការទិញសំបុតសំរាប់ចូលរួមផ្ទាល់ ឬតាមរយៈអនឡាញ រាល់ការទិញ សំបុត្រនឹងទទួលបានសំបុត្រFree 1 ដោយភ្លាមៗ (3+1)
បន្ថែមលើនះទៀតសំរាប់អ្នកដែលគាត់បានទិញសំបុត្រចូលរួមផ្ទាល់នឹងទទួលបាន Milk Tea មួយកែវតែម្តង។

លើសពីនេះទៅទៀត យើងមានការផ្តល់ជូននូវទឹកលាងដៃកម្ចាត់មេរោគមួយទៀតផង។

សំរាប់ព័ត៌មានបន្ថែម៖

● កាលបរិច្ឆទ: ថ្ងៃអាទិត្យ ទី06 ខែ វិច្ឆិកា ឆ្នាំ 2022

● ទីតាំង: នៅវិទ្យាស្ថាន ខេមអេដ បន្ទប់ Pacioli ( Central Building, Floor 2 )

● វេលាម៉ោង: 12:30 PM - 05:00 PM

● សំបុត្រចាប់ផ្តើមលក់: 28 តុលាដល់ 03 វិច្ឆិកា

សូមស្វែងរក link សំរាប់ចុះឈ្មោះកក់សំបុត្រនៅខាងក្រោម៖

https://forms.gle/yc2SSAeDGq1wb6WN7


***Disclaimer: WEduShare does not own the content. Our purpose is purely to help spread the information. Although every effort is made to keep the information true, accurate, complete and appropriate, we make no representations nor warranties.

Powered by Froala Editor