6 Unique Ways To Express Inside Feeling!

6 Unique Ways To Express Inside Feeling!


Posted at: 22 Sep 2020
135 Views

    ជាទូទៅ នៅពេលដែលអ្នកជួបបញ្ហាដដែលៗច្រើនពេក វាធ្វើឲ្យយើងមានអារម្មណ៍មិនល្អ មិនស្រួលចិត្ដដូចជាពេលដែលអ្នកក្រោកពីគេងប៉ុន្ដែមានអារម្មណ៍ថាអស់កម្លាំង ឬ ស្មុគស្មាញនៅពេលដែលអ្នកទៅសាលាហើយមិនទាន់បានអីផងគ្រូក៏ដាក់កិច្ចការសាលាឲ្យធ្វើបាត់ទៅហើយ និង ពេលខ្លះអ្នកមានអារម្មណ៍ថាធុញថប់យ៉ាងខ្លាំងនៅពេលនៅក្នុងគ្រួសាររបស់អ្នកមានបញ្ហា។ បញ្ហាតែងតែកើតមានមិនចេះឈប់ឈរ ប៉ុន្ដែអ្នកមិនគួរជ្រើសរើសភាពតានតឹងមកទុកក្នុងចិត្ដទេ ព្រោះវាមិនល្អសម្រាប់សុខភាពផ្លូវចិត្ដរបស់អ្នកឡើយ។ ដូច្នេះក្នុងវានៅក្នុងចិត្ដនាំតែធ្វើឲ្យអ្នកខូចអារម្មណ៍សម្រាប់ថ្ងៃថ្មីទេ មកបញ្ចេញអារម្មណ៍តានតឹងទាំងប៉ុន្មានមកខាងក្រៅទៅវិធីខ្លះនៅខាងក្រោមនេះវិញម្ដងទៅមើល៎។

១. ការច្រៀង និងស្តាប់ចំរៀងដែលអ្នកចូលចិត្ដ
សម្រាប់មនុស្សមួយចំនួន ការច្រៀងគឺជាការកំសាន្ដអារម្មណ៍នៅពេលដែលពួកគាត់អផ្សុក ឬអាចនិយាយបានថា វាគឺចំណង់ចំណូលចិត្ដរបស់គាត់។ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាធុញទ្រាន់វិញ ការស្រែកច្រៀង គឺជាជម្រើសដ៏ល្អមួយ ដើម្បីកាត់បន្ថយភាពតានតឹង និងភាពមួរម៉ៅបាន។ នៅក្រោយពេលដែលស្រែកច្រៀងហើយ អ្នកនឹងមានអារម្មណ៍ធូរស្បើយ និងស្រឡះក្នុងខ្លួន។ ម្យ៉ាងទៀត ស្ដាប់ចំរៀងដែលអ្នកចូលចិត្ដ ក៏អាចរំសាយភាពតានតឹងរបស់អ្នកបានដែរ។

២. ការរាំ
សម្រាប់ការរាំ វាមានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយភាពតានតឹងក្នុងចិត្ដរបស់អ្នក ពីព្រោះនៅពេលដែលអ្នករាំ អ្នកបានបញ្ចេញកាយវិការ បញ្ចេញកម្លាំង បញ្ចេញញើស និងជាតិពុលផ្សេងៗ នៅក្នុងខ្លួនរបស់អ្នកមកខាងក្រៅ។ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង នៅពេលដែលអ្នករាំចប់ ហើយអ្វីដែលលើសពីនេះ វាអាចធ្វើអ្នកគេងលក់ស្រួលទៀតផង។

៣. ការលេងកីឡា
ការលេងកីឡា គឺល្អសម្រាប់សុខភាព មិនថាមនុស្សចាស់ ឬក្មេងឡើយ ម្យ៉ាងវិញទៀតសម្រាប់អ្នកដែលមានអារម្មណ៍តានតឹង ក៏អាចជ្រើសរើសការលេងកីឡា ជាការបន្ធូរអារម្មណ៍បានផងដែរ។ វាក៏ដូចជាការរាំដែរ ហើយអ្វីដែលពិសេសនោះ វានឹងធ្វើឲ្យសរសៃឈាមរបស់អ្នកដើរបានស្រួល និងមិនងាយទទួលរងនូវជម្ងឺឆ្លង។

