Cambodia Essay Contest for Young People
  • ការប្រកួតអត្ថបទសំណេរសម្រាប់យុវជនកម្តុជាឆ្នាំ ២០២១
  • High School
  • Cambodia
  • Cambodia Essay Contest for Young People
  • 31 Mar 2021

Cambodia Essay Contest for Young People


1836 Views

គោលបំណង 

ការប្រកួតអត្ថបទនេះត្រូវបានបង្តើតទ្បើងដោយសមាគមនិស្សិតខ្មែរនៅបរទេស ក្នុងគោលបំណងទាញយកថាមពលនៃការច្នៃប្រឌិត និងគំនិតផ្តូចផើ្តមរបស់យុវជនក្នុងការលើកកម្ពស់វប្បធម៌សន្តិភាព និងការអភិវឌ្ឈប្រកបដោយចីរភាព។ កម្មវិធីក៏មានគោលបំណងជំរុញសង្គមឪ្យរៀនពីគំនិតរបស់យុវជនក្មេង និងគិតអំពីរបៀបដែលយើងម្នាក់ៗអាចធ្វើឪ្យមានការផ្លាស់ប្តូរនៅកម្ពុជា និងពិភពលោក។

ប្រធានបទ

 ទី១ “ការបង្កើតសង្គមមួយពោរពេញដោយសេចក្ដីសប្បុរស”

តើ “សេចក្ដីសប្បុរស ឬ អំពើល្អ” មានអត្ថន័យយ៉ាងដូចម្ដេចចំពោះអ្នក? តើអ្នកគិតថាយើងអាចបង្កើតសង្គមមួយពោរពេញដោយអំពើល្អបានដោយរបៀបណា? សូមអនុវត្តសកម្មភាពសប្បុរសយ៉ាងតិចចំនួន៥ ហើយប្រើបទពិសោធន៍របស់អ្នកជាការបំផុសគំនិតក្នុងការសរសេរអត្ថបទរបស់អ្នក។

ទី២ “តួនាទីរបស់បច្ចេកវិទ្យាក្នុងការធ្វើឲ្យសង្គមប្រសើរឡើង”

យើងឃើញថា វឌ្ឍនភាពវិទ្យាសាស្រ្ដបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់មនុស្សជាតិ ខណៈពេលដែលការអនុវត្តវិទ្យាសាស្រ្ដខ្លះមានឥទ្ធិពលអាក្រក់។ តើវិទ្យាសាស្រ្ដនិងបច្ចេកវិទ្យាអ្វីដែលអ្នកគិតថាត្រូវការសម្រាប់ការធ្វើឱ្យកម្ពុជាមានសមភាព វិបុលភាព និងនិរន្ដភាពជាងមុនសម្រាប់យើងទាំងអស់គ្នា? សូមបង្ហាញចក្ខុវិស័យរបស់អ្នកចំពោះអនាគតនៃវិទ្យាសាស្រ្ដ ឬ ឧទាហរណ៍នៃការសិក្សា ឬ ការស្រាវជ្រាវដែលអ្នកចង់ចូលរួម។ 

*បេក្ខជនអាចជ្រើសរើសប្រធានបទបានតែមួយប៉ុណ្ណោះ ក្នុងចំណោមប្រធានបទទាំងពីរខាងលើយកមកសរសេរ។

អត្ថប្រយោជន៏:

  • ជ័យលាភីលេខ១ (១នាក់) ៨០០ ០០០ រៀល និង រង្វាន់អនុស្សាវរីយ៏
  • ជ័យលាភីលេខ២ (២នាក់) ៤០០ ០០០ រៀល និង រង្វាន់អនុស្សាវរីយ៏
  • ជ័យលាភីលេខ៣ (២នាក់) ២០០ ០០០ រៀល និង រង្វាន់អនុស្សាវរីយ៏
  • ជ័យលាភីកិត្តិយស(២០នាក់)  រង្វាន់អនុស្សាវរីយ៏
  • ជ័យលាភីលើកទឹកចិត្តសាលា ផ្តល់ជូនចំនួនមួយគ្រឹះស្ថាន រង្វាន់អនុស្សាវរីយ៏ 

គោលការណ៍ណែនាំ: 

  • ជាសិស្សានុសិស្ស វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា
  • បេក្ខជនអាចសរសេរជាភាសាខ្មែរ ឬ អង់គ្លេស
  • សរសេរ ដោយប្រើកុំព្យូទ័រ ឬ សរសេរដោយដៃ

របៀបនៃការដាក់ពាក្យ

- អត្ថបទជាភាសាខ្មែរ [ក្រដាសA4], [ទំហំអក្សរ ១០], [ទម្រង់អក្សរពុម្ផ Khmer OS], [ល្បះ តម្រឹមសងខាង], [គម្លាតបន្ទាត់ ១]

- អត្ថបទជាភាសាអង់គ្លេស [ក្រដាសA4], [ទំហំអក្សរ ១២], [ទម្រង់អក្សរពុម្ភ Times New Roman], [ល្បះ តម្រឹមសងខាង], [គម្លាតបន្ទាត់ ១.៥]

*ករណីបេក្ខជនមិនមានកុំព្យូទ័រ បេក្ខជនអាចសរសេរដោយដៃផ្ទាល់បាន ច្រើនបំផុតចំនួន២ទំព័រ (*បញ្ជាក់ សូមប្រើក្រដាសរ៉ាមទំហំ A4 ហើយមួយទំព័រត្រូវសរសេរមិនត្រូវលើសចំនួន៣៣ជួរឡើយ)

- បេក្ខជនត្រូវភ្ចាប់ជាមួយទំព័រគំរូ (Cover page) មួយទៅនឹងទំព័រដំបូងដែលមានប្រអប់បំពេញព័ត៌មានផ្សេងៗដូចខាងក្រោម (១) ឈ្មោះ (២) អាយុ (៣) ភេទ (៤) សញ្ជាតិ (៥) អាស័យដ្ឋាន (៦) លេខទូរស័ព្ទ (៧) ឈ្មោះសាលារៀន (៨) ថ្នាក់ទី (៩) ប្រធានបទទី១ ឬ ទី២ (១០) ចំណងជើងអត្ថបទរបស់អ្នក (១១) ភាសា (១២) ចំនួនទំព័រនៃសំណេរ។

*ការបាត់ព័ត៌មានណាមួយខាងលើ អត្ថបទរបស់អ្នកនឹងមិនត្រូវបានពិចារណាឡើយ។

- ទំព័រគំរូ (Cover page) អាចទាញយកបានតាមរយៈតំណនេះ

- អត្ថបទត្រូវតែជាអត្ថបទដើមមិនចម្លងពីគេ និងមិនធ្លាប់ត្រូវបានបោះពុម្ពផ្សាយ។ ការចម្លងខ្លឹមសារឬស្នាដៃអ្នកនិពន្ធដទៃនឹងត្រូវបានដកបេក្ខភាព ប្រសិនបើស្វែងរកឃើញ។

- អត្ថបទត្រូវតែនិពន្ធឡើងដោយខ្លួនឯងផ្ទាល់ មិនមានការសហការជាមួយអ្នកដទៃ

*បេក្ខជនដែលមានចាប់អារម្មណ៏, អាចចុចលើនេះសម្រាប់ព៏ត៌មានបន្ថែម


***Disclaimer: WEduShare does not own the content. Our purpose is purely to help spread the information. Although every effort is made to keep the information true, accurate, complete and appropriate, we make no representations nor warranties.