៤.ការសរសេរ
នៅពេលដែលអ្នកមានអារម្មណ៍ថា តានតឹងខ្លាំង អ្នកអាចយកការសរសេរដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញបាន។ ដោយអ្នកអាចយកក្រដាសមួយសន្លឹកមកគូសវាស រហូតដល់អ្នកមានអារម្មណ៍ថា ធូរចិត្ដ ឬក៏អាចជ្រើសរើសការសរសេជាអត្ថបទអំពីរឿងរ៉ាវរបស់អ្នក ដើម្បីចែករំលែកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា៖ Facebook តាមរយៈ blog និង ការកត់ត្រារឿងរ៉ាវទាំងនោះទៅក្នុងសៀវភៅក៏បាន។

៥.ការញុំាអាហារដែលអ្នកចូលចិត្ដ
ជាធម្មតា អ្នកគ្រប់គ្នាតែងតែមានមុខម្ហូបមួយ ពីរ ឬច្រើនដែលអ្នកចូលចិត្ដ។ នៅពេលដែលតានតឹងក្នុងចិត្ដម្តងៗ អ្នកខ្លះចូលចិត្ដទៅញាុំម្ហូប ដែលជាចំណង់ចំណូលចិត្ដរបស់ខ្លួន ហើយអ្នកខ្លះចូលចិត្ដទៅសាកមុខម្ហូបថ្មីៗ។ អ្នកខ្លះចូលចិត្ដរៀនធ្វើម្ហូបនិងចម្អិនម្ហូបដែលខ្លួនចូលចិត្ដសម្រាប់ខ្លួនឯងនិងមនុស្សដែលខ្លួនស្រលាញ់។ ហើយគេនឹងអាចមានអារម្មណ៍ប្រសើរឡើង បន្ទាប់ពីធ្វើនិងញាុំរួច។

៦.និយាយលេងជាមួយមិត្ដភក្ដិរបស់អ្នក
នៅពេលដែលអ្នកមានអារម្មណ៍តានតឹង អ្នកមិនគួរផ្ដាច់ខ្លួនពីអ្នករាល់គ្នា ដែលនៅក្បែរខ្លួនរបស់អ្នក ជាពិសេសមិត្តរបស់អ្នកតែម្ដង។ ការជួបជុំនិយាយគ្នា និងចែករំលែករឿងរ៉ាវក្នុងចិត្ដ រវាងអ្នកនិងមិត្ដភក្ដិអាចធ្វើឲ្យអ្នកធូរស្រាលចិត្ដប្រៀបដូចជាយកដុំថ្មមួយដុំយ៉ាងធំចេញពីក្នុងទ្រូង។

ដូច្នេះ ចំនុចទាំងប៉ុន្មាន ដែលបានរៀបរាប់ខាងលើនេះ គឺជាវិធីមួយចំនួនដែលជួយកាត់បន្ថយភាពតានតឹងរបស់អ្នកបាន។ បន្ទាប់ពីអានរួច អ្នកប្រហែលជាដឹងហើយថា អ្នកមានវិធីមួយណាជារបស់ខ្លួន។ សម្រាប់អ្នកដែលមកទាន់ដឹងអំពីវិធីសប្បាយៗក្នុងការកាត់បន្ថយភាពតានតឹងនេះនៅឡើយ ដូច្នេះអ្នកអាចជ្រើសរើសវិធីណាមួយក្នុងចំណោមវិធីខាងលើយកមកអនុវត្ដ ដើម្បីកុំឲ្យភាពតានតឹងលុកលុយអារម្មណ៍របស់អ្នកបាន ព្រោះភាពតានតឹងមិនមានភាពល្អឡើយសម្រាប់អារម្មណ៍របស់យើងរាល់គ្នា។

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

Powered by Froala Editor